Category: ព័ត៌មានជាតិ

មន្ត្រី​សុរិយោដី​ស្រុក​សំរោង​ទង ស្រវឹងស្រា​បើកឡាន​បុក​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​នៅ​សួនច្បារ​សម្តេចព្រះសង្ឃរាជ ជួន ណាត

ខេត្តកំពង់ស្ពឺ​៖ បុរស​ម្នាក់​ដែល​បង្ក​គ្រ៉ោះ​ថ្នាក់​ចរាចរ​នេះ​មហាជន​នៅ​ទូទាំង​ខេត្តកំពង់ស្ពឺ​ស្គាល់​ថា​មានឈ្មោះ ឡេង ដា​រ៉ា ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជា​មន្ត្រី​សុរិយោដី ប្រចាំ​ស្រុក​សំរោង​ទង ខេត្ដ​កំពង់ស្ពឺ មាន​ទីលំនៅ​ភូមិ​ចំបក់ ឃុំ​វ​ល្លិ៍​សរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។a car torng2 កាលពី​យប់​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២៤​គាត់​បើករថយន្ដ ម៉ាក​FORD RANGER…

ក្រសួងព័ត៌មាន អនុញ្ញាតឱ្យបន្តសុពលភាពបណ្ណសារព័ត៌មានឆ្នាំ២០២៣ រហូតទទួលបានបណ្ណ២០២៤

ភ្នំពេញ ៖ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន សូមជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ម្ចាស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយ អង្គការ សមាគម ដែលធ្វើការលើវិស័យព័ត៌មាន និងសោតទស្សន៍ អ្នកសារព័ត៌មានជាតិ អន្តរជាតិទាំងអស់ជ្រាបថា ការចេញ…

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីបើកសន្និសីទប្រចាំឆ្នាំ២០២៤ នៃវេទិកាបូអាវសម្រាប់អាស៊ី នៅប្រទេសចិន

សាធារណរដ្ឋប្រជាមានិតចិន ៖ ថ្ងៃព្រហស្បតិ៍ ៤រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៨​ខែមីនា ឆ្នាំ២០២៤​ នេះ​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញចូលរួមក្នុងវេទិកាបូអាវនៅសាធារណរដ្ឋប្រជាមានិតចិន។ពិធីបើកវេទិកានេះ​​មាន​ការចូល​រួម​ពីថ្នាក់ដឹកនាំរដ្ឋាភិបាល ធុរកិច្ច ស្ថាប័នសិក្សាស្រាវជ្រាវ…

ក្រសួងសេដ្ឋកិច្ចប្រកាសចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែម (VAT) លើមុខទំនិញមួយចំនួនដែលជាអាហារមូលដ្ឋានរបស់ពលរដ្ឋ

ភ្នំពេញ៖ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសមួយ ស្តីអំពីការដាក់បន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែម (VAT) លើមុខទំនិញមួយចំនួនដែលជាអាហារជាមូលដ្ឋាន ដើម្បីជួយសម្រួលជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ប្រកាសនេះមានវិសាលភាពអនុវត្តន៍ចំពោះអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដែលធ្វើការផ្គត់ផ្គង់ក្នុងស្រុកនូវមុខទំនិញដែលជាអាហារជាមូលដ្ឋាន ដោយសំដៅដល់បណ្តាមុខទំនិញមួយចំនួនដូចខាងក្រោម ៖១-សាច់សត្វចិញ្ចឹម មានជាអាទិ៍ សាច់គោ ក្របី ពពែ ចៀម ជ្រូក…

រថយន្តព្រូស ប្រើប្រាស់ ល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បុកម៉ូតូស្លាប់ស្ត្រីម្នាក់

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់ រវាង រថយន្តTOYOTA PRIUS ប្រើប្រាស់ ល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បុកម៉ូតូយ៉ាងពេញទំហឹងលាន់សូរដូច រន្ទះបណ្ដាលអោយស្លាប់ស្ត្រីម្នាក់នៅស្រុករមាសហែក។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង៤៧នាទីព្រលប់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ១៣ ក្រាលកៅស៊ូចន្លោះគីឡូម៉ែត្រលេខ៥០និង៥១ ត្រង់ចំណុចភូមិត្រពាំងស្មាច់ ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង ។យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា ស្ត្រីដែលស្លាប់មានឈ្មោះ…

ទើបទិញរថយន្តបាន២ថ្ងៃបើកទៅបុកបង្គោលភ្លើងបាក់អស់មួយដើមបណ្តាលឱ្យរថយន្តក្រឡាប់ចូលក្នុងស្រែ

ភ្នំពេញ ៖ បុរសម្នាក់ដែលគេស្គាល់ថាជាគ្រូពេទ្យទើបតែទិញរថយន្តបាន២ថ្ងៃ បានបើករេចង្កូតទៅបុកបង្គោលខ្សែភ្លើងបាក់អស់មួយដើម ហើយរថយន្តក្រឡាប់ធ្លាក់ចូលក្នុងស្រែ តែសំណាងល្អមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង៨:៣០នាទីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវបេតុងក្នុងភូមិដូង សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកតូយ៉ូតា កាមរីហាយប្រ៊ីដ ពណ៌ស(មិនទាន់មានស្លាកលេខ)បើកបរដោយបុរសម្នាក់ដែលគេស្គាល់ថាជាគ្រូពេទ្យ ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីលិចទៅកើតដោយល្បឿនលឿន ខណៈបើកមកដល់ចំណុចកើតហេតុក៏បានឈ្ងោកយកទូរស័ព្ទមកនិយាយក៏បានរេចង្កូតមកខាងស្តាំដៃជ្រុលទៅបុកបង្គោលខ្សែភ្លើងមួយដើមបណ្តាលឱ្យបាក់អស់មួយដើម រីឯរថយន្តក្រឡាប់ធ្លាក់ចូលទៅក្នុងវាលស្រែ ហើយភ្លាមៗនោះដែរអ្នកបើកបរក៏បានបើកទ្វារលូនចេញមកក្រៅ…

ម៉ូតូ០២គ្រឿងបុកគ្នាពេញទំហឹង​ បណ្តាលឲ្យ​មនុស្ស​០៧នាក់​ រងរបួស​ធ្ងន់​និងស្រាល​ !

បាត់ដំបង ៖ យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួន០៧នាក់ បានរងរបួសធ្ងន់ស្រាល ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹងកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅត្រង់ចំណុចខាងមុខរដ្ឋាករទឹកបាត់ដំបង ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។ ប្រភពនៅកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1M-1148 បើកបរដោយស្ត្រីម្នាក់…

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង!​ ថ្ងៃ​នេះករណី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ ស្លាប់​ ០៤នាក់​ និងរបួសធ្ងន់ម្នាក់​

ភ្នំពេញ​៖​ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ណែនាំ និងលើកទឹកចិត្តខ្ពស់ឱ្យថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលជាតិ គ្រប់កម្រិត ចាប់ពីថ្នាក់អគ្គស្នងការដ្ឋាន រហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និងកម្លាំងនគរបាលដែលបំពេញបេសកកម្មតាមតំបន់ព្រំដែននិងបណ្ដាច្រកទ្វារ បន្តបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់បន្ថែមទៀត ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនៅក្នុងមូលដ្ឋាន និងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ការថ្លែងយ៉ាងដូច្នេះរបស់ប្រមុខក្រសួងមហាផ្ទៃ បានធ្វើឡើងនាឱកាសដឹកនាំកិច្ចប្រជុំស្ដីពីការងារពាក់ព័ន្ធនឹងសន្តិសុខ…

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង!​ ថ្ងៃ​នេះករណី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ ស្លាប់​ ០៤នាក់​ និងរបួសធ្ងន់ម្នាក់​

ភ្នំពេញ​៖​ ករណី​គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកម្ពុជា​ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ​២០២៤នេះ​ បណ្តាលឲ្យមនុស្សស្លាប់ ០៤នាក់ និងរបួសធ្ងន់ម្នាក់​ បានកើតឡើងចំនួន ០៣លើក។ ដូច្នេះ​គោរពពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍!​ មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន!​ ពេលបើកបរត្រូវប្រកាន់ខ្ជាប់នូវ សុជីវធម៌ សីលធម៌ និងការយោគយល់អធ្យាស្រ័យទៅវិញទៅមក!យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស…

លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ៖ «អំណឹះនេះតទៅត្រីណាស្អុយត្រូវដកត្រីនោះចេញ»

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានលើកឡើងនៅថ្ងៃទី២៧មីនានេះដោយជំរុញឲ្យអ្នកពាក់ព័ន្ធក្នុងវិស័យយុត្តិធម៌ពង្រឹងវិន័យដើម្បីដកបណ្ដាសាដែលគេតែងមុសាលើអង្គចៅក្រមថា «ត្រីមួយកន្ត្រកស្អុយមួយស្អុយទាំងអស់»ដោយពីអំណឹះនេះតទៅត្រីណាស្អុយត្រូវដកត្រីនោះចេញ។ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌យ៉ាងដូច្នេះគឺជាការឯកភាពជាមួយការលើកឡើងរបស់ប្រធានតុលាការកំពូល លោក ជីវ កេង ដែលចូលរួមក្នុងឱកាសក្រសួងយុត្តិធម៌បើកមហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ទូទាំងប្រទេសឆ្នាំ២០២៣។នៅក្នុងជំហរម៉ឺងម៉ាត់ លោកបានសង្កត់ធ្ងន់ថា មិនអនុញ្ញាតឲ្យត្រីមួយដែលស្អុយមកសម្អុយត្រីមួយកន្ត្រកទេ ដើម្បីសម្រេចទិសដៅផ្ដល់សេវាយុត្តិធម៌ឲ្យបានល្អប្រសើរ គុណភាពនិងកាន់តែសុក្រឹត្យ ក្នុងគោលបំណងឲ្យប្រជាពលរដ្ឋមានជំនឿទុកចិត្តមកលើប្រព័ន្ធយុត្តិធម៌…