ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ ពុំដឹងថាស្លាប់ដោយសារអ្វីនោះទេ ដោយមានប្រជាពលរដ្ឋឃើញមានរថយន្តមិនស្គាល់ម៉ាក ដឹកយកមកទម្លាក់ចោល។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង ២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១ខែមករា ឆ្នាំ២០២៤ នៅលើផ្លូវបេតុង មួយកន្លែងក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ប្រភពព័ត៌មានពីពលរដ្ឋដែលបានឃើញហេតុការណ៍នេះបានឲ្យដឹងថា មុនពេលកើតហេតុដោយឃើញរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក បានបើកមកពីខាងក្រៅរួចក៏បើកចូលមកកន្លែងកើតហេតុ ក្រោយមកក៏ឃើញបើកទ្វារ ទម្លាក់ជនរងគ្រោះជាជនជាតិចិនម្នាក់ ចេញពីក្នុងរថយន្តហើយបានបើករថយន្តគេចខ្លួន ចេញពីកន្លែងកើតហេតុបាត់ស្រមោល។ ពេលនោះដែរប្រជាពលរដ្ឋជិតខាងក៏បានរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋានសង្កាត់ទន្លេបាសាក់ ឲ្យចុះមកទីតាំងភ្លាមៗផងដែរ។
បន្ទាប់ពីមន្ត្រីសមត្ថកិច្ចមូលដ្ឋានចុះមកដល់ក៏បានយកខ្សែហ៊ុំព័ទ្ធជុំវិញទីតាំង ហើយក៏ទាក់ទង ទៅសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័្ចយរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យចុះមកពិនិត្យទៅលើសព។ សូមបញ្ជាក់ផងដែរថា ក្នុងករណីខាងលើកម្លាំងជំនាញកំពុងតែពិនិត្យ ហើយមិនទាន់អាចបញ្ជាក់ថាសពស្លាប់ដោយមូលហេតុអ្វីនោះទេ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *