សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី របស់ក្រសួងសុខាភិបាល​

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ​២០​២៤នេះ​ បានមានប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញជាអធិបតី​បិទ​សន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤របស់ក្រសួងសុខាភិបាល។សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេច​មហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ មានដូចខាងក្រោម​៖-សម្ដេចធិបតី ថ្លែងថា កូវីដ-១៩ អាចឱ្យកម្ពុជាវាយតម្លៃលើស្ថានភាពពីរចំពោះវិស័យសុខាភិបាលកម្ពុជា ក្នុងនោះទី១ បង្ហាញឱ្យឃើញនូវសមត្ថភាពជាក់ស្ដែងរបស់មន្រ្ដីបុគ្គលិកសុខាភិបាល និងគ្រូពេទ្យនៅទូទាំងប្រទេសអំពីសមត្ថភាពជាក់ស្ដែងដែលជាកងទ័ពអាវសរបស់កម្ពុជា។​…

ចិននឹងធ្វើពហិការកិច្ចចរចាសន្តិភាពអ៊ុយក្រែនដោយគ្មានរុស្ស៊ី

ប្រទេសចិនបានប្រកាសថា ខ្លួននឹងធ្វើពហិការការចរចាដើម្បីបញ្ចប់ជម្លោះរវាងរុស្ស៊ីនឹងអ៊ុយក្រែន ប្រសិនបើទីក្រុងមូស្គូមិនត្រូវបានអញ្ជើញឱ្យចូលរួម។ការព្រមាននេះកើតឡើងនៅពេលដែលចិនកំពុងពិភាក្សាជាមួយអឺរ៉ុបអំពីលទ្ធភាពនៃការអញ្ជើញរុស្ស៊ីឱ្យចូលរួមក្នុងការចរចាដែលអាចធ្វើទៅបាននៅប្រទេសស្វីស។ ប្រភពបាននិយាយថា លោក Li Hui បេសកជនពិសេសអាស៊ី-អឺរ៉ុបរបស់ចិនបានធ្វើសេចក្តីថ្លែងការណ៍បែបនេះ ក្នុងដំណើររបស់លោកទៅកាន់អឺរ៉ុបកាលពីដើមខែនេះ។ តាមនោះ មន្ត្រីចិនបាននិយាយថា រដ្ឋាភិបាលក្រុងប៉េកាំងគាំទ្រការរៀបចំសន្និសីទដោយសន្តិវិធីដោយមានការចូលរួមស្មើៗគ្នាពីគ្រប់ភាគី។ប្រភពបានបន្ថែមថា អ៊ុយក្រែននឹងក្លាយជាប្រធានបទនៃការពិភាក្សានៅពេលដែលអធិការបតីអាល្លឺម៉ង់ Olaf Scholz ធ្វើទស្សនកិច្ចនៅប្រទេសចិននៅខែក្រោយ។ បន្ទាប់មកប្រធានាធិបតីចិន Xi Jinping នឹងទៅទីក្រុងប៉ារីសនៅដើមខែឧសភា…

មនុស្សជាង ២ លាននាក់នៅហ្គាហ្សាខាងជើងប្រឈមនឹងការអត់ឃ្លាន

អង្គការពិភពលោកដែលទទួលបន្ទុកពីសន្តិសុខស្បៀងនិងអាហារូបត្ថម្ភបាននិយាយថា ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ប្រជាជនប្រមាណ 1.1 លាននាក់នៅក្នុងតំបន់ហ្គាហ្សាអាចប្រឈមមុខនឹងកម្រិតនៃភាពអត់ឃ្លានធ្ងន់ធ្ងរបំផុត។អាស្រ័យហេតុនេះ អ្នកជំនាញព្យាករថា អត្រាមរណៈរបស់កុមារទាក់ទងនឹងកង្វះអាហារូបត្ថម្ភនឹងកើនឡើងយ៉ាងខ្លាំងនៅក្នុងតំបន់ហ្គាហ្សា ហើយព្រមានពីផលប៉ះពាល់ដ៏អាក្រក់ជាពិសេសទៅលើមនុស្ស 300.000 នាក់។របាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទដោយគំនិតផ្តួចផ្តើមចំណាត់ថ្នាក់សន្តិសុខស្បៀងអាហារសកលដែលបានបង្កើតឡើងក្នុងឆ្នាំ 2004 បាននិយាយថា “គ្រោះទុរ្ភិក្សជិតមកដល់នៅក្នុងខេត្តភាគខាងជើងនៅចន្លោះខែមីនាដល់ខែឧសភាឆ្នាំ 2024” ។ ពីមុនមានតែពីរករណីប៉ុណ្ណោះដែលត្រូវបានចាត់ថ្នាក់ដោយទីភ្នាក់ងារនេះថាជាទុរ្ភិក្ស រួមទាំងប្រទេសសូម៉ាលីក្នុងឆ្នាំ 2011 និងស៊ូដង់ខាងត្បូង (2017)។របាយការណ៍បាននិយាយថា…

លោក ពូទីន ទទួលបានការគាំទ្រជិត៩០% ក្នុងការបោះឆ្នោតប្រធានាធិបតីរុស្សុី

សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤បានផ្សាយថា លទ្ធផលបោះឆ្នោតបឋមបានបង្ហាញថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀរ ពូទីន បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ដែលនឹងកាន់តែពង្រឹងអំណាចរបស់លោកនៅក្នុងជ័យជម្នះមួយដែលលោកនិយាយថាបានបង្ហាញពីភាពត្រឹមត្រូវក្នុងការប្រឈមមុខជាមួយលោកខាងលិចនិងបញ្ជូនកងទ័ពធ្វើសង្រ្គាមនៅអ៊ុយក្រែន។តាមលទ្ធផលបោះឆ្នោតរាប់បាន ៩៥.០៨ភាគរយ និងត្រូវបានចេញផ្សាយដោយគណៈកម្មាធិការបោះឆ្នោតរុស្ស៉ី លោក ពូទីន ទទួលបានសំឡេងគាំទ្រ ៨៧.៨ភាគរយ ខណៈគូប្រជែងរបស់លោក…

អាមេរិកបានចុះកិច្ចព្រមព្រៀងជាង១០០ ក្នុងការលក់អាវុធ គ្រាប់រំសេវដល់អុីស្រាអែលស្ងាត់ៗ?​

យោងតាម Military Watch នៅក្នុងសប្តាហ៍ដំបូងនៃសង្រ្គាមតែម្នាក់ឯង អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកចំនួន 6,000 គ្រាប់ទៅលើតំបន់ហ្គាហ្សា។កាសែតអាមេរិកបាននិយាយថា សហរដ្ឋអាមេរិកបានធ្វើការលក់អាវុធ “ស្ងាត់ៗ” ដោយបានចុះកិច្ចព្រមពៀងជាង ១០០ ក្នុងការលក់អាវុធទៅឱ្យអ៊ីស្រាអែល រួមទាំងគ្រាប់បែករាប់ពាន់គ្រាប់ ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ទោះបីជាមានការអំពាវនាវពីរដ្ឋាភិបាលអាមេរិក សម្រាប់អ៊ីស្រាអែលដើម្បីសង្គ្រោះជីវិតជនស៊ីវិលក៏ដោយ ក៏សហរដ្ឋអាមេរិកបានបន្តបំពេញបន្ថែមការផ្គត់ផ្គង់អាវុធរបស់ខ្លួន ដោយជួយបង្កើតយុទ្ធនាការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លាបំផុតមួយក្នុងប្រវត្តិសាស្ត្រយោធា។Military Watch បានដកស្រង់ប្រភពយោធាអាមេរិកដែលនិយាយថា…

លោក ប៉ែន បូណា អញ្ជើញបើកវគ្គតម្រង់ទិសស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាន និងនាំពាក្យ» ជូនដល់មន្ត្រីអ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអញ្ជើញជាអធិបតី និងជាវាគ្មិនក្នុងពិធីបើកវគ្គតម្រង់ទិសស្តីពី «ប្រសិទ្ធភាព នៃការងារព័ត៌មាន និងនាំពាក្យ» ជូនដល់មន្ត្រីអ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ ចំនួនជាង៣៦០នាក់។ពិធីនេះ បានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពី លោក…

ទៀតហើយ​! “ត្រីឆ្ដោស៉ីកូនឯង” ឃាត់ខ្លួន​ឪពុក​ចិត្ត​តិរច្ឆាន​ហ៊ាន​រំលោភកូនស្រីបង្កើត​បានសម្រេច​ចំនួន​បីលើក នៅស្រុកបវេល

ខេត្ត​បាត់ដំបង៖ ដូចពាក្យស្លោកថា​ “ត្រីឆ្ដោមិនស៉ីកូនខ្លួនឯងទេ​ “​ កម្លាំង​នគរបាល​ស្រុក​បវេល​ បានចុះស្រាវជ្រាវ​តាមចាប់ឃាត់ខ្លួន​ឪពុក​ចិត្ត​តិរច្ឆាន​ម្នាក់​ សូម្បីតែ​កូនស្រីបង្កើត​ក៏ហ៊ាន​រំលោភ​ រហូត​បានសម្រេច​ចំនួន​បីលើក។ នេះបេី​យោង​តាមការបញ្ជាក់ពី​លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល​ បានឱ្យដឹងនៅព្រឹក​ថ្ងៃទី​១៨​ ខែមីនា​ ឆ្នាំ​២០២៤។យោង​តាម​របាយការណ៍​របស់​អធិការដ្ឋាននគរបាលស្រុកបវេល​ បានឱ្យដឹងថា​ មានករណីរំលោភសេពសេន្ថវៈ មួយកើតឡើងកាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤…

ទីក្រុងមូស្គូចោទអ៊ុយក្រែន ប៉ុនប៉ងបំផ្លាញដំណើរការបោះឆ្នោតរបស់ខ្លួន

សារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០២៤បានផ្សាយថា ប្រទេសរុស្ស៉ីបានចាប់ផ្តើមថ្ងៃចុងក្រោយនៃដំណើរការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ខណៈដែលទីក្រុងមូស្គូ បានចោទអ៊ុយក្រែនអំពីការប្រើប្រាស់សកម្មភាពវាយប្រហារតាមផ្លូវអាកាស ក្នុងចេតនាប៉ុនប៉ងបំផ្លាញការបោះឆ្នោតរបស់ខ្លួន។ក្រុមមន្រ្តីរុស្ស៉ីបានឱ្យដឹងថា សម្រាប់រយៈពេល២ថ្ងៃដំបូង គឺប្រជាជនរុស្ស៉ីដែលមានសិទ្ធិបោះឆ្នោតបានទៅចូលរួមបោះឆ្នោតរួចរាល់ហើយ។ ការបោះឆ្នោតនេះត្រូវគេរំពឹងថា នឹងផ្តល់ឱកាសឱ្យប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀរ ពូទីន នៅកាន់អំណាចបានរយៈពេល៦ឆ្នាំទៅមុខទៀត។ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ដែលជាថ្ងៃទី២នៃការបោះឆ្នោតនៅរុស្ស៉ី…

អុីតាលី៖ ប្រសិនបើកងទ័ពណាតូត្រូវបានបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន វានឹងក្លាយជាកំហុសមួយ នឹងជំរុញឱ្យមានសង្គ្រាមលោកលើកទី៣

រដ្ឋមន្ត្រីការបរទេសអុីតាលី លោក Antonio Tajani បានព្រមានថា សង្រ្គាមលោកលើកទី៣នឹងផ្ទុះឡើង ប្រសិនបើបណ្តាប្រទេសលោកខាងលិចពិតជាបានបញ្ជូនកងទ័ពណាតូទៅកាន់អ៊ុយក្រែន។កាលពីថ្ងៃទី ១៦ ខែមីនា រដ្ឋមន្ត្រីការបរទេសអុីតាលី លោក Antonio Tajani បានព្រមានថា ការដាក់ពង្រាយកងកម្លាំងរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ទៅកាន់សមរភូមិអ៊ុយក្រែន អាចនាំឱ្យមានជម្លោះជាសកល សង្គ្រាមលោកលើកទី 3…

មុខសញ្ញាចោរលួចគោតាមស្រុកមួយចំនួនក្នុងខេត្ត បាត់ដំបងត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួនជាបន្តបន្ទាប់ចំនួន០៣នាក់

ខេត្តបាត់ដំបង៖ ថ្ងៃទី១៧ខែមីនា ឆ្នាំ២០២៤ កម្លាំងនគរបាលខេត្តបាត់ដំបងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ៣នាក់ ដែលត្រូវបញ្ជូនទៅសាលាដំបូងនៅថ្ងៃស្អែក។ ពួកគេសង្ស័យករណីលួចគោអ្នកស្រុក នៅខេត្តបាត់ដំបង។នគរបាលខេត្តបាត់ដំបងឲ្យដឹងថា កាលពីថ្ងៃទី ១៥ខែ មីនា ឆ្នាំ២០២៤ វេលាម៉ោង២៣ និង៣០នាទីយប់នៅភូមិពាមឯកឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង អនុវត្តតាម​យោបល់ដឹកនាំរបស់លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង​និងលោកឧត្តមសេនីយ៍ត្រី​…