ភ្នំពេញ ៖ បុរសម្នាក់ដែលគេស្គាល់ថាជាគ្រូពេទ្យទើបតែទិញរថយន្តបាន២ថ្ងៃ បានបើករេចង្កូតទៅបុកបង្គោលខ្សែភ្លើងបាក់អស់មួយដើម ហើយរថយន្តក្រឡាប់ធ្លាក់ចូលក្នុងស្រែ តែសំណាងល្អមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង៨:៣០នាទីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវបេតុងក្នុងភូមិដូង សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកតូយ៉ូតា កាមរីហាយប្រ៊ីដ ពណ៌ស(មិនទាន់មានស្លាកលេខ)បើកបរដោយបុរសម្នាក់ដែលគេស្គាល់ថាជាគ្រូពេទ្យ ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីលិចទៅកើតដោយល្បឿនលឿន ខណៈបើកមកដល់ចំណុចកើតហេតុក៏បានឈ្ងោកយកទូរស័ព្ទមកនិយាយក៏បានរេចង្កូតមកខាងស្តាំដៃជ្រុលទៅបុកបង្គោលខ្សែភ្លើងមួយដើមបណ្តាលឱ្យបាក់អស់មួយដើម រីឯរថយន្តក្រឡាប់ធ្លាក់ចូលទៅក្នុងវាលស្រែ ហើយភ្លាមៗនោះដែរអ្នកបើកបរក៏បានបើកទ្វារលូនចេញមកក្រៅ ដោយគ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោបានចុះមកដល់ធ្វើកំណត់ហេតុ រួចស្ទូចយករថយន្តបង្កទៅរក្សាទុក រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *