តោះស្វែងយល់ពី ដែនជម្រកសត្វព្រៃពាមក្រសោប ធម្មជាតិស្រស់ស្អាត !
ភ្នំពេញ ៖ ដែនជម្រកសត្វព្រៃពាមក្រសោប គឺជាតំបន់ដែលមានព្រៃកោងកាងស្រស់ស្អាត និងធំជាងគេបង្អស់ក្នុងអាស៊ីអាគ្នេយ៍។ ដែនជម្រកសត្វព្រៃនេះជាបណ្តុំនៃព្រៃកោងកាងប្រមាណជា៦៤ប្រភេទ មានដូចជា ប្រភេទ Rhizophora mucronata និងប្រភេទ Rhizophora ដទៃទៀត ដែលអមទៅដោយដងព្រែកទឹកប្រៃខ្វាត់ខ្វែង និងបានផ្តល់ផលនេសាទដល់ប្រជានេសាទប្រមាណជា ១ម៉ឺននាក់ កំពុងរស់នៅដោយផ្ទាល់នៅក្នុងតំបន់នេះ។ តំបន់ពាមក្រសោបនេះ ក៏មានវត្តមានដីមមោក ដែលមានសារៈសំខាន់ជាអន្តរជាតិ…