ខេត្ត​ពោធិ៍សាត់៖ កម្លាំងផ្នែករដ្ឋបាលជលផលរាំងទិល និងកម្លាំងសង្កាត់រដ្ឋបាលជលផលបាកាន ដឹកនាំដោយលោក លឹម សុក្រឹត នាយរងផ្នែក សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ដឹកនាំដោយលោក ឈឹម ស៊ីថា នាយរងការិយាល័យ និងកម្លាំងប្រតិបត្តិការសឹករងខេត្ត បានចេញប្រតិបត្តិការ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល កាលពីថ្ងៃសុក្រទី០១ ខែមីនា ឆ្នាំ២០២៤ម្សិលមិញនេះ​ នៅចំណុចមុខព្រែកទាល់លិច (X:0383702, Y:1423238) ស្ថិតនៅភូមិក្អមសំណរ ឃុំមេទឹក ស្រុកបាកាន ដែលមានកម្លាំងសរុបចំនួន១០នាក់ ប្រើប្រាស់កាណូតចំនួន០២គ្រឿង។
លោកវរសេនីយ៍ឯក សៀន​ វិរៈ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់​ បានឱ្យដឹងថា ក្នុងកិច្ចសហប្រតិបត្តិការ កម្លាំងសមត្ថកិច្ចចម្រុះបានរុះរើ​ ១ករណី នេសាទដោយឧបករណ៍អួនហ៊ុំ ក្នុងកន្លែងនេសាទសហគមន៍ នឹងវត្ថុតាងរួមមាន៖ បាឡាស្មាច់ទំហំ(9.2មx1.2មx0.6ម) ភ្ជាប់ម៉ាស៊ីនម៉ាសស្តា៤២សេសចំនួន១គ្រឿង, បាឡាស្មាច់ទំហំ(១០មx១.៥មx0.6ម) ភ្ជាប់ម៉ាស៊ីនឆៃណាចំនួន២គ្រឿង, បាឡាស្មាច់ទំហំ (9.2មx1.2មx0.6ម) ភ្ជាប់ម៉ាស៊ីនហ៊ីណូតា១៨សេសចំនួន០៨គ្រឿង, អួនហ៊ុំទំហំ (៣២០មx១ហ៊ុន៨លីx៩ម) ចំនួន៣វង់, ត្រីចម្រុះទំងន់២០០០គីឡូក្រាម(ខូចគុណភាព)។
ដោយឡែក​វត្ថុ​តាង​ដកហូត​ និងរឹបអូសបាន​ប្រគល់ជូនមន្រ្តីជំនាញសង្កាត់​រដ្ឋបាលជលផល​ ដេីម្បីបន្តនីតិវិធី​ច្បាប់៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ