Category: ព័ត៌មានជាតិ

រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ ដកតំណែង អធិការរងក្រុងកំពតម្នាក់ទៀត

ភ្នំពេញៈ លោក ស សុខា រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានសម្រេចអនុវត្តន៍ពិន័យចំពោះ អនុសេនីយ៍ឯក មាស ពិសិដ្ឋ អធិការរងក្រុងកំពត ក្រោមរូបភាពដកហូតមុខតំណែង ឋានន្តរស័ក្កិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ។

ស្រូវប្រាំងប្រមាណជាង១.០០០ហិកតាខ្វះខាតទឹកត្រៀមដាក់គ្រាប់ប្រមូលផល នៅផ្នែកខាងលើស្ទឹងមង្គលបូរីត្រូវបានសង្គ្រោះ

ខេត្តបន្ទាយមានជ័យ៖ ប្រជាកសិករបានសម្តែងការអរគុណចំពោះថ្នាក់ដឹកនាំខេត្ត មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានដែលបានយកចិត្តទុកដាក់ជួយសង្គ្រោះស្រូវពួកគាត់ ដោយរិះគិតរកគ្រប់មធ្យោបាយនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរធនធានទឹកនិងឧតុនិយម លោកអភិបាលស្រុកមង្គលបូរី លោកនាយករងរដ្ឋបាលសាលាខេត្ត មន្ត្រីពាក់ព័ន្ធ បានចុះទៅដល់ទីតាំងក្រុមការងារខួងអណ្តូងយកទឹកពីក្រោមដី ដើម្បីមកជួយសង្គ្រោះស្រូវប្រាំងខ្វះខាតទឹកស្រោចស្រពក្រោយពីបានរកប្រភពទឹកបូមជួយអស់លទ្ធភាព នៅទីតាំងវាលភូមិក្រមល ឃុំរហាត់ទឹក ស្រុកមង្គលបូរី…

អាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនជនសង្ស័យប្រុសស្រី១៤នាក់បញ្ជូនទៅតុលាការពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញ៖ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យប្រុសស្រី សរុបចំនួន១៤នាក់ទៅតុលាការជាបន្តបន្ទាប់ ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានចំនួន ០៦ករណីផ្សេងគ្នា។ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទាំង ០៦ករណីនេះរួមមាន៖*ករណីទី១-កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ង៉ែត សុភ័ក្រ្ត ភេទប្រុស អាយុ៤២ឆ្នាំ…

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលបានតាមដានបញ្ហាខ្វះខាតទឹកជាប្រចាំ ដោយសារតែឆ្នាំនេះស្រូវបានថ្លៃ ទើបកសិករសម្រុកធ្វើស្រូវប្រាំងលើសផែនការ

ភ្នំពេញ ៖ ក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ រាជរដ្ឋាភិបាលបានតាមដានបញ្ហាខ្វះខាតទឹកជាប្រចាំ…

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព គឺត្រូវបង្កើនលក្ខណៈអោយប្រជាជនអាចមានសមត្ថភាពរស់ដោយខ្លួនឯងបាន

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនីមួយៗគឺត្រូវបង្កើតវប្បធម៌ និងបង្កើនលក្ខណៈអោយប្រជាជនអាចមានសមត្ថភាពរស់បានដោយខ្លួនឯង ពោលគឺចិញ្ចឹមខ្លួនឯងបាន ទើបចិញ្ចឹមរដ្ឋបាន មិនអាចអោយរដ្ឋចិញ្ចឹមនោះទេ។សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ គោលនយោបាយរបស់រាជរដ្ឋាភិបាលមិនមែនមានតែកម្មវិធីគាំពារសង្គម និងកម្មវិធីមនុស្សធម៌ទេ…

លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី០៥ ខែកុម្ភៈ រកឃើញយានយន្តល្មើសចំនួន ៤៤៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានឲ្យដឹងថា ចំនួនគោលដៅសរុប ៦៣គោលដៅ មានយានយន្តចូលគោលដៅចំនួន ៥១២គ្រឿង, រថយន្តធំ ០២គ្រឿង, រថយន្តតូច ៩៦គ្រឿង និងម៉ូតូ ៤១៤គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន…

ប្រជាពលរដ្ឋ និងអាជ្ញាធរឃុំកញ្ជរ ស្រុកកណ្ដៀង ច្រានចោលការផ្សាយព័ត៌មានមិនពិតរបស់ The Cambodia Dailly Khmer ដែលចោទថារដ្ឋមន្រ្តីក្រសួងរ៉ែ មានដីរាប់រយហិកតានៅតំបន់៣ ខណះរដ្ឋមន្ត្រី ពុំមានដីនៅតំបន់៣ សូម្បីតែមួយមីលីម៉ែត្រ

ខេត្តពោធិ៍សាត់ ៖ ប្រជាពលរដ្ឋ និងអាជ្ញាធរឃុំកញ្ជរ ស្រុកកណ្ដៀង ច្រានចោលការផ្សាយព័ត៌មានមិនពិតរបស់ The Cambodia Dailly Khmer ដែលចោទថារដ្ឋមន្រ្តីក្រសួងរ៉ែ មានដីរាប់រយហិកតានៅតំបន់៣ ។ នេះបើយោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់រដ្ឋបាលស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត»ទទួលបាន នៅយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។រដ្ឋបាលស្រុកកណ្ដៀង…

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤២នាក់ ក្នុង​បទល្មើសគ្រឿងញៀនចំនួន ២២ករណីទូទាំងប្រទេសថ្ងៃទី០៤ កុម្ភៈម្សិលមិញ!

ភ្នំពេញ៖ ជនសង្ស័យចំនួន ៤២ នាក់ (ស្រី ០៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២២ករណី ទូទាំងប្រទេសនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ ។​ ដូច្នេះ​សូម​ជៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ព្រោះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក !ក្នុងចំណោមជនសង្ស័យចំនួន ៤២នាក់ រួមមាន៖​ ជួញដូរ…

រថយន្តដឹកឈើ បើកបុកបារ៉ាសត្រួកពិនិត្យ គេចមិនរួច​ សមត្ថកិច្ច​ក្របួចជាប់​

ព្រះវិហារ ៖ រថយន្តម៉ាកហ្វតចង្កួតស្តាំ ១គ្រឿង ដឹកឈើលេខ១ ប្រភេទឈើឈ្លីក រួមជាមួយរថយន្តម៉ាកសុីណា ១គ្រឿងទៀត ត្រូវក្រុមសមត្ថកិច្ចនគនរបាល បង្ក្រាបបាន ខណៈដឹកឈើឈ្លីក បើកបុកបារ៉ាសសមត្ថកិច្ច ដើម្បីបើកគេច តែគេចមិនរួច ត្រូវកម្លាំងសមត្ថកិច្ចចាប់បាន កាលពីយប់ឈានចូលថ្ងៃទី៣ ខែកុម្ភះ ឆ្នាំ២០២៤ នៅស្រុកសង្គមថ្មី ខេត្តព្រះវិហារ…

បម្រុង​ដឹកទៅវៀតណាម​ គ្របតង់លោតឆ័ត្រ​ អាវុធហត្ថ​ ចាប់ប្រគល់ឲ្យជំនាញ​

ខេត្តរតនគិរី៖ រថយន្តមួយគ្រឿងដឹកគល់ធ្នង់ពកពេញព្រៀបបម្រុងនាំចេញទៅក្រៅប្រទេស តែត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងបានលុងស្ទាក់បង្ក្រាបចាប់បានភ្លាមៗ ហើយក៏ប្រគល់ឱ្យខណ្ឌរដ្ឋបាលព្រៃឈើខេត្តចាត់ការបន្ត។      ការស្ទាក់ឃាត់បានរថយន្តនោះធ្វើឡើងនៅយប់ថ្ងៃទី០២ខែកុម្ភៈ ឆ្នាំ២០២៤នៅត្រង់ចំណុចមុខសាលាអន្ទេវាសិកដ្ឋានស្ថិតក្នុងភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។     តាមប្រភពបង្ហើបថា រថយន្តដឹកគល់ធ្នង់នោះបើកបរចេញពីភូមិសាស្ត្រស្រុកវើនសៃបោះពួយមានល្បឿនយ៉ាងលឿនតាមផ្លូវជាតិលេខ78Aឆ្លងកាត់ស្រុកអូរជុំសំដៅចូលមកក្រុងបានលុងនិងបន្តទៅមុខទៀត តែត្រូវកម្លាំងកងរាជអាវុធហត្ថបង្ក្រាបបានតែម្តង។    នៅក្នុងការបង្ក្រាបនោះដែរគេឃើញកម្លាំងកងរាជអាវុធហត្ថឃាត់បានទាំងអ្នកបើកបររថយន្តនិងព្រូឡានម្នាក់ផងដែរបញ្ជូនមកឱ្យជំនាញ។     រថយន្តដែលដឹកបទល្មើសប្រភេទ គល់ឈើពកធ្នង់ដ៏មានតម្លៃខាងលើនេះកម្លាំងកងរាជអាវុធហត្ថក្រុងបានលុងបានឱ្យដឹងថា  រថយន្តនោះម៉ាកហុីយ៉ាន់ដាយទម្ងន់៥តោន…