Category: ព័ត៌មានជាតិ

អ្នកនាំពាក្យ​អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ​ ចេញសេចក្តីថ្លែងការណ៍​ ជុំវិញ​ករណីផ្ទុះអាវុធជាច្រើនគ្រាប់នៅចំណុចចំការតែ

ខេត្ត​កំពង់​ស្ពឺ​៖​ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី​១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣នេះ​ បានចេញសេចក្តី ថ្លែងការណ៍មួយ​ ជុំវិញ​ករណីផ្ទុះអាវុធជាច្រើនគ្រាប់ បង្កដោយជនល្មើសមួយក្រុមមានគ្នាប្រមាណ២០នាក់ ជួបជុំផឹកស៊ី​ ច្រៀង​រាំនៅចំណុចចំការតែ។នៅក្នុង​សេចក្តីថ្លែងការណ៍​ខាងលេីនេះ​ បានបញ្ជាក់ថា​ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ មានកិត្តិយសសូមជម្រាបជូនសាធារណៈជនមេត្តាជ្រាបថា៖ កាលពីថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២៣…

ផ្ដន្ទាទោសភ្នាក់ងារល្បែងសុីសង១១នាក់ឱ្យជាប់ទណ្ឌកម្មពន្ធនាគារ៧ថ្ងៃ

ភ្នំពេញ ៖ ស្ត្រីវ័យក្មេងៗចំនួន៨នាក់និងយុវជនចំនួន៣នាក់ ត្រូវបានចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក ញឹម វិសាល និងលោក សិត វណ្ណៈ ជាតំណាងអយ្យការ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោស១ឆ្នាំ តែទោសនេះត្រូវអនុវត្តទណ្ឌកម្មក្នុងពន្ធនាគារតែ៧ថ្ងៃប៉ុណ្ណោះ ក្រោមការចោទប្រកាន់ពីបទធ្វើជាភ្នាក់ងារបម្រើអោយល្បែងសុីសងខុសច្បាប់ ។សេចក្ដីសម្រេចនេះបានធ្វើឡើងភ្លាមៗក្រោមរូបភាពជំនុំជម្រះផ្ទាល់នៅចំពោះមុខជនជាប់ចោទទាំង១១នាក់ដែលបានបំបែកសំណុំរឿងចេញពីក្រុមជនជាតិចិនដែលជាអ្នកទទួលខុសត្រូវលើបនល្នែងសុីសងខុសច្បាប់នោះ នាព្រឹកថ្ងៃទី ១៦ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ។ជនត្រូវចោទទាំង១១នាក់ដែលតុលាការផ្ដន្ទាទោសអោយជាប់ទណ្ឌកម្មក្នុងពន្ធនាគារតែ៧ថ្ងៃនេះ រួមមាន៖១-ឈ្មោះ…

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្តាលអោយស្លាប់២នាក់ 

ព្រះសីហនុ:ប្រភពយោងតាមផេកHotline117បានឲ្យដឹងថា ករណី’’គ្រោះថ្នាក់ចរាចរណ៍ ‘’ រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យស្លាប់០២ នាក់(ស្រី១នាក់) ត្រូវបាននគរបាលចុះអន្តរាគមន៍ ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ច Hotline ១១៧ ។នៅវេលាម៉ោង ១៧:៥៧នាទី ថ្ងៃទី១៤ វិច្ឆិកាឆ្នាំ២០២៣ ករណីខាងលើ ក្រុម៤ ភូមិ៤ ឃុំអូត្រះ ស្រុកស្ទឹងហាង…

ករណីក្មេងប្រុសម្នាក់ដើរទៅរើសបាល់ហត់ពេកផ្អែកបង្គោលភ្លើងហ្វាពេលមេឃភ្លៀងរលឹមចរន្តអគ្គីសនីឆក់ស្លាប់…

តាកែវ:ថ្ងៃពុធ ០៣កើត ខែកត្តិកឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៩ និង ៣០ នាទី ស្ថិតនៅ ភូមិត្រពាំងតាសោម ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ខេត្តតាកែវមានសាកសព ម្នាក់ឈ្មោះ នួន…

បុរសម្នាក់បើកឡានដឹកដីក្រឡាប់ធ្លាក់ពីលេីខ្ន​ងអាងគ្រុឌឈ្លក់ទឹកស្លាប់

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់បើករថយន្តដឹកដីបានជួបគ្រោះអកុសលដោយក្រឡាប់រថយន្តធ្លាក់ពីលើខ្នងអាងឈ្លក់ទឹកស្លាប់នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ចម្ងាយ១៥០ម៉ែត្រត្រង់ចំណុចលើខ្នងអាងគ្រុឌខាងលិចសំណង់បង្ហៀរទឹកក្នុងភូមិតាយឹង ឃុំគំរូ ស្រុកថ្មពួក ។នគរបាលស្រុកថ្មពួកបានឱ្យដឹងថា៖ជនរងគ្រោះឈ្មោះ អ៊ុច ចែម ហៅ តាពងទា ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិម្រាន់ ឃុំជាំក្ររៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ជនរងគ្រោះខាងលើបានមកស្នាក់នៅស៊ីឈ្នួលដឹកដីអោយគេ ដោយដំបូងឡើយជនរងគ្រោះបើកបរឡានម៉ាកហ៊ីណូ(Hino )…

ផ្ទុះបំពង់ហ្គាសក្នុងយានដ្ឋានជួសជុលរថយន្តបណ្ដាលឱ្យស្លាប់ម្នាក់

ខេត្តកណ្ដាល៖ យុវជនជាជាងជួសជុលរថយន្តម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារផ្ទុះបំពង់ហ្គាស ខណៈដែលកំពុងជួសជុលរថយន្ត កាលពីថ្ងៃទី១៤ ខែវិច្ចិកា ឆ្នាំ២០២៣ វេលាម៉ោង១៦និង២០នាទី នៅចំណុចយានដ្ឋានជួសជុលរថយន្តរបស់ឈ្មោះ ខេង ឃាង ស្ថិតនៅក្នុងភូមិខ្ពប សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។មន្ត្រីនគរបាលក្រុងសំពៅពូនបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ហុក សេងហុង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ…

កម្ពុជា នាំចេញទៅអាមេរិកសម្រេចបាន​ទឹកប្រាក់ ៧,៤ពាន់លានដុល្លារ ១០ខែឆ្នាំ ២០២៣

គិតត្រឹមរយៈពេល ១០ខែ ឆ្នាំ ២០២៣ ​កម្ពុជា​ បាននាំចេញទំនិញទៅទីផ្សារ​អាមេរិក មានទឹក​​ប្រាក់​សរុប​ជាង ៧,៤៩ ពាន់​លាន​ដុ​ល្លារ ថយចុះ​ ១,៦ ​ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ សម្រេចបាន ៧,៦ពាន់​លានដុល្លារ​អាមេរិក។ ដោយឡែកការនាំចេញមកវិញ មានចំនួនទឹកប្រាក់ជាង ២០០លានដុល្លារប៉ុណ្ណោះ។ នេះបើយោង​តាម​របាយការណ៍អគ្គនាយកដ្ឋានគយ…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចោរលួចសត្វគោ០២នាក់​រួមទាំងវត្ថុតាង​

ខេត្តពោធិ៍សាត់ ៖ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃ អង្គារ ២កើត ខែកគ្គិក ឆ្នាំ​ថោះ ចត្វាស័ក ព​.ស​២៥៦៧ ត្រូវនឹងថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ នេះ លោក ឧត្ដមសេនីយ៍​ត្រី ម៉ូ​លីដា ស្នងការ​រងទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននរគបាលខេត្តពោធិ៍សាត់ ទទួល​បទបញ្ជា​លោក ឧត្ដមសេនីយ៍​ទោ ស…

ក្មេងប្រុសសិស្សសាលា តខ្សែភ្លេីងឆក់ត្រីមិនប្រយ័ត្នឆក់ស្លាប់ខ្លួនឯង

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងក្បាលព្រលប់ដល់ក្រុមគ្រួសារនិងអ្នកភូមិ បន្ទាប់ពីក្មេងប្រុសសិស្សសាលាម្នាក់តខ្សែភ្លេីងឆក់ត្រីមិនប្រយ័ត្នបណ្ដាលអោយឆក់ខ្លួនឯងស្លាប់។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីល្ងាច ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅភូមិលៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ។យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា ក្មេងប្រុសរងគ្រោះមានឈ្មោះប្រាក់ រតនា អាយុ១៣ឆ្នាំ មានមុខរបរសិស្ស រស់ក្នុងភូមិឃុំកើតហេតុខាងលើក្នុងបន្ទុកឪពុកម្តាយ។តាមអ្នកភូមិបានអោយដឹងថា មុនកើតហេតុ គេឃើញក្មេងប្រុសខាងលើដើរ ទៅទិសខាងត្បូងចម្ងាយពីផ្ទះប្រហែល៦០ម៉ែត្រ ក្នុងគោលបំណងដេីម្បីឆក់ត្រីទុកធ្វើម្ហូបនាពេលយប់។ ខណៈកំពុងឆក់ស្រាប់តែឆ្លងចរន្តភ្លេីងជាច្រេីនតំណបណ្កាលអេាយឆក់…

ម៉ូតូ០២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលឱ្យមនុស្សប្រុសស្រី០២នាក់ស្លាប់និងរបួស

ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់ស្រ្តីម្នាក់បានស្លាប់ភ្លាមៗ និងបុរសម្នាក់រងរបួសធ្ងន់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងរវាងម៉ូតូ០២គ្រឿងបុកគ្នាពេញទំហឹងនៅវេលាម៉ោង ០៨និង១០នាទីព្រឹក ថ្ងៃទី១៤ខែវិច្ឆិកា ឆ្ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ត្រង់ចំណុចភូមិអណ្តូងព្រីង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីមC125ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ បាត់ដំបង 1Y-8041 បើកបរដោយឈ្មោះ កក្កដា ភេទស្រី អាយុ២១ឆ្នាំរស់នៅក្នុងភូមិអណ្តូងព្រីង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង…