កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ៥,៣០ នាទីល្ងាច មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅណុច លើខ្នងអាងភាស ភូមិទំពូង ឃុំទំពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ។ 

ប្រភពពីកន្លែងកើតឲ្យដឹងថា: គេឃើញមានរថយន្តម៉ាហ្វត ព៏ណស ១គ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2BT.6397 មិនស្គាល់អត្តសញ្ញាណ បើកក្នុងទិសដៅពីលិចទៅកើត លុះដល់កន្លែងកើតហេតុបានបុកជាមួយម៉ូតូ ឌ្រីសង់ ព៏ណខ្មៅ សេរីឆ្នាំ2012 ពាក់ផ្លាកលេខ 1B.0539 បើកបរដោយបុរសម្នាក់ ឌុុបប្រពន្ធ ជិះបញ្ច្រាសទិស ពីកើតទៅលិច បានបុកគ្នាពេាញទំហឹង បណ្តាលឲ្យស្លាប់ទាំពីរនាក់ប្តីប្រពន្ធភ្លាមៗ និងកូនក្នងផ្ទៃ  ៦ខែផង  នៅកន្លែងកើតហេតុ ។ 

សាកសពជនរងគ្រោះ ១, រិន លិប ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិទំពូង ឃុំទំពូង ស្រុថ្មគោល ខេត្តបាត់ដំបង ។២, សោម ធីតា ត្រូវជាប្រពន្ធសព អាយុ៣០ឆ្នាំ ទីលំនៅដូចខាងលើ ឯម្នាក់ទៀត គឺកូនក្នុងផ្ទៃ ៦ខៃ ។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញ ចុះពិនិត្យដល់កន្លែងកើតហេតុ និងធ្វើការវាស់វែង រួចប្រគល់សពឲ្យសាច់ញ្ញាត្តិ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯមធ្យោបាយ ឡាន និងម៉ូតូ យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ស្រុកថ្មគោល ដើម្បីរងចាំដោះស្រាយ តាមនីតិវិធីច្បាប់៕ វុទ្ធី

By admin

Leave a Reply

Your email address will not be published. Required fields are marked *