Category: ព័ត៌មានជាតិ

ដំណើរការ ការបញ្ចប់មរណៈភាពមាតាដែលអាចការពារបាន និងផែនការសកម្មភាពលើការព្យាបាលនិងថែទាំ ទារកឈឺ និងមានទម្ងន់ទាប

ទីក្រុងបាងកក ប្រទេសថៃ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោក សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចាប់ពីថ្ងៃទី២០ ខែមីនា ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ លោកស្រីសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការសុខាភិបាល រួមជាមួយថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក និងសកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងមន្រ្តីមកពីអង្គការដៃគូ…

ក្រសួង​ការងារ​ ​នឹង​​បើក​ប្រាក់​ឈ្នួល​ឱ្យ​កម្មករ Y & W ចាប់​ពី​ម៉ោង​១រសៀល​ថ្ងៃទី២២​ មីនា​នេះ!

ភ្នំពេញ​៖​ ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ចាប់​ពី​ម៉ោង​១​រសៀល​ថ្ងៃសុក្រទី២២ ខែ​មីនា ឆ្នាំ២០២៤នេះតទៅ​ នឹងចាប់​ផ្តើម​បើក​ប្រាក់​ឈ្នួល ​និង​ប្រាក់​បំណាច់​ផ្សេងៗ​ជូនកម្មករ​និយោជិត​នៅ​​រោងចក្រ​ Y & W ដោយ​ធ្វើ​ឡើង​នៅ​​សាលាខណ្ឌដង្កោ​ ក្នុង​រាជធានីភ្នំពេញ។បើ​តាម​ការបញ្ជាក់​ពី​​អ្នក​នាំ​ពាក្យក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ លោក​ កត្តា អ៊ន បានឱ្យដឹងថា​ មន្ត្រី​ទទួល​បន្ទុក​សម្របសម្រួលបើកប្រាក់ឈ្នួល និងអាជ្ញាធរពាក់ព័ន្ធ…

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងសមាគមអ្នកនិពន្ធខ្មែរឯកភាពរួមគ្នាជួយឱ្យការងារផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀនបានកាន់តែផុលផុសនិងខ្លឹមសារជ្រាលជ្រៅ

ភ្នំពេញ៖ នៅសមាគមអ្នកនិពន្ធខ្មែរ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ មានជំនួបពិភាក្សាការងាររវាងតំណាងអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងសមាគមអ្នកនិពន្ធខ្មែរលើការងារផ្សព្វផ្សាយ អប់រំ ពីបញ្ហាគ្រឿងញៀនដល់សាធារណជន ក្រោមអធិបតីភាពដឹកនាំឯកឧត្តម កវីនិពន្ធ ជ័យ ចាប ប្រធានក្រុមប្រឹក្សាភិបាលសមាគម និងដោយមានការចូលរួមពីលោក ព្រឿង ប្រណិត ប្រធានសមាគមអ្នកនិពន្ធខ្មែរ បណ្ឌិត ឡឹក ជំនោរ…

អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ ៖ ម្សិលមិញ នគរបាលជាតិក្រសួងមហាផ្ទៃបង្ក្រាបបទល្មើស៣៩ករណី ឃាត់ខ្លួនជិត១០០នាក់!

ភ្នំពេញ ៖ អនុវត្តតាមបទដ្ឋានគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព កាលពីម្សិលមិញ នគរបាលជាតិក្រសួងមហាផ្ទៃ ចេញប្រតិបត្តិការបង្ក្រាបបទល្មើសទូទៅបាន៣៩ករណី ដោយឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន៩៥នាក់ចាត់នីតិវិធីតាមច្បាប់បន្ត។លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បញ្ជាក់ថា ករណីព្រហ្មទណ្ឌបង្ក្រាបបានចំនួន១១ករណី ឃាត់ខ្លួនបាន១៣នាក់។ ករណីព្រហ្មទណ្ឌ រួមមាន លួច៥ករណី អំពើហិង្សា៤ករណី រំលោភសេពសន្ថវៈ១ករណី និងឆក់១ករណី…

ក្រសួងអប់រំ យុវជន និងកីឡា ចេញសេចក្តីណែនាំ ស្តីពីការពង្រឹងវិន័យ សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាព របស់សិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សា

ភ្នំពេញ ៖ នាពេលថ្មីៗនេះ តាមរយៈការបង្ហោះព័ត៌មាននៅតាមបណ្តាញសង្គមនានា កុមារ និងយុវជនមួយចំនួនបានរាំលេងតាមចង្វាក់ស៊ីផ្លែបែបភ្លេងរបស់រថយន្តធំៗ នៅតាមដងផ្លូវសាធារណៈ ដែលសកម្មភាពនេះ បានធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពនៅតាមដងផ្លូវសាធារណៈ និងអាចបង្កភាពអាណាធិបតេយ្យនៅតាមដងផ្លូវសាធារណៈ ឬអាច បណ្តាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ។ក្នុងគោលបំណងពង្រឹងវិន័យ សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពតាមដងផ្លូវសាធារណៈ ជាពិសេសសុវត្ថិភាព របស់សិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សា…

សេចក្តីប្រកាសព័ត៌មាន ស្តីពីគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រថៃ​ អញ្ជេីញមកបំពេញទស្សនកិច្ចជាផ្លូវការ​ និងមិត្តភាព​នៅព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណា ចក្រកម្ពុជា លោក វ៉ាន់មូហាម៉ាត់ណ មៈថា (Wanmuhamadnoor Matha) ប្រធានរដ្ឋសភានៃព្រះរាជា ណាចក្រថៃ និងជាប្រធានសភាតំណាងរាស្ត្រថៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាថៃ មកបំពេញ ទស្សនកិច្ចជាផ្លូវការ និងមិត្តភាព…

សមត្ថកិច្ចប្រទះឃើញសាកសពដាក់ក្នុងវ៉ាលិសបោះចោលនៅឃុំអណ្តូងទឹក ស្រុកបូទុមសាគរ

ខេត្តកោះកុង៖ បន្ទាប់ពី​សមត្ថកិច្ចផ្សព្វផ្សាយដោយការបង្ហោះ​ព័ត៌មាន​បឋមរ​កសាច់​ញាតិ​ជនរងគ្រោះ​ដែល​ត្រូវបាន​ឃាតកសម្លាប់​ដាក់​ក្នុង​វ៉ាលិសនោះ​រួចម​ក បងស្រី​បង្កើត​ជនរងគ្រោះ​ក៏បាន​ស្គាល់​ភិនភាគ​ប្អូនប្រុស​របស់ខ្លួន ត្រង់ចំណុច​ចាក់​សាក់​នៅ​ចំណុច​ដើមដៃ​ខាងឆ្វេង ពាក្យ​ថា ចងចាំ​០៥.០៩.២១ ក៏បាន​ចូលខ្លួន​មក​បំភ្លឺ​ជូន​សមត្ថកិច្ច​ប៉ូលិស​ស្រុក ព្រមទាំង​មាន​សៀវភៅ​ស្នាក់នៅ​មក​បង្ហាញ​សមត្ថកិច្ច​ផងដែរ​។បើតាម​ការបញ្ជាក់បងស្រី​ជនរងគ្រោះ​ឈ្មោះ ដួង ជី​ផា អាយុ​៣៤​ឆ្នាំ ឱ្យដឹងថា​ ជនរងគ្រោះ​ឈ្មោះ ដួង សង្ហា ភេទ​ប្រុស អាយុ​៣២​ឆ្នាំមាន​ទីលំនៅ​ភូមិ​ថ្ម​ស ឃុំ​ថ្ម​ស ស្រុក​បូ​ទុម​សាគរ​ខេត្តកោះកុង ហើយ…

ចោរថ្លើមធំពីរនាក់ឡើងលួចកាត់ខ្សែភ្លើងត្រូវបាននគរបាលជំនាញក្រុងប៉ៃលិនសហការជាមួយកម្លាំងនគរបាលស្រុករតនមណ្ឌលឃាត់ខ្លួន

ខេត្តប៉ៃលិន៖ តាមរបាយការណ៍របស់នគរបាលក្រុងប៉ៃលិននៅថ្ងៃទី​២០ ខែ​មីនា ឆ្នាំ​២០២៤ វេលាម៉ោង​ប្រហែល​១៤​​និង៣០​ នាទី​រសៀល​ កម្លាំងផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិនសហការជាមួយកម្លាំងផែនការងារនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល​ ធ្វើការស្រាវជ្រាវនិងបង្ក្រាបករណីចោរលួចកាត់ខ្សែភ្លើង។នគរបាលនៃអធិការដ្ឋានក្រុងប៉ៃលិនបានឱ្យដឹងថា÷ មានករណី១កើតឡើងកាលពីថ្ងៃទី​១៩​ ខែ​មីនា ឆ្នាំ​២០២៤ ដោយកម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានទទួលព័ត៌មាន​ពីប្រជាពលរដ្ឋថា មាន​​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ បាន​កាត់​ខ្សែ​ភ្លើង​ (​ ខ្សែ​កាប្លិ៍អាលុយមីនីញ៉ូម )​…

ក្រសួង​យុត្តិធម៌​៖​ ការបង់សំណងរដ្ឋប្បវេណី មិនមែនមានន័យថារលត់បណ្តឹងព្រហ្មទណ្ឌនោះទេ!

ភ្នំពេញ​៖​ យោងតាម​ប្រភពព័ត៌មាន​ពី​ក្រសួង​យុត្តិធម៌​ នៅរសៀល​ថ្ងៃ​ទី​២១​ ខែមីនា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ ការបង់សំណងរដ្ឋប្បវេណី មិនមែនមានន័យថារលត់បណ្តឹងព្រហ្មទណ្ឌនោះទេ!ក្រសួង​យុត្តិធម៌​ បានឱ្យដឹងទៀតថា​ ករណីគ្រោះថ្នាក់ចរាចរណ៍ ជាបទល្មើសមួយ ប៉ុន្តែការរត់គេចវេស គឺជាបទល្មើសមួយទៀត! បើទោះបីជាភាគីបានព្រមព្រៀងគ្នាសងសំណងក៏ពិតមែន ប៉ុន្តែបណ្តឹងព្រហ្មទណ្ឌ នៅតែមានដំណើរការដោយតំណាងអយ្យការ។ យោងតាមច្បាប់ អយ្យការជាម្ចាស់នៃបណ្តឹងអាជ្ញា (បណ្តឹងព្រហ្មទណ្ឌ)។ករណីដែលបណ្តឹងព្រហ្មទណ្ឌ មិនត្រូវបានចាត់ការបន្តដោយតំណាងអយ្យការ…

ឆ្នេរសមុទ្រកម្ពុជាឆក់បេះដូង ! តំណាងបវរកញ្ញា Universal Women ៥០ប្រទេស ដោយកោតសរសើរពីភាពស្រស់ស្អាត និងការអភិវឌ្ឍរបស់កម្ពុជា

ខេត្តព្រះសីហនុ ៖ ឆ្នេរសមុទ្រកម្ពុជាប្រៀបដូចជាឋានសួគា៍ដួងចិត្ត ឆក់បេះដូងភ្ញៀវជាតិ អន្តរជាតិ ! ពេលនេះ ! តំណាងបវរកញ្ញាចំនួន ៥០ ប្រទេស បានបង្ហាញការចាប់អារម្មណ៍ចំពោះដំណើរការអភិវឌ្ឍរីកចម្រើន ជាពិសេសចាប់អារម្មណ៍ចំពោះភាពស្រស់ស្អាតរបស់ប្រទេសកម្ពុជា ដោយមានទាំងប្រាង្គប្រាសាទ និងសម្បត្តិធម្មជាតិ ដូចជាដីកោះដែលមានឆ្នេរខ្សាច់យ៉ាងស្រស់ស្អាត។ ពិតជាឆក់បេះដូងពួកគាត់ និងនាំយកព័ត៌មានដ៏ល្អនេះប្រាប់ដល់ពិភពលោកថា ៖ កម្ពុជា…