ព័ត៌មានថ្មីៗ

ពិតជាឈាមស្រែកស្បែកហៅ! ក្រោយបាញ់សម្លាប់ជនរងគ្រោះប្លន់យកប្រាក់​គេចខ្លួន​ ០២ថ្ងៃក្រោយនគរបាលឃាត់បាន

ខេត្ត​បន្ទាយមានជ័យ​៖​ ដូចពាក្យស្លោកថា​ ឈាមស្រែកស្បែកហៅ​ ឃាតក​ម្នាក់​ បានធ្វេីសកម្មភាព​បាញ់សម្លាប់ជនរងគ្រោះម្នាក់រួចប្លន់យកប្រាក់​ នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ហេីយបានព្យាយាមរត់គេចខ្លួន​០២ថ្ងៃក្រោយ​ ក៏ត្រូវ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ ចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​ និងឃាត់ខ្លួន​យកមកសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​។ នេះបេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​បន្ទាយមានជ័យ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃអង្គារ​ទី​០២​ ខែមេសា​ ឆ្នាំ​២០២៤។របាយការណ៍​ដដែល​បន្តថា​ កាលពីថ្ងៃទី២៩​ ខែមីនា​ ឆ្នាំ​២០២៤​ចន្លោះម៉ោង២០​ ទៅម៉ោង២១យប់​…

ក្រសួងបរិស្ថាន៖​ កំពុងគិតគូរចំពោះការវិនិយោគជាមួយប្រទេសជប៉ុន ធ្វើឱ្យកម្ពុជាស្អាត គ្មានសំណល់ប្លាស្ទិក

ភ្នំពេញ​៖​ ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃអង្គារទី​០២​ ខែមេសា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ កម្ពុជាស្អាត មិនមានសំណល់ប្លាស្ទិក គឺជាយុទ្ធសាស្រ្តបន្ថែមមួយទៀតអមជាមួយយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិករបស់ក្រសួងបរិស្ថាន ដែលមានការគាំទ្រ និងចូលរួមប្តេជ្ញាចិត្ត កាត់បន្ថយការប្រើប្រាស់ ប្លាស្ទិកពីសំណាក់ប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណ ៧លាន៣ពាន់នាក់។ ការថ្លែងឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តីនេះ គឺនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម…

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត ដឹកនាំចុះធ្វើការផ្សព្វផ្សាយអប់រំដល់សិស្សានុសិស្ស​ ក្នុងឱកាសដែលវិទ្យាល័យឫស្សីកែវ រៀបចំពិធីសង្ក្រាន្តឆ្នាំថ្មី មិនឱ្យមានលេងប៉ាតម្សៅ គប់ ទឹក បាញ់ទឹក ដាក់គ្នាក្នុងបរិវេណសាលា

ភ្នំពេញ​៖​ ដោយអនុវត្តតាមគោលការណ៍ណែនាំរបស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤នេះ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះសហការជាមួយ លោកនាយកវិទ្យល័យឫស្សីកែវ ដើម្បីធ្វើការផ្សព្វផ្សាយអប់រំដល់សិស្សានុសិស្ស​ ក្នុងឱកាសដែលវិទ្យាល័យឫស្សីកែវ រៀបចំពិធីសង្ក្រាន្តឆ្នាំថ្មី…

តូចចិត្ត គូដណ្តឹងសុំបែកគ្នាបុរសម្នាក់ចង.កសម្លាប់ខ្លួនផ្អើលអ្នកភូមិ

ខេត្តស្វាយរៀង៖ បុរសម្នាក់ទំនងមានវិបត្តិផ្លូវចិត្តដោយសារគូដណ្តឹងសុំបែកគ្នាចងកសម្លាប់ខ្លួនផ្អើលអ្នកភូមិនៅក្រុងបាវិត។យោងតាម សមត្ថកិច្ចនគរបាលក្រុងបាវិត បានអោយដឹងនៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤នេះថា បុរសខាងលើមានឈ្មោះ ហេង វិច្ឆិកា(ហៅហៃ) ជនជាតិខ្មែរ អាយុ២២ឆ្នាំ មុខរបរ កសិករ មានទីលំនៅ ស្ថិតក្នុងភូមិព្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧និង១០នាទីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤…

ក្រសួងព័ត៌មាន រៀបចំសិក្ខាសាលាស្តីពី “តម្រង់ទិសលើការគ្រប់គ្រងព័ត៌មាន និងសាធារណមតិ សម្រាប់រដ្ឋបាលរាជធានីខេត្ត”

ភ្នំពេញ ៖ លោក ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអនុប្រធានទី១ និងលោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល អញ្ជើញជាអធិបតីសិក្ខាសាលាស្តីពី…

រថពាសដែកចាស់ៗរបស់បារាំងនឹងបញ្ជូនទៅកាន់អ៊ុយក្រែន

សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០២៤បានផ្សាយឱ្យដឹងថា រដ្ឋមន្រ្តីការពារជាតិបារាំង លោក Sebastien Lecornu បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅថា បារាំងនឹងបញ្ជូនរថពាសដែកចាស់ៗរាប់រយគ្រឿង រួមទាំងប្រព័ន្ធមីស៉ីលថ្មីទៅកាន់អ៊ុយក្រែន ដើម្បីបន្តប្រយុទ្ធប្រឆាំងនឹងសង្រ្គាមរបស់រុស្ស៉ី។ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុក លោក Lecornu បាននិយាយថា ការសម្រេចបែបនេះធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី…

សម្តេចតេជោ ហ៊ុន សែន ប្រកាសលាពីរដ្ឋសភា ក្រោយបំពេញការងារអស់ពេលជាច្រើនឆ្នាំ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, ប្រធានគណបក្សប្រជាជនកម្ពុជា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល បានប្រកាសលាពីរដ្ឋសភា ក្រោយបំពេញកិច្ចការងារនេះអស់ពេលជាងពាក់កណ្ដាលជីវិត។នៅក្នុងអំឡុងពេលបើកសម័យប្រជុំលើកទី២ នីតិកាលទី៧ នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានចុះហត្ថលេខាលើបញ្ជីវត្ដមានតំណាងរាស្រ្ត ដោយអមមកជាមួយនឹងសំណេរលាពីរដ្ឋសភាយ៉ាងដូច្នេះថា៖…

មហាសេដ្ឋី Elon Musk បានព្រមានថាអ៊ុយក្រែននឹងបាត់បង់ទឹកដីបន្ថែមទៀត ប្រសិនបើខ្លួនមិនចរចាជាមួយរុស្ស៊ី

មហាសេដ្ឋីបច្ចេកវិទ្យាអាមេរិក លោក Elon Musk បានព្រមានថា បើគ្មានការចរចាជាមួយរុស្ស៊ីទេ អ៊ុយក្រែនប្រឈមនឹងការបាត់បង់ Odessa និងការចូលទៅកាន់សមុទ្រខ្មៅទាំងអស់។យោងតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីដូចជា RT និង Tass មហាសេដ្ឋីអាមេរិក Elon Musk ស្រាប់តែបានចុះផ្សាយអត្ថបទមួយដែលបញ្ជាក់ថា ជំហររបស់អ៊ុយក្រែនកាន់តែចុះខ្សោយ ហើយក្នុងពេលជាមួយគ្នានោះបានព្រមានអំពី “សំណួរពិត” ដែល…

រុស្ស៊ីទាមទារឱ្យអ៊ុយក្រែនប្រគល់ជនសង្ស័យជាភេរវករទាំងអស់

រុស្ស៊ីទាមទារឱ្យអ៊ុយក្រែនប្រគល់ភ្លាមៗនូវជនសង្ស័យទាំងអស់ដែលពាក់ព័ន្ធនឹងអំពើភេរវកម្មនាពេលថ្មីៗនេះ រួមទាំងប្រធានសេវាសន្តិសុខអ៊ុយក្រែន (SBU) លោក Vasily Malyuk ផងដែរ។យោងតាមសារព័ត៌មាន Reuters កាលពីថ្ងៃទី៣១ ខែមីនា ក្រសួងការបរទេសរុស្ស៊ីបានស្នើជាផ្លូវការឱ្យអ៊ុយក្រែនប្រគល់អ្នកទាំងអស់ដែលសង្ស័យថាមានជាប់ពាក់ព័ន្ធក្នុងសកម្មភាពភេរវកម្មសំដៅលើប្រទេសរុស្ស៊ី រួមទាំងការវាយប្រហារនៅសាលមហោស្រព Crocus ផងដែរ។ក្រសួងការបរទេសរុស្ស៊ីបានប្រកាសថា “យើងស្នើឱ្យអាជ្ញាធរអ៊ុយក្រែនចាប់ខ្លួនភ្លាមៗ និងធ្វើបត្យាប័នជនសង្ស័យទាំងអស់ដែលទីក្រុងម៉ូស្គូកំណត់ថាមានជាប់ពាក់ព័ន្ធក្នុងអំពើភេរវកម្ម។ ឧប្បត្តិហេតុដ៏រន្ធត់នៅទីក្រុង Crocus មិនមែនជាឧប្បត្តិហេតុភេរវកម្មតែមួយគត់ដែលផ្តោតលើប្រទេសរុស្ស៊ីនាពេលថ្មីៗនេះទេ។ ភាគី…

កម្លាំងជំនាញឆ្មក់បង្ក្រាបទីតាំងក្លិបកម្សាន្ត​យីយោ(ថាំង​ ហ៊ួយ​)​ ​ក្នុងខណ្ឌចំការមន​ ឃាត់មនុស្សជាង១០០នាក់​ និងថ្នាំញៀន៥គីឡូក្រាម

ភ្នំពេញ​ ៖​ កម្លាំងជំនាញ​ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន​ បានសហការជាមួយកម្លាំងនគបាលរាជធានីភ្នំពេញ កាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ បានធ្វេីការឆ្មក់ចូលបង្រ្កាប​ក្លឹបកម្សានមួយកន្លែងយីយោ​ (ថាំង​ ហ៊ួយ​ ) នៅលើផ្លូវ១០៣ សង្កាត់បឹងត្របែក​ ខណ្ឌចំការមន រាជធានីភ្នំពេញ​ ដោយឃាត់ខ្លួនមនុស្សបានជាង១០០នាក់​មានទាំងជនជាតិបរទេស​ និងជនជាតិខ្មែរ​ ។​ លោកឧត្តមសេនីយ៍ឯក…