ភ្នំពេញ​ ៖​ បុរសវ័យចំណាស់ម្នាក់​បានជិះម៉ូតូតាមដងផ្លូវជាធម្មតា​ ស្រាប់តែរថយន្តបែនដឹកខ្សាច់បើកកៀរទាក់ដៃចង្កូតឱ្យដួលចូលក្រោមកង់រថយន្តកិនចំក្បាលបែកខួរខ្ទាតពេញផ្លូវ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី០៦​ ខែឧសភា​ ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រ​ក្នុងសង្កាត់ព្រៃស​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ។

​   សពជនរងគ្រោះមានឈ្មោះ អុឹម អឿន អាយុ ៦៤ឆ្នាំ មានទីលំនៅផ្ទះលេខ៦១២ ភូមិក្បាលកោះ  សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ មានស្រុកកំណើតនៅឃុំដំណាក់ចង្អើរ ស្រុកកំពង់ត្រាច ខេត្តកំពត។

​    បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញបុរសវ័យចំណាស់ម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម​ ពណ៌ខ្មៅ​ ពាក់ផ្លាកលេខភ្នំពេញ1CR-7662​ ធ្វើដំណើរតាមបណ្ដោយផ្លូវ៣០ម៉ែត្រក្នុងទិសដៅពីកើតទៅលិច​ ខណៈមកដល់ត្រង់ចំណុចកើតហេតុក៏មានរថយន្តបែនដឹកខ្សាច់ចង្កូតស្ដាំមួយគ្រឿងពណ៌ស ពាក់ផ្លាកលេខចង្កូតស្ដាំ PSHN-0400បើកបរដោយបុរសម្នាក់ធ្វើដំណើរស្របទិសដៅគ្នា បានបើកវ៉ាជែងគ្នាក៏ទាក់ដៃចង្កូតម៉ូតូ ធ្វេីឱ្យជនរងគ្រោះដួលចូលក្រោមកង់រថយន្តកិនបែកក្បាលស្លាប់មួយរំពេច​ ។ ចំណែកអ្នកបើកបរមិនបានឈប់ភ្លាមៗនោះទេ បានព្យាយាមបើកគេចខ្លួនត្រូវបានប្រជាពលរដ្ឋធ្វើការឃាត់ខ្លួនបានប្រគល់ឲ្យសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរនៅប៉ុស្ដ៍នគរបាលរដ្ឋបាលព្រៃស។

​     បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយជំនាញការិយាល័យចរាចរណ៍​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ចុះធ្វេីការវាស់វែងយករថយន្តបង្ក ,ម៉ូតូរងគ្រោះនិងអ្នកបើបរទៅចាត់ការបន្តតាមច្បាប់ ។ ចំណែកសព​ត្រូវបានសមត្ថកិច្ចធ្វើកំណត់​ហេតុ រួច​ក៏ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *