កងទ័ពជើងទឹកកូរ៉េបានធ្វើសមយុទ្ធបាញ់គ្រាប់ពិតលើកដំបូងរបស់ខ្លួនក្នុងឆ្នាំ 2024 ដោយមានការចូលរួមពីនាវាចម្បាំងចំនួន13 គ្រឿង និងយន្តហោះចំនួន 3 គ្រឿងមកពីកងនាវាទី 1 ទី 2 និងទី 3 ។
មន្ត្រីកូរ៉េខាងត្បូងបានប្រកាសថា នៅថ្ងៃទី 3 ខែមករា កងទ័ពជើងទឹករបស់ប្រទេសនេះបានធ្វើសមយុទ្ធបាញ់គ្រាប់ពិតលើកដំបូងនៅឆ្នាំ 2024 ។ យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ សមយុទ្ធនេះបានធ្វើឡើងនៅឆ្នេរសមុទ្រខាងកើត ខាងលិច និងខាងត្បូងនៃប្រទេសកូរ៉េខាងត្បូង ។ កងនាវាចរទី 2 បានចល័តនាវាចម្បាំងចំនួន 5 គ្រឿង រួមទាំងនាវាពិឃាត Eulji Mundeok ដែលមានទម្ងន់ 3.200 តោន និងនាវាចម្បាំង Cheonan ដែលមានទម្ងន់ 2.800 តោន រួមជាមួយនឹងយន្តហោះដើម្បីហ្វឹកហាត់បាញ់គ្រាប់ពិត និងសង្គ្រាមប្រឆាំងនាវាមុជទឹកនៅសមុទ្រលឿង។
ទន្ទឹមនឹងនោះ កងនាវាចរទី១និងកងនាវាលេខ៣ បានដាក់ពង្រាយនាវាចម្បាំងនិងយន្តហោះរៀងៗខ្លួន ដើម្បីចូលរួមក្នុងសមយុទ្ធបាញ់គ្រាប់ពិត និងសមយុទ្ធយុទ្ធសាស្ត្រនៅសមុទ្រខាងកើត និងសមុទ្រខាងត្បូងកូរ៉េ។
មេបញ្ជាការកងទ័ពជើងទឹកកូរ៉េ – ឧត្តមនាវីទោ Yang Yong-mo បានបញ្ជាក់ថា តាមរយៈការហ្វឹកហ្វឺនជាក់ស្តែងដោយគិតគូរពីបរិយាកាសប្រតិបត្តិការនៃតំបន់សមុទ្រនីមួយៗ លោកបានបញ្ជាឱ្យកងទ័ពជើងទឹកត្រៀមខ្លួនដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងអស់៕ ដោយ៖ធីរីណា

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ