បាត់ដំបង ៖ យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួន០៧នាក់ បានរងរបួសធ្ងន់ស្រាល ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹងកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅត្រង់ចំណុចខាងមុខរដ្ឋាករទឹកបាត់ដំបង ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1M-1148 បើកបរដោយស្ត្រីម្នាក់ ដឹកកូនប្រុសស្រី០២នាក់ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ស្តាំ ភ្លាមនោះក៏ស្រាប់តែមានម៉ូតូម៉ាកហុងដាស្កុបពី ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខបាត់ដំបង 1AH-8554 បើកបរដោយក្មេងស្រីម្នាក់ និងអ្នករួមដំណើរជាក្មេងស្រី០៣នាក់ ក្នុងទិសដៅស្របគ្នា និងបានឡើងវ៉ាជែងខាងស្តាំក៏ជ្រុលបុកពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ស្រាលទាំង០៧នាក់តែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលជំនាញបានចុះមកវាស់វែងធ្វើកំណត់ហេតុយកមធ្យោបាយទាំងពីរទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី ចំណែកជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅសង្គ្រោះព្យាបាលភ្លាមៗផងដែរ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *