ភ្នំពេញ ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ប្រកាសគាំទ្រពេញទំហឹងនូវប្រសាសន៍សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កំណត់យកថ្ងៃទី២៩ ខែធ្នូ «ជាទិវាសន្តិភាពនៅកម្ពុជា»។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នា យករដ្ឋមន្ត្រី បានប្រកាសថា កម្ពុជាមិនបាច់បង្កើតទិវាសន្តិភាពទៀតនោះទេ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ១៩៩៨ «ជាទិវាសន្តិភាពនៅកម្ពុជា »។
កម្ពុជាជាប្រទេសរងនូវសោនាដកម្មយ៉ាងខ្លោចផ្សារជាទីបំផុតដោយសារ តែភ្លើង សង្គ្រាម។ ក្រោមនយោបាយ ឈ្នះ -ឈ្នះ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក និងជាអគ្គមគ្គុទ្ទេសក៍ឯក បានធ្វើឱ្យកម្ពុជាបិទបញ្ចប់ភ្លើងសង្គ្រាម រក ឃើញ សុខសន្តិភាព ជាពិសេសបានបិទបញ្ចប់ទំព័រខ្មៅងងឹតនៃការបែកបាក់ជាតិ ក្នុងរយៈពេលតិចបំផុត៥០០ឆ្នាំ។
ផ្តើមពីសុខសន្តិភាព និងការឯកភាពជាតិទាំងស្រុងនាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាបុព្វហេតុដ៏ធំធេងនាំឱ្យកម្ពុជាសម្រេចបាននូវការកសាងជាតិឱ្យរីកចម្រើន ប្រជា ពល រដ្ឋរស់នៅប្រកបដោយសុខសុភមង្គលដូចពេលបច្ចុប្បន្ននេះ។
ការយកថ្ងៃទី២៩ ខែធ្នូ ជា «ទិវាសន្តិភាពនៅកម្ពុជា» ជាការសម្តែងនូវកត្តញ្ញូធម៌ រលឹ កដឹងគុណសម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិក និងជាអគ្គមគ្គទ្ទេសក៍ ឯក ព្រមទាំងប្រតិបត្តិករទាំងអស់ ដែលបានប្រឹងប្រែងនាំមកនូវសុខ សន្តិភាព សម្រាប់ ជាតិកម្ពុជា។ កាន់តែសំខាន់ថែមទៀតនោះ ការកំណត់យកថ្ងៃទី២៩ ខែ ធ្នូ ជា «ទិវាសន្តិភាពនៅកម្ពុជា» គឺជាការក្រើនរំលឹកដល់ខ្មែរជំនាន់ ក្រោយឱ្យមានស្មារតីរលឹកដល់ទុក្ខវេទនារបស់ខ្មែរ បណ្តាលមកពីភ្លើងសង្គ្រាម និងការបែកបាក់ជាតិពីអតីតកាល។ ជាពិសេសបំផុសស្មារតីខ្មែរជំនាន់ក្រោយបានជ្រូតជ្រាបពីគុណតម្លៃនៃសុខសន្តិភាព ហើយត្រូវរួមគ្នាថែរក្សាឱ្យបាននូវសុខសន្តិភាព ដោយមិនត្រូវឱ្យ បាត់ បង់ពីជាតិកម្ពុជាជាដាច់ខាត។
ការប្រកាសកំណត់យកថ្ងៃទី២៩ ខែធ្នូ «ជាទិវាសន្តិភាពនៅកម្ពុជា» ជាគំនិត ប្រកប ដោយគតិបណ្ឌិតខ្ពង់ខ្ពស់បំផុត និងប្រកប ដោយទស្សនវិស័យវែងឆ្ងាយ របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សម្រាប់ជាឧត្តមប្រយោជន៍របស់ជាតិ មាតុ ភូមិ។ យើងខ្ញុំទាំងអស់គ្នាមាន ក្តីសោមនស្សរីករាយក្រៃលែង និងសូមប្រកាសគាំទ្រយ៉ាង ពេញទំហឹងនូវប្រសាសន៍ ដ៏ខ្ពង់ ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *