ខេត្តបន្ទាយមានជ័យ៖ មនុរ្សចំនួន៤នាក់រងរបួសធ្ងន់ស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកបន្តគ្នាខូចខាត២គ្រឿងគោយន្តច្នៃដឹកធុងបាស់១គ្រឿងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤នៅចំណុចដើមពោធិ៍យាយម៉ៅស្ថិតភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
នគរបាលជំនាញប្រាប់ថាៈនៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានរថយន្តតូយ៉ូតាព្រូសពណ៌ឈាមជ្រូកបានបើកបរក្នុងទិសដៅពីកើតមានលិចឬពីក្រុងសិរីសោភ័ណចូលមកក្រុងប៉ោយប៉ែត បានរេចង្កូតទៅបុករថយន្តតូយ៉ូតាធុនត្រាពណ៌សហើយក៏ជ្រុលទៅបុកគោយន្តដឹកធុងបាស់ដែលបើកបរបញ្ច្រាសទិសគ្នាពីលិចមកកើតបណ្តាលឱ្យមានអ្នករងរបួសធ្ងន់ស្រាល៤នាក់។
ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងឃើញកំលាំងអធិការរងផ្នែកនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែតចុះមកអន្តរាគមន៍និងសម្រួលចរាចរណ៍ពិនិត្យនិងវាស់វែង។
នគរបាលប្រាប់ថា មូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងបង្កដោយរថយន្តព្រូសដែលបើកបរក្នុងល្បឿនលឿនក្នុងស្ថានភាពគ្រោះថ្នាក់។
មន្ត្រីនគរបាលចរាចរណ៍បានប្រាប់ថា ក្រោយធ្វើការវាស់វែងរថយន្ត២គ្រឿងនិងគោយន្ត១គ្រឿងត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីដោះស្រាយគ្នាតាមច្បាប់៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *