ខេត្តកំពង់ស្ពឺ​៖ បុរស​ម្នាក់​ដែល​បង្ក​គ្រ៉ោះ​ថ្នាក់​ចរាចរ​នេះ​មហាជន​នៅ​ទូទាំង​ខេត្តកំពង់ស្ពឺ​ស្គាល់​ថា​មានឈ្មោះ ឡេង ដា​រ៉ា ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជា​មន្ត្រី​សុរិយោដី ប្រចាំ​ស្រុក​សំរោង​ទង ខេត្ដ​កំពង់ស្ពឺ មាន​ទីលំនៅ​ភូមិ​ចំបក់ ឃុំ​វ​ល្លិ៍​សរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។a car torng2

កាលពី​យប់​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២៤​គាត់​បើករថយន្ដ ម៉ាក​FORD RANGER XLT ពណ៌​ស ពាក់​ផ្លាកលេខ​កំពង់ស្ពឺ 2C.1972 ផ្លូវ​ស្របតាម​បណ្ដោយ​ស្ទឹង​ព្រែក​ត្នោត លុះ​ពេលមកដល់​ចំណុច​មុខ​សួនច្បារ សម្ដេចព្រះសង្ឃរាជ​ជួន ណាត បែ​ជា​បត់​ឡើងលើ​សួនច្បារ​សាធារណៈ​មុខ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពង់ស្ពឺ ក្បែរ​រង្វង់​មូល​វិមានឯករាជ្យ​កំពង់ស្ពឺ បុក​រះ​ផ្ទាំង​បា​ណូ ។ នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បណ្ដាលឱ្យ​មនុស្សម្នារ ដែល​កំពុងតែ​ធ្វើដំណើរ​ចេញចូល ហាត់ប្រាណ​រត់គេច​យករួចខ្លួន​រៀងៗ​ខ្លួន​។​

​សម​ត្ត​កិច្ច​នគរបាល​ចរាចរ​ណ៍​បាន​ឲ្យ​ដឹងថា ៖ ក្រោយ​កើតហេតុ​រួចមក បុរស​ដែលជា​មន្ត្រី​សុរិយោដី​ស្រុក​សំរោង​ទង មានឈ្មោះ ឡេង ដា​រ៉ា បាន​បើកទ្វារ​រថយន្ត​ចេញមក​ដោយមាន​អាកា​រៈ​ស្រវឹង ស្រែកថា​មិន​អី​ទេ​ទុក​ឲ្យ​ខ្ញុំ​ដោះស្រាយៗ​។ នគរបាល​ចរាចរណ៍​ខេត្តកំពង់ស្ពឺ​បានបញ្ជាក់​បន្ថែមថា ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បណ្ដាលឱ្យ​រង​ការខូចខាត​រថយន្ត និង​ផ្លាក​ផ្ទាំង​ប៉ាណូ ដែល​រដ្ឋបាល​ខេត្ដ​កំពង់ស្ពឺ​ដាក់តាំង​ពិ​ពណ៍​រូប​លម្អរ​នៅ​ទី​សួន​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​អំពី​សម​ទ្ធិ​ផល​នានា​របស់​ខេត្ដ​និង​ប្រទេស​។ សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​នាំខ្លួន​អ្នកបើកបរ​មក​ធ្វើតេស្ដ​ជាមួយ​ឧបករណ៍​គឺមាន​ជាតិ​ស្រវឹង (១.៥៥ mg/L )​និង​បានធ្វើ​ការផាកពិន័យ​តាម​និតិ​វិធី រីឯ​ការខូចខាត​សម្ភារៈ​ជំនាញ​បាន​ប្រគល់ជូន​រដ្ឋបាល​ខេត្ដ​ដើម្បី​ដោះស្រាយ​លើ​សំណង​។​

By admin

Leave a Reply

Your email address will not be published. Required fields are marked *