ខេត្តព្រៃវែង​៖​ប្រធាន​ស្ថានីយ៍​ថ្លឹង​រថយន្ត​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៨​ចំណុច​ឃុំ​ព្រែក​ព្នៅ​ស្រុក​ពារាំង ខេត្តព្រៃវែង​និង​បក្ខពួក​នៅតែ​ប្រព្រឹត្ត​សកម្មភាព​រំលោភច្បាប់​ប្រឆាំង​អំពើរ​ពុករលួយ​ផ្គើន​អនុសាសន៍​របស់​នាយក​រដ្ឋមន្ត្រី​…!​។​a weihg PV1

ស្ថានីយ៍​ថ្លឹង​រថយន្ត​នៅលើ​ផ្លូវជាតិ​លេខ​៨​ស្ថិតនៅ​ចំណុច​ឃុំ​ព្រែក​ព្នៅ​ស្រុក​ពារាំង ថ្លឹង​ទាំង​ឡាន​ផង​ជា​កន្លែង​រកលុយ​ផង​។​ក្រុម​អ្នករកស៊ី​ដឹកទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៨ តែងតែ​រអ៊ូរទាំ​អំពី​ករណី​មន្ត្រី​ដែល​ប្រចាំការ​នៅ​ស្ថានីយ៍​ថ្លឹង​រថយន្ត​ចំណុច​ឃុំ​ព្រែក​ព្នៅ​ស្រុក​ពារាំង​ថា​ឡាន​ក៏​ថ្លឹង​, លុយ​ក៏​យក​។ ពួកគាត់​ថា​ទោះបីជា​មិន​លើស​ទម្ងន់​ក៏​បងៗ​ដែល​ប្រចាំការ​នៅ​ទីនោះ​សុំ​លុយ​ថ្លៃ​បាយទឹក​និង​កាហ្វេ​ផងដែរ​?​។​ប្រភពពី​មន្ត្រី​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត ព្រៃវែង បានឱ្យដឹងថា លោក ជា ម៉ូ អនុប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រៃវែង​ជា​អ្នកទទួល​មើល​ការខុសត្រូវ​ឬ​អាច​និយាយបានថា ជា​ប្រធាន​ស្ថានីយ៍​ថ្លឹង​រថយន្ត​មួយកន្លែង​នៅលើ​ផ្លូវជាតិ​លេខ​៨ ត្រង់ចំណុច​ឃុំ​ព្រែក​ព្នៅ ស្រុក​ពារាំង​នេះ​។

​ក្រុម​អ្នកបើករថយន្ត​ភាគច្រើន​បាន​ព្យាយាម​គេច​វាង​តាមផ្លូវ​ផ្សេង​ពី​ព្រោះតែ​មន្ត្រី​នៅ​ប្រចាំការ​នៅ​ស្ថានីយ​មួយ​នេះ​ទារលុយ​ច្រើនៗ​ពេក​បើទោះបីជា​មានការ​លើ​សទ​ម្ង​ន់​បន្តិចបន្តួច​ក៏ដោយ​។ ធ្ងន់​ជាង​នេះ​បើទោះបី ជា​មិន​លើស​ទម្ងន់​ក៏​មន្ត្រី​នៅ​ទីនោះ​ហាមាត់​លូកដៃ​សុំ​លុយ​ថ្លៃ​បាយទឹក​កាហ្វេ​ប្រចាំថ្ងៃ​នោះដែរ​។ ក្រុម​អ្នករកស៊ី​ដឹកទំនិញ​ទទួលស្គាល់ថា ការដឹកជញ្ជូន​អាចមាន​លើស​ទម្ងន់​បន្តិចបន្តួច ប៉ុន្តែ​មិន​ដល់​ថ្នាក់​រាប់​តោន​នោះទេ​។ រីឯ​ពួក​មន្ត្រី​ដែល​ប្រចាំការ​នៅ​ស្ថានីយ៍​ថ្លឹង​រថយន្ត​ព្រែក​ព្នៅ​នេះ​បន់​ឲ្យ​តែមាន​រថយន្ត​លើស​ទម្ងន់​ដើម្បី​សង្កត់ក យកលុយ​តែប៉ុណ្ណោះ​។​

​រឿង​ពួក​មន្ត្រី​នៅ​ស្ថានីយ៍​ថ្លឹង​រថយន្ត នៅលើ​ផ្លូវជាតិ​លេខ ៨​នៅ​ចំណុច​ឃុំ​ព្រែក​ព្នៅ​នេះ​ពិតជា​បង្ក​ឲ្យ​មានការ​ក្តៅ ក្រហាយ​ដល់​អ្នករកស៊ី​ដឹកទំនិញ​នានា​ហើយ​ជាពិសេស​ពួក​អ្នក​ដឹកទំនិញ​មួយចំនួន​ឆ្លៀតឱកាស​វាង​ផ្លូវ ដែល​បណ្ដាល​ឲ្យ​ផ្លូវ​ដទៃ​ខូចខាត​។ រីឯ​ក្រុមមន្ត្រី​ដែល​ប្រចាំការ​នៅ​ទីនោះ​គឺ​ដឹង​តែ​ពី​យកលុយ ទោះបីជា​មិន​លើស​ទម្ងន់​ឬ​លើស​តិចតួច​ក៏ដោយ​។​នេះ​គ្រាន់តែ​ជា​ប្រភពពី​អ្នក​ដឹកជញ្ជូន​មិន​សុំ​ការបកស្រាយ​ព​លោក​ប្រធាន​ស្ថានីយ៍​បានទេ​?៕​មាតុភូមិ​

By admin

Leave a Reply

Your email address will not be published. Required fields are marked *