Author: admin

រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ ដកតំណែង អធិការរងក្រុងកំពតម្នាក់ទៀត

ភ្នំពេញៈ លោក ស សុខា រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានសម្រេចអនុវត្តន៍ពិន័យចំពោះ អនុសេនីយ៍ឯក មាស ពិសិដ្ឋ អធិការរងក្រុងកំពត ក្រោមរូបភាពដកហូតមុខតំណែង ឋានន្តរស័ក្កិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ។

រដ្ឋ California រងការវាយប្រហារដោយព្យុះភ្លៀង ទឹកជំនន់ បំណាក់ដី

ភាគខាងត្បូងរដ្ឋ California សហរដ្ឋអាមេរិក កាលពីថ្ងៃទី៥ខែកុម្ភៈ មានភ្លៀងធ្លាក់ជោកជាំ និងទឹកជំនន់តាមដងផ្លូវ ក៏ដូចជាបំណាក់ដីនៅទូទាំងតំបន់។ សេចក្តីណែនាំអំពីគ្រោះទឹកជំនន់ ខ្យល់បក់ខ្លាំង និងលក្ខខណ្ឌព្យុះរដូវរងា ត្រូវបានផ្សព្វផ្សាយនៅទូទាំងរដ្ឋ California និងរដ្ឋ Arizona ជាកន្លែង ដែលមានប្រជាជន ៣៥លាននាក់រស់នៅ ខណៈអាជ្ញាធរបានណែនាំដល់ប្រជាជនមានការប្រុងប្រយ័ត្នក្នុងការធ្វើដំណើរនៅលើដងផ្លូវ ឬកុំចេញក្រៅបើគ្មានការចាំបាច់។ទីភ្នាក់ងារឧតុនិយមជាតិ (NWS)…

ស្រូវប្រាំងប្រមាណជាង១.០០០ហិកតាខ្វះខាតទឹកត្រៀមដាក់គ្រាប់ប្រមូលផល នៅផ្នែកខាងលើស្ទឹងមង្គលបូរីត្រូវបានសង្គ្រោះ

ខេត្តបន្ទាយមានជ័យ៖ ប្រជាកសិករបានសម្តែងការអរគុណចំពោះថ្នាក់ដឹកនាំខេត្ត មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានដែលបានយកចិត្តទុកដាក់ជួយសង្គ្រោះស្រូវពួកគាត់ ដោយរិះគិតរកគ្រប់មធ្យោបាយនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរធនធានទឹកនិងឧតុនិយម លោកអភិបាលស្រុកមង្គលបូរី លោកនាយករងរដ្ឋបាលសាលាខេត្ត មន្ត្រីពាក់ព័ន្ធ បានចុះទៅដល់ទីតាំងក្រុមការងារខួងអណ្តូងយកទឹកពីក្រោមដី ដើម្បីមកជួយសង្គ្រោះស្រូវប្រាំងខ្វះខាតទឹកស្រោចស្រពក្រោយពីបានរកប្រភពទឹកបូមជួយអស់លទ្ធភាព នៅទីតាំងវាលភូមិក្រមល ឃុំរហាត់ទឹក ស្រុកមង្គលបូរី…

អាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនជនសង្ស័យប្រុសស្រី១៤នាក់បញ្ជូនទៅតុលាការពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញ៖ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យប្រុសស្រី សរុបចំនួន១៤នាក់ទៅតុលាការជាបន្តបន្ទាប់ ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានចំនួន ០៦ករណីផ្សេងគ្នា។ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទាំង ០៦ករណីនេះរួមមាន៖*ករណីទី១-កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ង៉ែត សុភ័ក្រ្ត ភេទប្រុស អាយុ៤២ឆ្នាំ…

ព័ត៌មានចុងក្រោយអំពី​ព្រះរាជសុខភាពរបស់ស្តេច Charles៖ កើតជំងឺមហារីក នឹងដកខ្លួនចេញពីព្រះរាជកិច្ចមួយចំនួន

ព័ត៌មានចុងក្រោយពីវិមាន Buckingham បាននិយាយថាស្តេច Charles ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកកំឡុងពេលព្យាបាលការរីកក្រពេញប្រូស្តាត។នៅថ្ងៃទី 5 ខែកុម្ភៈ (ម៉ោងក្នុងស្រុក) វិមាន Buckingham បានប្រកាសថាការធ្វើតេស្តដែលធ្វើឡើងដោយស្តេច Charles III ( ព្រះជន្ម​ 75​ ព្រះវស្សា​) បង្ហាញថាស្តេចមាន “ទម្រង់នៃជំងឺមហារីក” ។…

រុស្ស៊ីគ្រប់គ្រង 26% នៃទឹកដីអ៊ុយក្រែន ទីក្រុងមូស្គូនិយាយថា EU កំពុងរុញ Kiev ចូលទៅក្នុងរណ្តៅនៃបំណុល

ប្រធានាធិបតី Zelensky បានបង្ហើបថា រុស្ស៊ីបានគ្រប់គ្រង 26% នៃទឹកដីរបស់អ៊ុយក្រែន បន្ទាប់ពីជម្លោះរយៈពេល 2 ឆ្នាំ។ ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា ប្រាក់កម្ចីថ្មីរបស់សហភាពអឺរ៉ុបដល់អ៊ុយក្រែននឹងរុញច្រាន Kiev ចូលទៅក្នុងរណ្តៅនៃបំណុល។យោងតាម Ukrinform កាលពីថ្ងៃទី 5 ខែកុម្ភៈ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky…

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលបានតាមដានបញ្ហាខ្វះខាតទឹកជាប្រចាំ ដោយសារតែឆ្នាំនេះស្រូវបានថ្លៃ ទើបកសិករសម្រុកធ្វើស្រូវប្រាំងលើសផែនការ

ភ្នំពេញ ៖ ក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ រាជរដ្ឋាភិបាលបានតាមដានបញ្ហាខ្វះខាតទឹកជាប្រចាំ…

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព គឺត្រូវបង្កើនលក្ខណៈអោយប្រជាជនអាចមានសមត្ថភាពរស់ដោយខ្លួនឯងបាន

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនីមួយៗគឺត្រូវបង្កើតវប្បធម៌ និងបង្កើនលក្ខណៈអោយប្រជាជនអាចមានសមត្ថភាពរស់បានដោយខ្លួនឯង ពោលគឺចិញ្ចឹមខ្លួនឯងបាន ទើបចិញ្ចឹមរដ្ឋបាន មិនអាចអោយរដ្ឋចិញ្ចឹមនោះទេ។សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ គោលនយោបាយរបស់រាជរដ្ឋាភិបាលមិនមែនមានតែកម្មវិធីគាំពារសង្គម និងកម្មវិធីមនុស្សធម៌ទេ…

លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី០៥ ខែកុម្ភៈ រកឃើញយានយន្តល្មើសចំនួន ៤៤៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានឲ្យដឹងថា ចំនួនគោលដៅសរុប ៦៣គោលដៅ មានយានយន្តចូលគោលដៅចំនួន ៥១២គ្រឿង, រថយន្តធំ ០២គ្រឿង, រថយន្តតូច ៩៦គ្រឿង និងម៉ូតូ ៤១៤គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន…

ប្រជាពលរដ្ឋ និងអាជ្ញាធរឃុំកញ្ជរ ស្រុកកណ្ដៀង ច្រានចោលការផ្សាយព័ត៌មានមិនពិតរបស់ The Cambodia Dailly Khmer ដែលចោទថារដ្ឋមន្រ្តីក្រសួងរ៉ែ មានដីរាប់រយហិកតានៅតំបន់៣ ខណះរដ្ឋមន្ត្រី ពុំមានដីនៅតំបន់៣ សូម្បីតែមួយមីលីម៉ែត្រ

ខេត្តពោធិ៍សាត់ ៖ ប្រជាពលរដ្ឋ និងអាជ្ញាធរឃុំកញ្ជរ ស្រុកកណ្ដៀង ច្រានចោលការផ្សាយព័ត៌មានមិនពិតរបស់ The Cambodia Dailly Khmer ដែលចោទថារដ្ឋមន្រ្តីក្រសួងរ៉ែ មានដីរាប់រយហិកតានៅតំបន់៣ ។ នេះបើយោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់រដ្ឋបាលស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត»ទទួលបាន នៅយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។រដ្ឋបាលស្រុកកណ្ដៀង…