ភ្នំពេញ៖ សូម​គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈ​ករណី​គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសនាថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤នេះ បានកើតឡើងចំនួន ១២លើក (យប់ ០៦លើក) បណ្តាលឱ្យមនុស្ស ស្លាប់ ០៨នាក់ (ស្រី ០១នាក់), រងរបួសសរុប ១៧នាក់ (ស្រី ០៨នាក់), រងរបួសធ្ងន់ ០៦នាក់ (ស្រី ០៣នាក់) រងរបួសស្រាល ១១នាក់ (ស្រី ០៥នាក់) និងមិនពាក់មួកសុវត្ថិភាព ១៤នាក់ (យប់ ០៩នាក់)។​ នេះបេីយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០៦លើក (ស្លាប់ ០៤នាក់, ធ្ងន់ ០២នាក់, ស្រាល ០៣នាក់) , មិនគោរពសិទ្ធិ ០២លើក (ស្លាប់ ០២នាក់, ធ្ងន់ ០២នាក់, ស្រាល ០៣នាក់), មិនប្រកាន់ស្តាំ ០២លើក (ស្លាប់ ០១នាក់, ធ្ងន់ ០១នាក់, ស្រាល ០២នាក់), បត់គ្រោះថ្នាក់ ០១លើក (ស្លាប់ ០០នាក់, ធ្ងន់ ០១នាក់, ស្រាល ០១នាក់) និងកត្តាយាន ០១លើក (ស្លាប់ ០១នាក់, ធ្ងន់ ០នាក់, ស្រាល ០២នាក់)។
សូមជម្រាបដែរថា​ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០១ ខែមីនានេះដែរ បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ខណៈ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ បានរកឃើញយានយន្តល្មើសចំនួន ៤១៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា។
ក្នុងប្រតិបត្តិការនោះ​ ចំនួនគោលដៅសរុប ៩៤គោលដៅ មានយានយន្តចូលគោលដៅចំនួន ៧២៣គ្រឿង, រថយន្តធំ ៣៣គ្រឿង, រថយន្តតូច ២២០គ្រឿង និងម៉ូតូ ៤៧០គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤១៤គ្រឿង, រថយន្តធំ ០៤គ្រឿង, រថយន្តតូច ១០៦គ្រឿង និងម៉ូតូចំនួន ៣០៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *