ខេត្តប៉ៃលិន៖ តាមរបាយការណ៍របស់នគរបាលក្រុងប៉ៃលិននៅថ្ងៃទី​២០ ខែ​មីនា ឆ្នាំ​២០២៤ វេលាម៉ោង​ប្រហែល​១៤​​និង៣០​ នាទី​រសៀល​ កម្លាំងផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិនសហការជាមួយកម្លាំងផែនការងារនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល​ ធ្វើការស្រាវជ្រាវនិងបង្ក្រាបករណីចោរលួចកាត់ខ្សែភ្លើង។
នគរបាលនៃអធិការដ្ឋានក្រុងប៉ៃលិនបានឱ្យដឹងថា÷ មានករណី១កើតឡើងកាលពីថ្ងៃទី​១៩​ ខែ​មីនា ឆ្នាំ​២០២៤ ដោយកម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានទទួលព័ត៌មាន​ពីប្រជាពលរដ្ឋថា មាន​​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ បាន​កាត់​ខ្សែ​ភ្លើង​ (​ ខ្សែ​កាប្លិ៍អាលុយមីនីញ៉ូម )​ ចំនួន​១០​បង្គោល​ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន​សាងសង់​ SNKRP រាជធានីភ្នំពេញ ចាប់ពីចំណុចខាងលិចបន្ទាយប្រតិបត្តិការណ៍សឹករងខេត្តប៉ៃលិន​ ភូមិ​ដីក្រហម​ រហូតដល់​ចំណុច​ដីឡូត៍​ខាងលិច​ផ្សារ​ប៉ាងរលឹម​ ភូមិ​ប៉ាងរលឹម​ សង្កាត់​អូរតាវ៉ៅ​ ក្រុងប៉ៃលិន​ ខេត្តប៉ៃលិន​​។ ក្រោយទទួលព័ត៌មាន កម្លាំងផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សហការជាមួយកម្លាំងផែនការងារនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល​ បានចុះបង្ក្រាបជាក់ស្តែងករណីលួចខ្សែភ្លើង ដែលកើតឡើងក្នុងក្រុងប៉ៃលិន ហើយឮថាជនសង្ស័យបានយកទៅលក់នៅស្រុករតនមណ្ឌល ។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ត្រូវបានបញ្ជូនខ្លួនមកកាន់អធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីសាកសួរឈ្មោះដូចខាងក្រោម:
​ទី១​-​ជនសង្ស័យឈ្មោះ ឡុង​ ហេង​ ភេទប្រុស អាយុ​៤៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិប៉ាងរលឹម​ សង្កាត់​អូរតាវ៉ៅ​ ក្រុងប៉ៃលិន​ ខេត្តប៉ៃលិន មានផ្ទុកសារធាតុញៀន​ (+)​ ។
​ទី២​ -​ជនសង្ស័យឈ្មោះ ទន់​ សុភាព​ ភេទប្រុស អាយុ​ ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ​ រស់នៅភូមិប៉ាងរលឹម​ សង្កាត់​អូរតាវ៉ៅ​ ក្រុងប៉ៃលិន​ ខេត្តប៉ៃលិន មានផ្ទុកសារធាតុញៀន​ (+)​ ។
​ ក្រោយពីកម្លាំងនគរបាលជំនាញក្រុងធ្វើការសាកសួរ ជនសង្ស័យទាំង០២នាក់ខាងលេី បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពកាត់ខ្សែភ្លេីង​ (​ខ្សែ​កាប្លិ៍អាលុយមីនីញ៉ូម​ )​ និង​ដឹក​យក​ទៅ​លក់​នៅកន្លែង​លក់អេតចាយ​ ស្ថិត​ក្នុង​ភូមិ​ឃុំ​ខាងលើ​ពិតប្រាកដមែន​ តែអ្នក​ទិញ​អេតចាយ​មិន​ទទួល​ទិញ​ទេ​ ក៏នគរបាលទៅដល់​ ។
​ សម្ភារវត្ថុតាងដែលដកហូតបានរួមមាន​៖
១-​ម៉ូតូ​ម៉ាក​ HONDA ZOOMER-X ពណ៌ខៀវ​ ឆ្នាំ​២០១៨​ ចំនួន០១គ្រឿង ពាក់ផ្លាកលេខ​ ប៉ៃលិន​ 1B-3847​​ ។
២-​ខ្សែ​ភ្លើង​ (​ ខ្សែ​កាប្លិ៍អាលុយមីនីញ៉ូម​ )​ ចំនួន​ ០២​ ការុង​ ។
សូមបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនមិនទាន់បានដាក់បណ្តឹងនៅឡើយទេ។
​ករណីខាងលើនេះលោកអធិការក្រុងប៉ៃលិនស្នើសុំយោបល់លោកស្នងការ ឃាត់ខ្លួនជនសង្ស័យខាងលើ រួមទាំងវត្ថុតាងនៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីអនុវត្តនីតិវិធី​បន្ត៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *