Category: ព័ត៌មានជាតិ

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ៖ សមត្ថកិច្ចឃាត់ខ្លួនមនុស្សជាង៣០០នាក់ពាក់ព័ន្ធបទល្មើសគ្រឿងញៀននាសប្ដាហ៍កន្លងទៅនេះ

ភ្នំពេញ ៖ ក្នុងរយៈពេលមួយសប្ដាហ៍កន្លងទៅ គិតចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤នេះ សមត្ថកិច្ចនគរបាលជាតិទូទាំងប្រទេស បានឃាត់ខ្លួនជនសង្ស័យចំនួន៣១៩នាក់ ពាក់ព័ន្ធនិងបទល្មើសគ្រឿងញៀន ចំនួន១៦១ករណី។ នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។បើតាមលោក ទូច សុឃៈ (សុខៈ)…

ជនសង្ស័យគ្រឿងញៀនជនជាតិថៃ២នាក់​ ត្រូវកម្លាំងអាវុធហត្ថបញ្ជូនទៅសាលាដំបូងខេត្ត

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ​ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​នៅរសៀលថ្ងៃចន្ទ ទី០៤​ ខែមីនា​​ ឆ្នាំ​២០២៤នេះ​ ដើម្បីអនុវត្តតាមនីតិវិធី៕  សមត្ថកិច្ចប្រាប់ថាៈកាលពីវេលាម៉ោង០២និង៣០នាទី ថ្ងៃទី០៣​ ខែមីនា​ ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​ ដឹកនាំដោយលោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ បានចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន…

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបជាមួយ លោក Tanachat Pochana ប្រធានក្រុមហ៊ុន Enserv Holding Australia ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

ប្រទេសអូស្ត្រាលី ៖ ក្រុមហ៊ុន Enserv Holding Australia គឺជាក្រុមហ៊ុនឈានមុខ ក្នុងការបង្កើតថាមពលស្អាត ការកាត់បន្ថយការបំភាយឧស្ម័ន និងបម្រែបម្រួលអាកាសធាតុ ។ ចក្ខុវិស័យរបស់ក្រុមហ៊ុន គឺដើម្បីផ្តល់នូវ ដំណោះស្រាយថាមពលសម្រេច តាមរយៈការច្នៃប្រឌិត ថាមពលស្អាត និងការបង្កើតថាមពលស្អាត។ទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី ព្រឹកថ្ងៃចន្ទ ទី៤…

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី ០២ មីនា កើតឡើងចំនួន៨លើក បណ្តាលឲ្យមនុស្សស្លាប់ ០៥នាក់ និងរបួសធ្ងន់ស្រាល ១០នាក់

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤ បានកើតឡើងចំនួន ៨លើក (យប់ ០៥លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៥នាក់ (ស្រី ២នាក់), រងរបួសសរុប ១០នាក់ (ស្រី ០នាក់), រងរបួសធ្ងន់…

ក្រុមហ៊ុន FreshStart Energy មានបំណងស្វែងរកឱកាសវិនិយោគនៅកម្ពុជាលេីការប្រេីប្រាស់បច្ចេកវិទ្យាទំនេីប​ក្នុងការគ្រប់គ្រងថាមពលអគ្គិសនី

ទីក្រុង​ម៉ែលប៊ន៖​ នារសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Mario Vecchio នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន FreshStart Energy ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស…

មត្ថកិច្ចចម្រុះ​ បន្តចុះត្រួតពិនិត្យទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលលើផ្ទៃបឹងទន្លេសាប នៅកន្លែងនេសាទសហគមន៍

ខេត្ត​ពោធិ៍សាត់៖ កម្លាំងផ្នែករដ្ឋបាលជលផលរាំងទិល និងកម្លាំងសង្កាត់រដ្ឋបាលជលផលបាកាន ដឹកនាំដោយលោក លឹម សុក្រឹត នាយរងផ្នែក សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ដឹកនាំដោយលោក ឈឹម ស៊ីថា នាយរងការិយាល័យ និងកម្លាំងប្រតិបត្តិការសឹករងខេត្ត បានចេញប្រតិបត្តិការ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល កាលពីថ្ងៃសុក្រទី០១ ខែមីនា ឆ្នាំ២០២៤ម្សិលមិញនេះ​…

ថ្ងៃទី​០១​ មីនានេះ​! មនុស្ស​ចំនួន​ ០៨នាក់បានស្លាប់​ និងរបួសធ្ងន់ស្រាល ១១នាក់​ ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​

ភ្នំពេញ៖ សូម​គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈ​ករណី​គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសនាថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤នេះ បានកើតឡើងចំនួន ១២លើក (យប់ ០៦លើក) បណ្តាលឱ្យមនុស្ស ស្លាប់ ០៨នាក់ (ស្រី ០១នាក់), រងរបួសសរុប ១៧នាក់ (ស្រី ០៨នាក់), រងរបួសធ្ងន់ ០៦នាក់…

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរនាពេលរាត្រី​ បើគ្មានជាតិស្រវឹងកុំសួរនាំរកឯកសារផ្សេងៗ, ហាមពិនិត្យជាតិអាល់កុលលើអ្នករួមដំណើរ​ និងរថយន្ដជិះលក្ខណៈគ្រួសារ មើលទៅមិនមានជាតិស្រវឹង កុំចាំបាច់ឱ្យផ្លុំ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាជាថ្មីម្ដងទៀត ដល់កងកម្លាំងប្រតិបត្តិច្បាប់ទាំងអស់ ដែលរឹតបន្ដឹងច្បាប់ចរាចរណ៍ ក្នុងរាជធានីភ្នំពេញ​ នៅពេលរាត្រី ក្រោយលោកទទួលបានសំណូមពរ និងមតិរិះគន់ក្នុងន័យស្ថាបនា ដែលធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ប្រជាពលរដ្ឋ ពិសេសអ្នកដែលមិនបានសេពគ្រឿងស្រវឹង។ជាក់ស្ដែងយោងតាមរយៈបទបញ្ជាជាសារសំឡេងផ្ញើជូនថ្នាក់ដឹកនាំនគរបាលរាជធានីភ្នំពេញ ដែលទេីបទទួលបាននៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ឯក ជួន…

មេប៉ុស្តិ៍ឃុបឃឹតជាមួយមេបើកល្បែង មូលដ្ឋានចំបែងកើតចោរហារយ​ !

ព្រោះតែលុយហ៊ានប្រថុយមិនខ្លាចច្បាប់ លោកមេប៉ុស្តិ៍ឈ្មោះភ័ក្រ្តល្បែងអាប៉ោងលេងគគ្រឹកគគ្រែងក្នុងមូលដ្ឋាន តែមេប៉ុស្តិ៍រូបនេះ មិនខ្លាចមិនញញើត នៅឲ្យឈ្មោះគួច ជាង(ហៅតាស្វិត)បើកលេងយ៉ាងងងើលផ្អើលក្នុងភូមិ។ ទីតាំងអាប៉ោងនេះ ស្ថិតនៅភមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យព្រោះតែមានការបើកភ្លើងខៀវ ពីលោកភ័ក្រ្ត មេប៉ុស្តិ៍ មេអាវុធហត្ថក្រុង លោកចៅសង្កាត់ លោកចៅសង្កាត់ និងលោកគាត ហ៊ុលអភិបាលក្រុងប៉ោយប៉ែត ។ បន្ទាប់ពីសម្តេចបវរធិបតី…

ព័ត៌មានថាក្មេងស្រីម្នាក់នៅស្រុកកំពង់ត្របែក ត្រូវចោរប្លន់យកម៉ូតូ ជារឿងប្រឌិត, បើកម៉ូតូលឿនធ្លាក់ប្រឡាយទឹក ខ្លាចឪពុកម្តាយស្តីបន្ទោស ក៏ភូតថារឿងប្លន់តែម្តង

ខេត្តព្រៃវែង៖ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានបញ្ជាក់ថា ក្រោយពីកម្លាំងការិយាល័យជំនាញ នៃផែននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក ចុះស្រាវជ្រាវស៊ើបអង្កេត យ៉ាងយកចិត្តទុកដាក់អស់ពេញមួយថ្ងៃ ជុំវិញមានព័ត៌មានវាយប្លន់យកម៉ូតូពីយុវតីឈ្មោះ ឡន ធីតា អាយុ១៥ឆ្នាំ ជាលទ្ធផលរកឃើញថា គឺជារឿង ប្រឌិតទាំងស្រុង មិនមែនជាការពិតឡើយ។គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានការចុះផ្សាយព័ត៌មាន និងបង្ហោះផ្សព្វផ្សាយតាមបណ្ដាញសង្គមថា…