សហភាពអឺរ៉ុបបានពិភាក្សាអំពីលទ្ធភាពនៃការដាក់ពង្រាយកងទ័ពទៅកាន់អ៊ុយក្រែន

យោងតាមសារព័ត៌មាន Sputnik បណ្តាប្រទេសសហភាពអឺរ៉ុបទំនងជានឹងពិភាក្សាអំពីបញ្ហានៃការដាក់ពង្រាយកងទ័ពទៅកាន់ប្រទេសអ៊ុយក្រែនក្នុងអំឡុងកិច្ចប្រជុំកំពូលចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២២ ខែមីនា។សារព័ត៌មាន Sputnik បានដកស្រង់សម្តីមន្ត្រីអឺរ៉ុបអនាមិកមួយរូប ដែលលាតត្រដាងថា បញ្ហានៃការដាក់ពង្រាយកងទ័ពទៅកាន់អ៊ុយក្រែន នឹងត្រូវពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប (EU)។ ទោះយ៉ាងណាក៏ដោយ នេះមិនមែនជារបៀបវារៈផ្លូវការទេ។កន្លងមក ប្រធានាធិបតីបារាំង លោក Emmanuel Macron ធ្លាប់បានលើកឡើងម្តងហើយម្តងទៀតថា…

រដ្ឋមន្ត្រីការពារជាតិអាមេរិកបានព្រមានថា ការរស់រានមានជីវិតរបស់អ៊ុយក្រែនស្ថិតក្នុងគ្រោះថ្នាក់

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានព្រមានថា ការរស់រានមានជីវិតរបស់អ៊ុយក្រែនគឺស្ថិតក្នុងហានិភ័យ ហើយបន្តបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះទីក្រុងគៀវ បើទោះបីជាមូលដ្ឋានវ៉ាស៊ីនតោនបានអស់ថវិកាដើម្បីបន្តផ្តល់ឧបករណ៍យោធាសម្រាប់ប្រទេសនេះក្នុងជម្លោះជាមួយរុស្ស៊ីក៏ដោយ។សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើងនៅពេលដែលលោក Austin ធ្វើជាប្រធានកិច្ចប្រជុំប្រចាំខែនៃក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន (UDCG) នៅមូលដ្ឋានទ័ពអាកាស Ramstein ក្នុងប្រទេសអាល្លឺម៉ង់ រួមជាមួយនឹងសម្ព័ន្ធមិត្តប្រហែល 50 ដែលគាំទ្រអ៊ុយក្រែន។លោក Austin បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី 19…

ឆ្នេរសមុទ្រកម្ពុជាឆក់បេះដូង ! តំណាងបវរកញ្ញា Universal Women ៥០ប្រទេស ដោយកោតសរសើរពីភាពស្រស់ស្អាត និងការអភិវឌ្ឍរបស់កម្ពុជា

ខេត្តព្រះសីហនុ ៖ ឆ្នេរសមុទ្រកម្ពុជាប្រៀបដូចជាឋានសួគា៍ដួងចិត្ត ឆក់បេះដូងភ្ញៀវជាតិ អន្តរជាតិ ! ពេលនេះ ! តំណាងបវរកញ្ញាចំនួន ៥០ ប្រទេស បានបង្ហាញការចាប់អារម្មណ៍ចំពោះដំណើរការអភិវឌ្ឍរីកចម្រើន ជាពិសេសចាប់អារម្មណ៍ចំពោះភាពស្រស់ស្អាតរបស់ប្រទេសកម្ពុជា ដោយមានទាំងប្រាង្គប្រាសាទ និងសម្បត្តិធម្មជាតិ ដូចជាដីកោះដែលមានឆ្នេរខ្សាច់យ៉ាងស្រស់ស្អាត។ ពិតជាឆក់បេះដូងពួកគាត់ និងនាំយកព័ត៌មានដ៏ល្អនេះប្រាប់ដល់ពិភពលោកថា ៖ កម្ពុជា…

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព!

ខេត្តបាត់ដំបង៖ អង្គភាពកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ បានបញ្ជាក់ឱ្យដឹងថា , អនុវត្តបទបញ្ជាលោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង និងដោយមានការសម្របសម្រួលនីតិវិធីពី លោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅវេលាម៉ោង ១១:១៥នាទី ថ្ងៃទី១៨…

អាជ្ញាធរខណ្ឌ៧មករាបានចុះណែនាំដល់ទីតាំងយានដ្ឋាន កែច្នៃ បំពង់ស៉ីម៉ាំង

ភ្នំពេញ៖ អាជ្ញាធរខណ្ឌ៧មករាបានចុះអប់រំណែនាំនិងត្រួតពិនិត្យដល់ទីតាំងយានដ្ឋានប្រកបអាជីវកម្មនូវឧបករណ៍ស៊ីផ្លេ និងបំពង់ស៊ីម៉ាំងកែច្នៃខុស លក្ខណៈបច្ចេកទេស ត្រូវធ្វើការបញ្ឈប់សកម្មភាពលក់ជាបន្ទាន់ បើពុំដូចនេះទេអាជ្ញាធរនិងចាត់វិធានការផ្លូវច្បាប់។ការចុះត្រួតពិនិត្យនេះបានធ្វើឡើងនៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ បន្ទាប់ពីទទួលបានសេចកក្ដីណែនាំរបស់សាលារាជធានីភ្នំពេញ លោក ថេង សុថុល អភិបាលខណ្ឌ ៧មករាបានចាត់ឲ្យមន្ត្រីជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យមើលតាមយានដ្ឋាននិងទីតាំងប្រកបអាជីវកម្មកែច្នៃបំពង់ស៊ីមាំងខុសលក្ខណៈបច្ចេកទេសក្នុងមូលដ្ឋាន ខណ្ឌ៧មករា រាជធានីភ្នំពេញ។ក្នុងការចុះត្រួតពិនិត្យនេះផងដែរប្រជាពលរដ្ឋដែលម្ចាស់យានដ្ឋានក៏ដូចជាម្ចាស់ទីតាំងប្រកបអាជីវកម្មស៊ីផ្លេនិងបំពង់ស៊ីមាំងកែច្នៃខុសលក្ខណៈបច្ចេកទេសបានចូលរួមសហការជាមួយអាជ្ញាធរខណ្ឌ ៧មករាយ៉ាងល្អដោយមិនបង្កការលំបាកណាមួយដល់អាជ្ញាធរនោះទេ។គួរបញ្ជាក់ផងដែរ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤…

ពលរដ្ឋនៅស្រុកកោះញែកពីរនាក់ស្លាប់និងបីនាក់ទៀតកំពុងសង្គ្រោះនៅឯមន្ទីរពេទ្យករណីសង្ស័យទទួលទានសាច់ជ្រូកព្រៃបណ្ដាលឱ្យពុល

ខេត្តមណ្ឌលគិរី៖ សេចក្តីរាយការណ៍ពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅព្រឹកថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៤ មានករណីប្រជាពលរដ្ឋពុលបន្ទាប់ពីទទួល ទានសាច់ជ្រូកព្រៃ (សាច់ជូរ) បណ្ដាលឱ្យស្លាប់ពីរនាក់ និងកំពុងសម្រាកព្យាបាលចំនួន០៣នាក់នៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី។សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះក្នុងហេតុការណ៍នេះមាន ១-ឈ្មោះ យ៉េង ជីនាន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិព្នង មានទីលំនៅ…

អ៊ុយក្រែនបានប្រើប្រាស់មីស៊ីល ផុតកំណត់របស់អាមេរិកវាយប្រហាររុស្ស៊ី

ដូចដែលមេដឹកនាំអ៊ុយក្រែន បានលើកឡើងរាល់ការផ្តល់អាវុធទាំងអស់គឺត្រូវចំណាយលុយទិញ មិនមែនផ្តល់ជូនទទេនោះឡើយ។ កន្លងមកប្រទេសលោកខាងលិច ក៏បានលក់អាវុធចាស់ៗហួសកាលប្រើប្រាស់ទៅអោយអ៊ុយក្រែន សម្រាប់ធ្វើសង្គ្រាមជាមួយរុស្ស៊ី។យោងតាមទំព័រ Top War ប៉ុស្តិ៍ សព្វាវុធដែលអាមេរិកផ្ទេរទៅឱ្យអ៊ុយក្រែនរួមមានឧបករណ៍ផុតកំណត់ដូចជាកាំជ្រួចប្រឆាំងរ៉ាដា AGM-88 HARM។ យោធារុស្ស៊ីបាននិយាយថា អាមេរិកមើលឃើញអ៊ុយក្រែនជាកន្លែងបោះចោលអាវុធចាស់ៗ និងគ្រាប់រំសេវ។ សូម្បីតែសព្វាវុធមួយចំនួនរបស់អាមេរិកដែលផ្គត់ផ្គង់ដល់ក្រុងគៀវបានផុតកំណត់ជាយូរមកហើយ។Anna News Telegram ថ្មីៗនេះបានចែករំលែករូបភាពនៃកាំជ្រួចប្រឆាំងរ៉ាដា AGM-88…

បេសកជនពិសេសចិនជួបមេដឹកនាំនយោបាយហាម៉ាស់ជាលើកដំបូង

បេសកជនពិសេសក្រសួងការបរទេសចិន លោក Wang Kejian បានជួបជាមួយប្រធានការិយាល័យនយោបាយរបស់ក្រុមហាម៉ាស លោក Ismail Haniyeh ។យោងតាម SCMP ប្រភពចិនបាននិយាយនៅថ្ងៃទី 19 ខែមីនាថា នេះគឺជាជំនួបលើកដំបូងរវាងមន្ត្រីចិន និងតំណាងក្រុមហាម៉ាស់ ចាប់តាំងពីជម្លោះនៅតំបន់ហ្គាហ្សាផ្ទុះឡើងក្នុងឆ្នាំ 2023។សេចក្តីថ្លែងការណ៍ខ្លីបាននិយាយថា លោក Wang Kejian…

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី របស់ក្រសួងសុខាភិបាល​

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ​២០​២៤នេះ​ បានមានប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញជាអធិបតី​បិទ​សន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤របស់ក្រសួងសុខាភិបាល។សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេច​មហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ មានដូចខាងក្រោម​៖-សម្ដេចធិបតី ថ្លែងថា កូវីដ-១៩ អាចឱ្យកម្ពុជាវាយតម្លៃលើស្ថានភាពពីរចំពោះវិស័យសុខាភិបាលកម្ពុជា ក្នុងនោះទី១ បង្ហាញឱ្យឃើញនូវសមត្ថភាពជាក់ស្ដែងរបស់មន្រ្ដីបុគ្គលិកសុខាភិបាល និងគ្រូពេទ្យនៅទូទាំងប្រទេសអំពីសមត្ថភាពជាក់ស្ដែងដែលជាកងទ័ពអាវសរបស់កម្ពុជា។​…

ចិននឹងធ្វើពហិការកិច្ចចរចាសន្តិភាពអ៊ុយក្រែនដោយគ្មានរុស្ស៊ី

ប្រទេសចិនបានប្រកាសថា ខ្លួននឹងធ្វើពហិការការចរចាដើម្បីបញ្ចប់ជម្លោះរវាងរុស្ស៊ីនឹងអ៊ុយក្រែន ប្រសិនបើទីក្រុងមូស្គូមិនត្រូវបានអញ្ជើញឱ្យចូលរួម។ការព្រមាននេះកើតឡើងនៅពេលដែលចិនកំពុងពិភាក្សាជាមួយអឺរ៉ុបអំពីលទ្ធភាពនៃការអញ្ជើញរុស្ស៊ីឱ្យចូលរួមក្នុងការចរចាដែលអាចធ្វើទៅបាននៅប្រទេសស្វីស។ ប្រភពបាននិយាយថា លោក Li Hui បេសកជនពិសេសអាស៊ី-អឺរ៉ុបរបស់ចិនបានធ្វើសេចក្តីថ្លែងការណ៍បែបនេះ ក្នុងដំណើររបស់លោកទៅកាន់អឺរ៉ុបកាលពីដើមខែនេះ។ តាមនោះ មន្ត្រីចិនបាននិយាយថា រដ្ឋាភិបាលក្រុងប៉េកាំងគាំទ្រការរៀបចំសន្និសីទដោយសន្តិវិធីដោយមានការចូលរួមស្មើៗគ្នាពីគ្រប់ភាគី។ប្រភពបានបន្ថែមថា អ៊ុយក្រែននឹងក្លាយជាប្រធានបទនៃការពិភាក្សានៅពេលដែលអធិការបតីអាល្លឺម៉ង់ Olaf Scholz ធ្វើទស្សនកិច្ចនៅប្រទេសចិននៅខែក្រោយ។ បន្ទាប់មកប្រធានាធិបតីចិន Xi Jinping នឹងទៅទីក្រុងប៉ារីសនៅដើមខែឧសភា…