សូមសាធារណជនមេត្តាជ្រាប និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ដោយចៀសវាងការចាញ់បោកជនឆ្លៀតឱកាស

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង ដើម្បីបង្ការនូវការឆបោករបស់ជនខិលខូច ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានកិត្តិយស សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា កម្ពុជានៅពុំទាន់មានកិច្ចព្រមព្រៀងស្តីពីការបញ្ជូនពលករ ពីកម្ពុជាទៅធ្វើការនៅប្រទេសអ៊ីស្រាអែលនោះទេ ដោយបច្ចុប្បន្ន ក្រសួងកំពុងធ្វើការជាមួយភាគីអ៊ីស្រាអែល ដើម្បីពិភាក្សាលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការជ្រើសរើស និងការបញ្ជូនពលករ។ក្នុងករណីបានឃើញ ឬមានការផ្សព្វផ្សាយជ្រើសរើសពលករទៅបម្រើការងារនៅប្រទេសអ៊ីស្រាអែល ក្នុងរូបភាពណាក៏ដោយ សូមមេត្តាជូនដំណឹង ឬរាយការណ៍មកក្រសួងការងារ…

រុស្ស៉ី-អ៊ុយក្រែន បង្កើនការវាយប្រហារតាមផ្លូវអាកាស ដាក់គ្នាទៅវិញទៅមក អង្គការសហប្រជាជាតិអំពាវនាវកាត់បន្ថយភាពតានតឹង

សារព័ត៌មាន Reuters នាថ្ងៃពុធ ទី៣ ខែមករា ឆ្នាំ២០២៤បានផ្សាយថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ ប្រមុខសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (UN) លោក Volker Turk បានអំពាវនាវឱ្យមានការបន្ធូរបន្ថយជាបន្ទាន់នូវអរិភាពក្នុងសង្រ្គាមរវាងរុស្ស៉ីនឹងអ៊ុយក្រែន ចំពោះមុខការកើនឡើងនៃសកម្មភាពវាយប្រហារតាមផ្លូវអាកាសដាក់គ្នាទៅវិញទៅមក។ការិយាល័យសិទ្ធិមនុស្ស UN បានចេញសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «អរិភាពហាក់កំពុងតែមានការកើនឡើងយ៉ាងខ្លាំងគួរឱ្យបារម្ភ ហើយប្រជាជនស៉ីវិលរាប់សិបនាក់បានបាត់បង់ជីវិតទាំងនៅខាងអ៊ុយក្រែននិងនៅខាងរុស្ស៉ី។ ច្បាប់មនុស្សធម៌អន្តរជាតិហាមឃាត់ដាច់ខាតនូវការវាយប្រហារមិនរើសមុខ ក៏ដូចជាការវាយប្រហារ…

កងទ័ពជើងទឹកកូរ៉េខាងត្បូងធ្វើសមយុទ្ធបាញ់គ្រាប់ពិតលើកដំបូងរបស់ខ្លួននៅឆ្នាំ២០២៤

កងទ័ពជើងទឹកកូរ៉េបានធ្វើសមយុទ្ធបាញ់គ្រាប់ពិតលើកដំបូងរបស់ខ្លួនក្នុងឆ្នាំ 2024 ដោយមានការចូលរួមពីនាវាចម្បាំងចំនួន13 គ្រឿង និងយន្តហោះចំនួន 3 គ្រឿងមកពីកងនាវាទី 1 ទី 2 និងទី 3 ។មន្ត្រីកូរ៉េខាងត្បូងបានប្រកាសថា នៅថ្ងៃទី 3 ខែមករា កងទ័ពជើងទឹករបស់ប្រទេសនេះបានធ្វើសមយុទ្ធបាញ់គ្រាប់ពិតលើកដំបូងនៅឆ្នាំ 2024 ។ យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់…

រុស្ស៊ីបាញ់មីស៊ីលរាប់រយគ្រាប់ អ៊ុយក្រែនបារម្ភខ្លាចបាត់បង់ទីក្រុងធំៗ

រុស្ស៊ីបានបើកការវាយប្រហារដោយមិស៊ីលដែលមានសមត្ថភាពខ្ពស់ បង្កក្តីបារម្ភយ៉ាងខ្លាំងដល់មន្ត្រីទីក្រុងគៀវពីការបាត់បង់ទីក្រុងបន្ថែមទៀតដោយសារតែការផ្តល់ជំនួយយឺតយ៉ាវពីបណ្តាប្រទេសលោកខាងលិច។ជាមួយគ្នានេះដែរ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានសន្យានៅក្នុងសុន្ទរកថាអបអរសាទរឆ្នាំសកលកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅថា អ៊ុយក្រែននឹងសងសឹកយ៉ាងចាស់ដៃប្រឆាំងនឹងកងកម្លាំងរុស្ស៉ី នៅក្នុងឆ្នាំ២០២៤នេះ បើទោះជាកញ្ចប់ជំនួយយោធាថ្មីពីសម្ព័ន្ធមិត្តលោកខាងលិច ជាពិសេសគឺសហរដ្ឋអាមេរិកកំពុងជាប់គាំងក៏ដោយ។សារអបអរឆ្នាំសកលរបស់លោក ហ្សេលេនស្គី ធ្វើឡើងមិនដល់ ៧២ម៉ោងស្រួលបួលផង បន្ទាប់ពីទីក្រុងមូស្គូបាញ់មីស៊ីលជាច្រើនគ្រាប់និងយន្ដហោះដ្រូនជាច្រើនគ្រឿងដាក់លើបណ្ដាទីក្រុងរបស់អ៊ុយក្រែន ដោយសម្លាប់មនុស្ស ៣៩នាក់ ដែលនេះការជាការវាយប្រហារតាមផ្លូវអាកាសដ៏ធំមួយចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២មក។តាមលោក ហ្សេលេនស្គី…

ព្រះមហាក្សត្រដាណឺម៉ាក ប្រកាសដាក់រាជសម្បត្តិ នៅយប់ឆ្លងឆ្នាំ

សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១ ខែមករា ឆ្នាំ២០២៤ ព្រះមហាក្សត្រិយ៍នៃប្រទេសដាណឺម៉ាក Margrethe ទី២ ដែលជាស្ដេចសោយរាជ្យយូរជាងគេបំផុតនៅក្នុងតំបន់អឺរ៉ុប បានប្រកាសថាព្រះអង្គនឹង ដាក់រាជ្យ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ក្រោយសោយរាជ្យអស់ ៥២ឆ្នាំ ហើយព្រះបុត្រាចម្បងរបស់ទ្រង់ គឺព្រះអង្គម្ចាស់រជ្ជទាយាទ Frederik…

រថយន្តមិនស្គាល់ម៉ាកបានដឹកសពបុរសជនជាតិចិនម្នាក់មកទម្លាក់ចោលនៅខណ្ឌចំការមន

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ ពុំដឹងថាស្លាប់ដោយសារអ្វីនោះទេ ដោយមានប្រជាពលរដ្ឋឃើញមានរថយន្តមិនស្គាល់ម៉ាក ដឹកយកមកទម្លាក់ចោល។ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង ២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១ខែមករា ឆ្នាំ២០២៤ នៅលើផ្លូវបេតុង មួយកន្លែងក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ប្រភពព័ត៌មានពីពលរដ្ឋដែលបានឃើញហេតុការណ៍នេះបានឲ្យដឹងថា មុនពេលកើតហេតុដោយឃើញរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក បានបើកមកពីខាងក្រៅរួចក៏បើកចូលមកកន្លែងកើតហេតុ ក្រោយមកក៏ឃើញបើកទ្វារ ទម្លាក់ជនរងគ្រោះជាជនជាតិចិនម្នាក់ ចេញពីក្នុងរថយន្តហើយបានបើករថយន្តគេចខ្លួន ចេញពីកន្លែងកើតហេតុបាត់ស្រមោល។ ពេលនោះដែរប្រជាពលរដ្ឋជិតខាងក៏បានរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋានសង្កាត់ទន្លេបាសាក់ ឲ្យចុះមកទីតាំងភ្លាមៗផងដែរ។បន្ទាប់ពីមន្ត្រីសមត្ថកិច្ចមូលដ្ឋានចុះមកដល់ក៏បានយកខ្សែហ៊ុំព័ទ្ធជុំវិញទីតាំង…

តម្លៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា៖​ ​សាំង​ធម្មតា​ និងប្រេងម៉ាស៊ូត(តម្លៃ​ដដែល​)​ចាប់ពីថ្ងៃទី០១-១០ ខែ​មករា​ ឆ្នាំ​២០២៤នេះ!

ភ្នំពេញ​៖​ បើយោងតាម​សេចក្តីជូនដំណឹងរបស់ក្រសួង​ពាណិជ្ជកម្ម​ នៅ​ព្រឹកថ្ងៃ​ទី០១ ខែមករា​ ឆ្នាំ​២០២៤នេះ​ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានានៅកម្ពុជា គិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១​ ខែធ្នូ​​​​​​ ឆ្នាំ២០២៣នេះ​ ​សាំង​(តម្លៃ​ដដែល​)​ ខណៈ​ប្រេងម៉ាស៊ូត (តម្លៃ​ដដែល​)។ ដូច្នេះ​ ត្រូវលក់សាំងធម្មតាតម្លៃ ៤,១៥០រៀល និងម៉ាស៊ូតត្រូវលក់ ៤,១០០រៀលក្នុង១លីត្រ។​ជាក់ស្ដែង​នៅក្នុង​​សេចក្តីជូនដំណឹងរបស់ក្រសួង​…

ចិនមានរដ្ឋមន្ត្រីការពារជាតិថ្មី ក្រោយតំណែងនេះនៅទំនេរតាំងតែពីខែតុលា ក្រោយការដករដ្ឋមន្រ្តីចាស់យ៉ាងអាថ៌កំបាំង

សារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី៣០ ខែធ្នូ ឆ្នាំ២០២៣ បានផ្សាយថា កាលពីថ្ងៃសុក្រសប្តាហ៍នេះ ចិនបានប្រកាសពីការតែងតាំង លោក Dong Jun ដែលជាអតីតប្រមុខកងទ័ពជើងទឹក ឱ្យឡើងធ្វើជារដ្ឋមន្រ្តីការពារជាតិថ្មី ជាតំណែងដែលទុកនៅទំនេរ ចាប់តាំងពីការដករដ្ឋមន្រ្តីការពារជាតិមុន គឺលោក Li Shangfu កាលពីខែតុលា។ទីភ្នាក់ងារព័ត៌មានចិន…

ឯកឧត្តម នេត្រ ភក្ត្រា ប្រកាសគាំទ្រប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត កំណត់យកថ្ងៃទី២៩ ខែធ្នូ «ជាទិវាសន្តិភាពនៅកម្ពុជា»

ភ្នំពេញ ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ប្រកាសគាំទ្រពេញទំហឹងនូវប្រសាសន៍សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កំណត់យកថ្ងៃទី២៩ ខែធ្នូ «ជាទិវាសន្តិភាពនៅកម្ពុជា»។ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត…

អាណិតអ្នកគ្រូដ៏ក្រីក្រមិនខុសទេ ! គាត់ទទួលបានភាពយុត្តិធម៌ និងចូលបង្រៀនវិញហើយ រហូតចូលនិវត្តិន៍ នៅក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ ៖ ទីបំផុត! អ្នកគ្រូជាប់កិច្ចសន្យាម្នាក់ ក្រោយបញ្ឈប់អោយបង្រៀនបានសុំអន្តរាគមន៍ ទទួលបានភាពយុត្តិធម៌ និងចូលបង្រៀនវិញហើយ រហូតចូលនិវត្តិន៍ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចូលរួមអបអរសាទរគាត់ផង ខណៈទទួលបានប្រាក់បៀវត្សន៍ ដោះស្រាយជីវភាពគ្រួសារដែលជួបការលំបាក ។សូមបញ្ជាក់ថា ៖ អ្នកគ្រូជាប់កិច្ចសន្យាម្នាក់ ដែលមានវ័យច្រើន ក្រោយបញ្ឈប់អោយបង្រៀន គាត់បានសុំអន្តរាគមន៍ទទួលបានភាពយុត្តិធម៌និងចូលបង្រៀនវិញហើយរហូតចូលនិវត្តិន៍នៅពេលដែលអភិបាលខេត្តចុះសម្របសម្រួលនៅថ្ងៃទី២៦ ខែធ្នូ…