Category: ព័ត៌មានជាតិ

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង!​ ខណៈ​មនុស្សស្លាប់ ០២នាក់ និងរបួសធ្ងន់ស្រាល ០៤នាក់

ភ្នំពេញ​៖​ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ​២០២៤នេះ​ បានកើតឡើងចំនួន ០៤លើក បណ្តាលឲ្យមនុស្សស្លាប់ ០២នាក់ និងរបួសធ្ងន់ស្រាល ០៤នាក់។ជាក់ស្ដែង​យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានបញ្ជាក់ថា​ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនេះ​ បានកើតឡើងចំនួន ០៤លើក…

កម្លាំងកងរាជអាវុធហត្ថខេត្តបង្ក្រាបនិងឃាត់ខ្លួនមុខសញ្ញាចែកចាយនិងរក្សាទុកនូវសារធាតុញៀនចំនួន៧នាក់បញ្ជូនទៅសាលាដំបូងខេត្ត

ខេត្តព្រះវិហារ៖ បក្ខពួកក្រុមជនសង្ស័យដែលរក្សាទុកនិងចែកចាយនូវសារធាតុញៀនចំនួន៧នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារធ្វើការបង្ក្រាបនិងឃាត់ខ្លួនជាបន្តបន្ទាប់។ការឃាត់ខ្លួនជនសង្ស័យទាំង៧នាក់នោះកម្លាំងកងរាជអាវុធហត្ថខេត្តសហការជាមួយនឹងកម្លាំងកងរាជអាវុធហត្ថស្រុកគូលែន ទើបនៅវេលាម៉ោងប្រមាណ១ៈ៣០នាទីថ្ងៃទី២៩ខែមករាឆ្នាំ២០២៤បានចុះឆ្មក់ឃាត់សំបុកមុខសញ្ញាបានមួយក្រុមមានជនសង្ស័យដែលរក្សាទុកនិងជួញដូរនូវសារធាតុញៀនស្ថិតក្នុងភូមិស្រយ៉ង់ត្បូង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ក្រោមការចង្អុលបង្ហាញនិងបញ្ជាពីលោកឧត្តមសេនីយ៍ត្រី កង សៅគុណមេបញ្ជាការកងរាជអាវុធខេត្តព្រះវិហារនិងក៏មានការសម្របសម្រួលពីលោកទី សុវីនថាល់ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារផងដែរ។ក្នុងប្រតិបត្តិការនោះកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ទី១.ឈ្មោះ រិន សុភាពភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកសិករ។ទី២.ឈ្មោះ ឆិល លីន ភេទស្រី មុខរបរកម្មការិនីរោងចក្រ។ ទី៣.មឿង កូលាបភេទស្រី…

បទល្មើសជលផលជិត២០០ករណីត្រូវបានបង្រ្កាបនិងជនសង្ស័យចំនួន១៣នាក់ត្រូវបានឃាត់បញ្ជូនទៅតុលាការក្នុងឆ្នាំ២០២៣

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យចំនួន១៣នាក់ត្រូវបានសមត្ថកិច្ចឃាត់បញ្ជូនទៅតុលាការនៅក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសជលផលប្រមាណជិត២០០ករណី នៅក្នុងឆ្នាំ២០២៣។នេះបើតាមការបញ្ជាក់របស់នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង លោក លី ឡា ដែលបានបញ្ជាក់កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ។លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានប្រាប់ឱ្យដឹងថា ឆ្នាំ២០២៣កន្លងមកនេះ សមត្ថកិច្ចជំនាញនិងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានបានបង្ក្រាបបទល្មើសជលផលបានចំនួន១៩៧ករណី បំផ្លាញចោលឧបករណ៍នេសាទ១៦៧ករណី។ ការបង្រ្កាបបទល្មើសជលផលមានដូចជា ការប្រើប្រាស់ឧបករណ៍ស្បៃមុង…

សម្លាប់​ស្ត្រី​ពោះធំ​៥​ខែយកសពទៅដុតទៀតនោះ ទីបំផុតឃាតក​​ត្រូវ​បាន​ឃាត់ខ្លួនហើយ

ភ្នំពេញ៖ ជន​សង្ស័យ​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកណ្ដាល​ឃាត់​​ខ្លួន​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​គិត​ទុកជា​មុន ពោល​គឺ​ចាប់រំលោភ​ស្ត្រី​មាន​ផ្ទៃពោះដោយសម្លាប់​ប្លន់​យក​​ម៉ូតូនិង​ទូរស័ព្ទរួច​ដុត​សាកសព​ចោល​ក្នុង​ព្រៃ។  ករណីសម្លាប់ស្ត្រីពោះធំនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៣​និង​៤៥នាទីរសៀល​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២៤ និង​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​​ឃើញ​សព​ដែល​ដុត​ឆេះ​រោល​ខ្លោច​នៅ​វេលា​​ម៉ោង​១៨​និង​៤០​នាទី​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២៤ នៅ​ចំណុច​ក្នុង​ព្រៃ​ខាងជើង​ភូមិ ប្រហែល​ជាង​១​គីឡូម៉ែត្រ ស្ថិត​ក្នុងភូមិ​រំលេច ឃុំ​ទួល​ព្រេ​ជ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​ឈ្មោះ​ ភឹ​ម រតនា…

សភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា (AmCham Cambodia) ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ​៖​ នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Devin Barta ប្រធានសភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា(AmCham Cambodia) និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ក្នុងឱកាសនៃជំនួប លោក Devin Barta ប្រធានសភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា…

សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីជួញដូរ រក្សាទុកគ្រឿងញៀន ចាប់ខ្លួនជនល្មើសចំនួន៤នាក់ និងរឹបអូសគ្រឿងញៀនជាង ១០ គីឡូក្រាម

ភ្នំពេញ៖ អនុវត្តតាមបញ្ជា លោកនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ និង លោកឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។កាលពីថ្ងៃទី៣០ ខែមករា…

អ្នកដឹកជញ្ជូនរអ៊ូរឿងស្ថានីយ៍ថ្លឺងឡានផ្លូវជាតិលេខ៨ចំណុចឃុំព្រែកព្នៅស្រុកពារាំងគោះផងសុំផង

ខេត្តព្រៃវែង​៖​ប្រធាន​ស្ថានីយ៍​ថ្លឹង​រថយន្ត​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៨​ចំណុច​ឃុំ​ព្រែក​ព្នៅ​ស្រុក​ពារាំង ខេត្តព្រៃវែង​និង​បក្ខពួក​នៅតែ​ប្រព្រឹត្ត​សកម្មភាព​រំលោភច្បាប់​ប្រឆាំង​អំពើរ​ពុករលួយ​ផ្គើន​អនុសាសន៍​របស់​នាយក​រដ្ឋមន្ត្រី​…!​។​a weihg PV1 ស្ថានីយ៍​ថ្លឹង​រថយន្ត​នៅលើ​ផ្លូវជាតិ​លេខ​៨​ស្ថិតនៅ​ចំណុច​ឃុំ​ព្រែក​ព្នៅ​ស្រុក​ពារាំង ថ្លឹង​ទាំង​ឡាន​ផង​ជា​កន្លែង​រកលុយ​ផង​។​ក្រុម​អ្នករកស៊ី​ដឹកទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៨ តែងតែ​រអ៊ូរទាំ​អំពី​ករណី​មន្ត្រី​ដែល​ប្រចាំការ​នៅ​ស្ថានីយ៍​ថ្លឹង​រថយន្ត​ចំណុច​ឃុំ​ព្រែក​ព្នៅ​ស្រុក​ពារាំង​ថា​ឡាន​ក៏​ថ្លឹង​, លុយ​ក៏​យក​។ ពួកគាត់​ថា​ទោះបីជា​មិន​លើស​ទម្ងន់​ក៏​បងៗ​ដែល​ប្រចាំការ​នៅ​ទីនោះ​សុំ​លុយ​ថ្លៃ​បាយទឹក​និង​កាហ្វេ​ផងដែរ​?​។​ប្រភពពី​មន្ត្រី​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត ព្រៃវែង បានឱ្យដឹងថា លោក ជា ម៉ូ អនុប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រៃវែង​ជា​អ្នកទទួល​មើល​ការខុសត្រូវ​ឬ​អាច​និយាយបានថា ជា​ប្រធាន​ស្ថានីយ៍​ថ្លឹង​រថយន្ត​មួយកន្លែង​នៅលើ​ផ្លូវជាតិ​លេខ​៨ ត្រង់ចំណុច​ឃុំ​ព្រែក​ព្នៅ ស្រុក​ពារាំង​នេះ​។ ​ក្រុម​អ្នកបើករថយន្ត​ភាគច្រើន​បាន​ព្យាយាម​គេច​វាង​តាមផ្លូវ​ផ្សេង​ពី​ព្រោះតែ​មន្ត្រី​នៅ​ប្រចាំការ​នៅ​ស្ថានីយ​មួយ​នេះ​ទារលុយ​ច្រើនៗ​ពេក​បើទោះបីជា​មានការ​លើ​សទ​ម្ង​ន់​បន្តិចបន្តួច​ក៏ដោយ​។…

ក្រសួងកសិកម្ម នឹងរៀបចំវគ្គបណ្ដុះបណ្ដាលអំពីជំនាញបច្ចេកទេសកសិកម្មរយៈពេលពេញមួយខែកុម្ភៈ ដល់មន្ត្រីកសិកម្មឃុំចំនួន ២៥០រូបដែលជ្រើសរើសបាន

ភ្នំពេញ​៖​ ក្រោយពីជ្រើសរើសបានមន្ត្រីកសិកម្មឃុំ ចំនួន ២៥០រូប រួចមក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំវគ្គបណ្ដុះបណ្ដាលអំពីជំនាញបច្ចេកទេសកសិកម្មរយៈពេលពេញមួយខែកុម្ភៈ រួចនឹងរៀបចំដាក់ពង្រាយមន្ត្រីកសិកម្មឃុំ ទាំង២៥០រូប ដែលបណ្ដុះបណ្ដាលបំប៉នបន្ថែមលើជំនាញសំខាន់ៗមួយចំនួន រួមមាន៖ ១/ វិធីសាស្ត្រក្នុងការប្រមូលទិន្នន័យ ជាពិសេស ទិន្នន័យពាក់ព័ន្ធនឹងវិស័យកសិកម្ម, ទី២/ បច្ចេកទេសកសិកម្ម និងទី៣/…

សត្វគោចំនួន០៧ក្បាលងាប់ក្នុងបរិវេណដីក្រុមហ៊ុនវីឡាឌីវើលឡុបមិនសង្ស័យពុលថ្នាំបង្កកកៅស៊ូ

ខេត្តមណ្ឌលគិរី ៖ សត្វគោចំនួន០៧ក្បាលងាប់រដូករណែលត្រូវបានអ្នកភូមិប្រទះឃើញនៅក្នុងបរិវេណដីក្រុមហ៊ុនវីឡាឌីវើលឡុបមិនសង្ស័យដោយសារពុលថ្នាំបង្កកកៅស៊ូ។ការប្រទះឃើញនោះគឺនៅវេលាម៉ោង៣រសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ប្រជាពលរដ្ឋក៏បានដាក់ពាក្យបណ្ដឹងទៅចៅសង្កាត់សុខដុមថា មានករណីគោងាប់នៅចំណុចក្នុងចម្ការកៅស៊ូក្រុមហ៊ុន វីឡាឌីវើលឡុបមិន ស្ថិតក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ដែលជាប់ព្រំប្រទល់គ្នា។ក្រោយទទួលបានព័ត៌មាននេះ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើការត្រួតពិនិត្យឃើញថា ពិតជាមានគោងាប់ចំនួន០៧ក្បាលប្រាកដមែន។ដោយយោងតាមការបំភ្លឺរបស់ឈ្មោះ ប៉ា សាវឿន ត្រូវជាមេការចម្ការកៅស៊ូខាងលើបានឱ្យដឹងថា…

ស្លាប់ម្នាក់ និង៦៤នាក់ទៀតកំពុងសង្គ្រោះនៅមន្ទីរពេទ្យ សង្ស័យពុលនំបញ្ចុក

ខេត្តកំពង់ធំ៖ យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់ និងមនុស្សប្រុស ស្រី ក្មេង ចាស់ ៦៤នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ សង្ស័យជាករណីពុលនំបញ្ចុក។ករណីនេះកើតឡើងនៅថ្ងៃទី២៩-៣១ ខែមករា ឆ្នាំ២០២៣ ស្ថិតក្នុងឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ប្រភពនៅទីកើតហេតុឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែ មករា ឆ្នាំ២០២៤ ជនរងគ្រោះទាំងនោះ នាំគ្នាទិញនំប ញ្ចុកហូបរៀងៗខ្លួន…