ភ្នំពេញ៖ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យប្រុសស្រី សរុបចំនួន១៤នាក់ទៅតុលាការជាបន្តបន្ទាប់ ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានចំនួន ០៦ករណីផ្សេងគ្នា។
ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទាំង ០៦ករណីនេះរួមមាន៖
*ករណីទី១-កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ង៉ែត សុភ័ក្រ្ត ភេទប្រុស អាយុ៤២ឆ្នាំ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុច ផ្លូវលំ ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌ​ពោធិ៏សែនជ័យ។ ចាប់យកវត្ថុតាងគ្រឿងញៀន ក្រាមសថ្លាសរុបចំនួន១៩កញ្ចប់, ឧបករណ៍សម្រាប់សេពគ្រឿងញៀនចំនួន០១ រួមនឹងសម្ភារមួយចំនួនទៀត។
*ករណីទី២-កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជាក់ស្តែងជនសង្ស័យចំនួន០២នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចបន្ទប់ជួលគ្មានលេខ ភូមិថ្មគោល១ និងចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិថ្មគោល៣ ក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនទាំង០២នាក់ រួមមាន៖ ១-ឈ្មោះ ជា ដារ៉ា ភេទប្រុស អាយុ ៤២ឆ្នាំ, ២-ឈ្មោះ ចាន់ សុភាព ភេទ ប្រុស អាយុ៤៦ឆ្នាំ។ ចាប់យកវត្ថុតាងគ្រឿងញៀន ក្រាមសថ្លាសរុបចំនួន០៦កញ្ចប់, ឧបករណ៍សម្រាប់សេពគ្រឿងញៀនចំនួន០១ រួមនឹងសម្ភារមួយចំនួនទៀត។
*ករណីទី៣-កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជាក់ស្តែងជនសង្ស័យប្រុសស្រីចំនួន០៤នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុច បន្ទប់ជួលគ្មានលេខ ភូមិថ្មគោល១ និងចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិថ្មគោល៣ ក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនទាំង០៤នាក់ រួមមាន៖ ១-ឈ្មោះ ជឹម ស្រីលាភ ភេទស្រី អាយុ២៥ឆ្នាំ, ២-ឈ្មោះ គង់ រចនា ភេទប្រុស អាយុ២៨ឆ្នាំ, ៣-ឈ្មោះ ពេជ្រ សុវណ្ណរ៉ា ភេទប្រុស អាយុ២៨ឆ្នាំ, ៤-ឈ្មោះ ជ័យ គុណថា ភេទប្រុស អាយុ៣៦ឆ្នាំ។ ចាប់យកវត្ថុតាងគ្រឿងញៀន ក្រាមសថ្លាសរុបចំនួន១២កញ្ចប់ រួមនឹងសម្ភារមួយចំនួនទៀត។
*ករណីទី៤-កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឌិន ចាន់លាង ភេទប្រុស អាយុ៣៣ឆ្នាំ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចផ្លូវលេខ២៣០ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។ ចាប់យកវត្ថុតាងគ្រឿងញៀន ក្រាមសថ្លាសរុបចំនួន១៣កញ្ចប់ រួមនឹងសម្ភារមួយចំនួនទៀត។
*ករណីទី៥-កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញបានធ្វើការឃាត់ខ្លួនជាក់ស្តែងជនសង្ស័យចំនួន០២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចបន្ទប់ជួលលេខ៥ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ ជនទាំង០២នាក់ រួមមាន៖ ១.ឈ្មោះ សុខ វុធថា ភេទប្រុស អាយុ ២៩ឆ្នាំ, ២.ឈ្មោះ គឹម ពៅសុវណ្ណ ភេទប្រុស អាយុ៤០ឆ្នាំ។ ចាប់យកវត្ថុតាង ឧបករណ៍សម្រាប់សេពគ្រឿងញៀនចំនួន០១ រួមនឹងសម្ភារមួយចំនួនទៀត។
*ករណីទី៦-កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជាក់ស្តែងជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចដីឡូត៍ទុកចោល ផ្លូវលេខ៥៩២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។ ជនទាំង០៤នាក់ រួមមាន៖ ១-ឈ្មោះ រ៉ាត់ អាយុ៤២ឆ្នាំ, ២-ឈ្មោះ ឈិន ព្រឹក ភេទប្រុស អាយុ៣៧ឆ្នាំ, ៣-ឈ្មោះ នុត គីមហុង ភេទប្រុស អាយុ៣១ឆ្នាំ, ៤-ឈឈ្មោះក្រិត ចាន់ដែន ភេទប្រុស អាយុ៣៤ឆ្នាំ។ ចាប់យកវត្ថុតាង ឧបករណ៍សម្រាប់សេពគ្រឿងញៀនចំនួន០២៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *