Category: ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមនុស្ស ៣នាក់ស្លាប់ 

កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ៥,៣០ នាទីល្ងាច មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅណុច លើខ្នងអាងភាស ភូមិទំពូង ឃុំទំពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ។  ប្រភពពីកន្លែងកើតឲ្យដឹងថា: គេឃើញមានរថយន្តម៉ាហ្វត ព៏ណស ១គ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ…

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់​ ទៅសាលាដំបូងខេត្ត

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ៣នាក់​ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​នៅ ទី២៦ ខែមីនា​​ ឆ្នាំ​២០២៤នេះ​ ដើម្បីអនុវត្តតាមនីតិវិធី៕សមត្ថកិច្ចប្រាប់ថា កាលពីវេលាម៉ោង២៣និង០០នាទី ថ្ងៃទី២៤​ ខែមីនា​ ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអា​វុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ បានធ្វើប្រតិបត្តិការបង្រ្កាបករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ​ញៀន នៅចំណុចផ្លូវវាងក្រុង…

មនុស្ស៤នាក់រងរបួសធ្ងន់ស្រាលករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកបន្តគ្នា

ខេត្តបន្ទាយមានជ័យ៖ មនុរ្សចំនួន៤នាក់រងរបួសធ្ងន់ស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកបន្តគ្នាខូចខាត២គ្រឿងគោយន្តច្នៃដឹកធុងបាស់១គ្រឿងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤នៅចំណុចដើមពោធិ៍យាយម៉ៅស្ថិតភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។នគរបាលជំនាញប្រាប់ថាៈនៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានរថយន្តតូយ៉ូតាព្រូសពណ៌ឈាមជ្រូកបានបើកបរក្នុងទិសដៅពីកើតមានលិចឬពីក្រុងសិរីសោភ័ណចូលមកក្រុងប៉ោយប៉ែត បានរេចង្កូតទៅបុករថយន្តតូយ៉ូតាធុនត្រាពណ៌សហើយក៏ជ្រុលទៅបុកគោយន្តដឹកធុងបាស់ដែលបើកបរបញ្ច្រាសទិសគ្នាពីលិចមកកើតបណ្តាលឱ្យមានអ្នករងរបួសធ្ងន់ស្រាល៤នាក់។ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងឃើញកំលាំងអធិការរងផ្នែកនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែតចុះមកអន្តរាគមន៍និងសម្រួលចរាចរណ៍ពិនិត្យនិងវាស់វែង។នគរបាលប្រាប់ថា មូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងបង្កដោយរថយន្តព្រូសដែលបើកបរក្នុងល្បឿនលឿនក្នុងស្ថានភាពគ្រោះថ្នាក់។មន្ត្រីនគរបាលចរាចរណ៍បានប្រាប់ថា ក្រោយធ្វើការវាស់វែងរថយន្ត២គ្រឿងនិងគោយន្ត១គ្រឿងត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីដោះស្រាយគ្នាតាមច្បាប់៕

ក្នុងរយៈពេល ៥៦ថ្ងៃ! សាលាដំបូងខេត្តព្រៃវែង បានចាត់ការសំណុំរឿងអត្រានុកូលដ្ឋានបានចំនួន ៧៩១រឿង

ខេត្ត​ព្រៃវែង​៖​ យោងតាម​ប្រភពព័ត៌មាន​ពី​ក្រសួង​យុត្តិធម៌​ នៅព្រឹក​ថ្ងៃ​ទី​២៦​ ខែមីនា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ អ្នកនាំពាក្យសាលាដំបូងខេត្តព្រៃវែង មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ នៅក្នុងរយៈ ពេលចំនួន៥៦ថ្ងៃ នៃថ្ងៃធ្វើការ(គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤) នៃយុទ្ធនាការជម្រុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមសាលាដំបូងខេត្តព្រៃវែង មានសំណុំរឿងអត្រានុកូលដ្ឋាន កំពុងចាត់ការសរុបចំនួន…

សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មាតុភូមិនិវត្តន៍មកកាន់ព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ ដោយជោគជ័យ

ទីក្រុង​វៀងចន្ទន៍​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅថ្ងៃត្រង់ថ្ងៃទី២៦​ ខែមីនា​ ឆ្នាំ​២០២៤នេះ បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មាតុភូមិនិវត្តន៍មកកាន់ព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវការ ដោយជោគជ័យ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០២៤ ដោយបានពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ…

តុលាការអាមេរិកដោះលែងមន្រ្តីរដ្ឋបាលព្រៃឈើកម្ពុជាវិញក្រោយឃុំខ្លួនទាំងអយុត្តិធម៌រយៈពេលជាង១ឆ្នាំ

ភ្នំពេញ៖ តុលាការរដ្ឋហ្វ្លរីដា សហរដ្ឋអាមេរិក បានដោះ លែងលោក គ្រី ម៉ះផល ប្រធាន​នាយកដ្ឋាន​សត្វព្រៃ​ និងជីវចម្រុះ នៃរដ្ឋបាលព្រៃឈើឲ្យមានសេរីភាព និងមកកម្ពុជាវិញ បន្ទាប់​ពី​អាជ្ញាធរ​អាមេរិក​ឃុំខ្លួន លោកដោយអយុត្តិធម៌ និង​គ្មាន​ភស្តុតាង​ច្បាស់លាស់​អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ ទាក់ទងនឹងសំណុំរឿង សមគំនិតក្នុងការរត់ពន្ធសត្វស្វាក្តាម ទៅសហរដ្ឋ​អាមេរិក​កាល​ពី​ដើម​ឆ្នាំ២​០២២កន្លងទៅ។ នេះបើតាម សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់…

ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ និងថ្នាក់ដឹកនាំខេត្តបាត់ដំបងបាន​ ប្រារព្ធ​ពិធី​ក្រុងពាលី​នៅមុខតាដំបងគ្រញូូងសុំពរជ័យសេចក្តីសុខ​ !

ខ នៅព្រឹកថ្ងៃ អង្គារ ២រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនិង ថ្ងៃទី២៦ ខែមិនា ឆ្នាំ២០២៤ ។ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា…

អាជ្ញាធរខណ្ឌកំបូលឆ្មក់បង្ក្រាបទីតាំងល្បែងស៉ីសងមួយកន្លែងឃាត់ខ្លួនមនុស្ស៨នាក់

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌកំបូលចុះបង្ក្រាបទីតាំងល្បែងស៉ីសងខុសច្បាប់មួយកន្លែងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៨នាក់និងដកហូតសម្ភារៈមួយចំនួន។ប្រតិបត្តិការខាងលេីនេះបានធ្វេីឡេីងកាលពីវេលាម៉ោង១និង៤០នាទីរសៀល​ ថ្ងៃទី២៥​ ខែមីនា​ ឆ្នាំ២០២៤​ នៅចំណុចផ្ទះយីយោ​ ផារ៉ាម៉ោន​ ស្ថិតនៅក្នុងភូមិស្ងួនពេជ្រ​ សង្កាត់កន្ទោក​ ខណ្ឌកំបូល។តាមប្រភពព័ត៌មានបានឱ្យដឹងថា​ ដោយបានទទួលព័ត៌មានសម្ងាត់មកថាទីតាំងខាងលេី​ បានបង្កប់ល្បែងស៉ីសងដោយម្ចាស់ជាជនជាតិចិនទេីបកម្លាំងគណៈបញ្ជាការឯកភាពចុះបង្ក្រាបជាក់ស្តែងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៨នាក់​ ស្រី៥នាក់​ ក្នុងនោះមានបុរសម្នាក់ជាសន្តិសុខនិងដកហូតទូបៀរបាការ៉ាត់ចំនួន៧ទូ​ ទូហ្គេមបាញ់ត្រីចំនួន៨ទូ។ក្រោយឃាត់ខ្លួនមនុស្សប្រុសស្រីទាំង៨នាក់ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌកំបូលដេីម្បីសាកសួរនិងចាត់ការតាមនីតិវិធី ។ចំណែកសម្ភារៈត្រូវបានដឹកយកទៅរក្សាទុកបណ្តោះអាសន្នដោយឡែកទីតាំងខាងលេីត្រូវបានបិទជាបណ្តោះអាសន្ន៕

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ២៤ មីនា ចំនួន ២២ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៥២នាក់

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៥២ នាក់ (ស្រី ០២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២២ករណី ទូទាំងប្រទេសនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ។ក្នុងចំណោមជនសង្ស័យចំនួន ៥២នាក់ រួមមាន ៖+ជួញដូរ…

តារាភាពយន្ត​ឥណ្ឌា សម្ដែង​តួ​ជា «​ព្រះពុទ្ធ​»​មាន វត្តមាន​លើក​ទី​១ នៅលើ​ទឹកដី​កម្ពុជា​!

ខេត្តសៀមរាប ៖ តារា​សម្ដែង​ប៊ូ​លី​វូត​ឥណ្ឌា ដែល​ធ្លាប់បាន​សម្ដែង​តួ​ជា «​ព្រះពុទ្ធ​»​បាន វត្តមាន​ជា​លើក​ទី​១​របស់គាត់ នៅលើ​ទឹកដី​កម្ពុជា ។ ប្រភពពី វត្ត​រាជ​បូ​ណ៌ ក្រុង​សៀមរាប នៅ​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២៤​បាន​ឲ្យ​ដឹងថា​៖ លោក Gagan Malik (​ហ្គា​ហ្កា​ន ម៉ាលី​ក​) ជា​តារា​សម្ដែង​ប៊ូ​លី​វូត…