ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនីមួយៗគឺត្រូវបង្កើតវប្បធម៌ និងបង្កើនលក្ខណៈអោយប្រជាជនអាចមានសមត្ថភាពរស់បានដោយខ្លួនឯង ពោលគឺចិញ្ចឹមខ្លួនឯងបាន ទើបចិញ្ចឹមរដ្ឋបាន មិនអាចអោយរដ្ឋចិញ្ចឹមនោះទេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ គោលនយោបាយរបស់រាជរដ្ឋាភិបាលមិនមែនមានតែកម្មវិធីគាំពារសង្គម និងកម្មវិធីមនុស្សធម៌ទេ ពោលគឺយើងបានវិនិយោគច្រើនណាស់ទៅលើវិស័យអប់រំ វិស័យសុខាភិបាលដើម្បីកសាងមូលធនមនុស្ស ដើម្បីអោយប្រជាពលរដ្ឋមានសមត្ថភាព និងមានសុខភាពតាំងពីក្មេង។ សូម្បីតែកម្មវិធីជំនួយសង្គមក៏ផ្តោតលើស្រ្តីមានផៃ្ទពោះនិងកុមារក្រោម២ឆ្នាំ វិនិយោគទៅលើហេដ្ឋរចនាសម្ព័ន្ធ អគ្គិសនីដែរ ដែលទាំងនោះហើយគឺជាគោលនយោបាយនៅក្នុងការជួយផ្តល់ត្រីអោយប្រជាពលរដ្ឋ។
នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី «បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា» នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កំណើនសេដ្ឋកិច្ចដែលយើងកើន ៧% ក្រោយការបញ្ចប់សង្រ្គាម មិនមែនដោយសាររដ្ឋរកលុយយកទៅចែកប្រជាពលរដ្ឋនោះទេ គឺបានមកតាមរយៈការបង្កើតលទ្ធភាព ការបង្កើតបរិស្ថានសុខសន្តិភាព តាមរយៈការដាក់ចេញគោលនយោបាយជំរុញវិស័យឯកជនឱ្យរីកចម្រើន បណ្តុះបណ្តាលមនុស្ស រកការងារ បង្កើតវិនិយោគផ្សេងៗទាំងក្នុងនិងក្រៅប្រទេសដើម្បីបង្កើតការងារ និងជំរុញបរិស្ថានការងារឱ្យកាន់តែល្អ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ដើម្បីចក្ខុវិស័យ និងក្តីស្រមៃ របស់ ប្រជាពលរដ្ឋ គ្រប់ រូប នោះ រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ក្រោមការដឹកនាំ របស់គណបក្ស ប្រជាជនកម្ពុជា ប្តេជ្ញាបន្តអភិវឌ្ឍន៍ប្រព័ន្ធគាំពារសង្គម ឲ្យមានលក្ខណៈប្រមូលផ្តុំ សុគតភាព ប្រសិទ្ធភាព សមធម៌ និងចេរភាព ដោយឈរលើស្មារតីមិនបោះបង់ប្រ ជាពរដ្ឋណាម្នាក់នោះឡើយ។
ជាមួយគ្នានោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជាបានថ្លែង អះ អាងផងដែរថា ៖ រាជរដ្ឋាភិបាលកម្ពុជាបានដោះស្រាយបញ្ហាចំទិសដៅ និងការអន្តរាគមន៍ជាច្រើន ដើម្បី ដោះស្រាយ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុង អំឡុងពេលជួប វិបត្តិសកល ឭផ្ទួនៗ នាពេល កន្លងមកជាក់ស្តែងដូចជាបញ្ហាកូវីដ១៩ជាដើម ដោយរាជរដ្ឋាភិបាលបាន ចំណាយថវិការាប់រយរាប់ពាន់លានដុល្លារដើម្បីជួយដល់ពលរដ្ឋរបស់ខ្លួន តាមរយៈបណ្ណសមធម៌ និងតាមរូបភាពផ្សេង ៗមួយ ចំនួនទៀត ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ