Author: admin

កម្លាំងអធិការទន្លេមេគង្គស្ទាក់ចាប់រថយន្ដវ៉េអងមួយគ្រឿងដឹកផ្លែសំរ៉ងប្រគល់ឱ្យខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរីចាត់ការបន្ត

ខេត្តរតនគិរី៖ រថយន្ដវ៉េអងមួយគ្រឿងដឹកផ្លែសំរ៉ងសង្ស័យគ្មានច្បាប់អនុញ្ញាតឱ្យធ្វើអាជីវកម្មដឹកជញ្ជូនទើបត្រូវបានកម្លាំងអធិការទន្លេមេគង្គស្ទាក់ចាប់រួចប្រគល់ឱ្យខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរីចាត់ការបន្តតាមច្បាប់រដ្ឋបាលព្រៃឈើ។ការបង្ក្រាបរថយន្តវ៉េអងដឹកផ្លែសំរ៉ងនោះកម្លាំងអធិការទន្លេមេគង្គបានស្ទាក់ចាប់នៅវេលាម៉ោង៤ទៀបភ្លឺទី២៩ឈានចូលថ្ងៃទី៣០ ខែមេសាឆ្នាំ២០២៤នៅត្រង់ចំណុចហួសភ្នំយោលបន្ដិចក្នុងសង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី។រថយន្តវ៉េអងដែលកម្លាំងជំនាញអធិការទន្លេមេគង្គបង្ក្រាបបាននោះមានក្បាលពណ៌សលាយឆ្នូតពណ៌ខៀវ ពាក់ស្លាកលេខកំពង់ចាម3A-4858 ហើយរុឺម៉កខាងក្រោយពាក់ស្លាកលេខកំពងចាម4A-1215 បើកបរមានទិសដៅពីលិចទៅកើតចេញពីទីរួមខេត្តរតនគិរី ឆ្ពោះទៅស្រុកអូរយ៉ាដាវតាមបណ្ដោយផ្លូវជាតិលេខ៧៨ក្នុងបំណងធ្វើអាជីវកម្មយកទៅលក់នៅប្រទេសវៀតណាម តែត្រូវកម្លាំងជំនាញស្ទាក់ជាប់។ក្រោយស្ទាក់បង្ក្រាបបានកម្លាំងបានរឹបអូសយកទៅរក្សាទុកជាបណ្ដោះអាសន្ននៅក្នុងបរិវេណនៃមន្ទីរកសិកម្មខេត្តរតនគិរី។ប្រភពបានឱ្យដឹងថា មុនពេលបង្ក្រាបនៅវេលាម៉ោង៤ទៀបភ្លឺឈានចូលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤គេឃើញមានរថយន្តវ៉េអងមួយគ្រឿងមានភិនភាគដូចខាងលើ បានដឹកផ្លែសំរ៉ងពេញរថយន្ដព្រៀបតែម្តង រួចបើកបរចេញពីទីរួមខេត្តរតនគិរី ឆ្ពោះទៅស្រុកអូរយ៉ាដាវលើកំណាត់ផ្លូវជាតិលេខ៧៨អាហួសភ្នំយោលបន្ដិចក៏ត្រូវបានកម្លាំងអធិការទន្លេមេគង្គមួយក្រុមស្ទាក់ឃាត់ដើម្បីត្រួតពិនិត្យមើលលិខិតដឹកជញ្ជូនសំរ៉ងរួចក៏បង្ក្រាបរឹបអូសយកទៅបាត់ហើយ។ក្រោយបង្ក្រាបកម្លាំងអធិការមេគង្គបានយករថយន្តវេ៉អងដឹកផ្លែសំរ៉ងនោះប្រគល់ឱ្យទៅខណ្ឌរដ្ឋព្រៃឈើខេត្តរតនគិរីជាអ្នកទទួលចាត់ការបន្ដ។មន្ត្រីរដ្ឋបាលព្រៃឈើអធិការមេគង្គបានថ្លែងថា ដោយឃើញរថយន្តនេះដឹកអនុផលព្រៃឈើផ្លែសំរ៉ងគ្មានច្បាប់អនុញ្ញាតក៏បង្ក្រាបតែម្តង រួចរាយការណ៍ទៅថ្នាក់លើ ដើម្បីនាំរថយន្តដឹកបទល្មើសនេះមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ។លោកបន្តថា ដើម្បីរក្សាការសម្ងាត់…

ឥណ្ឌូណេស៊ីប្រកាសអាសន្នកម្រិតខ្ពស់ ក្រោយភ្នំភ្លើង Ruang ផ្ទុះសាជាថ្មី

សារព័ត៌មាន Reuters នៅថ្ងៃទី ៣០ ខែមេសាបានផ្សាយថា ភ្នំភ្លើង Ruang របស់ឥណ្ឌូណេស៊ីនៅលើកោះ Sulawesi បានផ្ទុះសាជាថ្មីនៅថ្ងៃអង្គារ ទី៣០ ខែមេសានេះដោយបញ្ចេញផេះ និងកម្អែភ្នំភ្លើង បន្ទាប់ពីការផ្ទុះកាលពីដើមខែមេសានេះបានបង្ខំឱ្យមានការជម្លៀសមនុស្សរាប់រយនាក់ និងការបិទអាកាសយានដ្ឋានមួយផងដែរ។ទីភ្នាក់ងារតាមដានសកម្មភាពភ្នំភ្លើងរបស់ឥណ្ឌូណេស៊ីបានដំឡើងការប្រកាសអាសន្នដល់កម្រិតខ្ពស់បំផុត ជាមួយការជំរុញឱ្យប្រជាជនកុំចូលទៅក្បែរភ្នំភ្លើង Ruangដែលស្ថិតនៅក្នុងខេត្ត North Sulawesi និងមានមនុស្សជាង…

ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត បន្តដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពសេវាលិខិតឆ្លងដែន Online

ភ្នំពេញ ៖ នៅថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបន្តដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពសេវាលិខិតឆ្លងដែន Online។ នេះជាប្រភពអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ។ជាកិច្ចចាប់ផ្តើម លោក បណ្ឌិត អគ្គនាយក មានមតិស្វាគមន៍…

នគរបាលខេត្តមណ្ឌលគិរីបង្ក្រាបសង្វៀនបញ្ជល់មាន់មួយកន្លែងក្នុងស្រុកពេជ្រាដា ឃាត់មនុស្ស៥នាក់

ខេត្តមណ្ឌលគិរី ៖ យ៉ាងហោចណាស់បុរសអ្នកញៀនល្បែងបញ្ជល់មាន់៥នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសល្បែងស៊ីសងខុស​ច្បាប់ កាលពីល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ។ សេចក្តីរាយការណ៍បានឱ្យដឹងថា ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តម​ណ្ឌ​ល​គិរីបានបញ្ជាកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកស្រីវរសេនីយ៍ទោ ព្យុះ ចិន្ដា នាយរងការិយាល័យ សហការជាមួយកម្លាំងអន្ដរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីចុះបង្ក្រាបទីតាំងបញ្ជល់មាន់ខុសច្បាប់មួយកន្លែងស្ថិតនៅចំណុចក្រោយសាលារៀនពូជ្រៃ(ក្រោមដើមស្វាយ)ស្ថិតក្នុងភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា…

ម្ចាស់ក្រុមហ៊ុនយក្សអាមេរិកនិងចិនជួបគ្នាពិភាក្សាអំពីការបើកបរស្វ័យប្រវត្តិលើរថយន្តប្រើថាមពលអគ្គិសនី

លោក Elon Musk កំពុងធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំងជាមួយនឹងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយថា គាត់មានបំណងពិភាក្សាអំពីការបើករបៀបបើកបរដោយស្វ័យប្រវត្តិនៅលើរថយន្ត Tesla នៅក្នុងប្រទេសចិន។ លោក Musk ចង់បើកដំណើរការការបើកបរដោយខ្លួនឯងពេញលេញ (FSD) នៅក្នុងប្រទេសចិន និងផ្ទេរទិន្នន័យដែលប្រមូលបានក្នុងប្រទេសទៅក្រៅប្រទេស ដើម្បីបណ្តុះបណ្តាលក្បួនដោះស្រាយរបស់វា។FSD មាននៅក្នុងបណ្តាប្រទេសរួមទាំងសហរដ្ឋអាមេរិក ប៉ុន្តែមិនមែននៅក្នុងប្រទេសចិនទេ។ ដំណឹងទស្សនកិច្ចនេះបានកើតឡើងបន្ទាប់ពីរបាយការណ៍របស់សហរដ្ឋអាមេរិកបានភ្ជាប់របៀបបើកបរស្វ័យភាពរបស់ក្រុមហ៊ុន Tesla ទៅនឹងការធ្លាក់យ៉ាងតិចចំនួន១៣ករណី ដែលពាក់ព័ន្ធនឹងការស្លាប់ម្នាក់។ក្នុងអំឡុងពេលនៃកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីចិនលោក…

សម្ដេចធិបតីបង្ហាញលទ្ធផលធ្វើតេស្តរកសារធាតុញៀនតាមទឹកមូត្រមានចំនួន៥៦ ៤៤៥ នាក់ ក្នុងនោះវិជ្ជមានចំនួន៧៦នាក់ នឹងត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ

ភ្នំពេញ៖ បន្ទាប់ពីបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ស្តីអំពីការអនុវត្តបទបញ្ជាលេខ ០១ បប កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីអំពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ, អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានចាត់តាំងអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាលទ្ធផលដោយគិតមកត្រឹមថ្ងៃ២៩ ខែមេសា ឆ្នាំ២០២៤នេះ ចំនួនមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធបានធ្វើតេស្តរកសារធាតុញៀនតាមទឹកមូត្រមានចំនួន 56,445 នាក់ ក្នុងនោះវិជ្ជមានចំនួន 76 នាក់…

ក្មេងប្រុសម្នាក់បើកម៉ូតូបុករថយន្តស្លាប់ នៅស្រុកស្វាយចេក

ខេត្តបន្ទាយមានជ័យ៖ ក្មេងប្រុសម្នាក់បានបាត់បង់ជីវិតភ្លាមៗក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ដោយបើកម៉ូតូទៅបុករថយន្តនៅចំណុចខាងជើងភូមិផ្លាស់កង់ប្រហែល៥៥០ម៉ែត្រ ក្នុងឃុំសារង្គ ស្រុក ស្វាយចេក ។នគរបាលស្រុកស្វាយចេកបានឱ្យដឹងថា៖ នៅមុនពេលកើតហេតុមានម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមពណ៌ក្រហម ស៊េរីឆ្នាំ2022 ពាក់ស្លាកលេខ1Q.3078បជ បើកបរដោយឈ្មោះ វិញ សុធារុណ ភេទប្រុស អាយុ១៦ឆ្នាំរស់នៅភូមិភាសត្បូង ឃុំសារង្គ ស្រុកស្វាយចេក ក្នុងទិសដៅពីជើងទៅត្បូង…

បង្ក្រាបគ្រឿងញៀនជាង២០០គីឡូក្រាមឃាត់ខ្លួនមនុស្ស៥នាក់បញ្ជូនទៅសាលាដំបូងខេត្ត

ខេត្តស្ទឹងត្រែង៖ មនុស្សចំនួន៥នាក់ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនច្រើនប្រភេទប្រមាណជាង ២០០គីឡូក្រាមក្នុងរយៈពេល២ថ្ងៃជាប់គ្នាថ្ងៃទី២៧និងថ្ងៃទី២៨ខែមេសាឆ្នាំ២០២៤ស្ថិតនៅភូមិក្រឡាពាស ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។យោងតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានឱ្យដឹងថាក្រោយការស៊ើបអង្កេតអំពីករណីដឹកជញ្ជូននិងរក្សាទុកឆ្លងដែនដោយខុសច្បាប់នូវសារធាតុញៀននៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១០និង២២នាទី កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនបានសហការជាមួយកម្លាំងវរសេនាតូចការពារព្រំដែនគោក៧០១និងកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៩) បង្រ្កាបករណីដឹកជញ្ជូននិងរក្សាទុកឆ្លងដែនដោយខុសច្បាប់នូវសារធាតុញៀន ១ករណី និងបានឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ស្ថិតនៅចំណុចអូរដួង ភូមិក្រឡាពាស ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ក្នុងប្រតិបត្តិការបង្ក្រាបនោះកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យទី១.…

ផ្ទះប្រជាពលរដ្ឋជាង១០ខ្នងរងការខូចខាតទាំងស្រុងដោយសារមានភ្លៀងធ្លាក់មួយមេលាយឡំខ្យល់កន្ត្រាក់និងដើមឈើជាច្រើនរលំកាត់ផ្លូវ

ខេត្តព្រះវិហារ ៖ មានភ្លៀងធ្លាក់មួយមេលាយឡំនិងខ្យល់កន្ត្រាក់ផងនោះបណ្ដាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋនិងដើមឈើព្រមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅសង្កាត់កំពង់ប្រណាក និងសង្កាត់ប៉ាលហាលក្រុងពះវិហាររងការខូចខាត។លោកវរសេនីយ៍ឯក លី តៃឈន់ អធិការនគរបាលក្រុងព្រះវិហារ បានឲ្យអ្នកយកព័ត៌មានដឹងថា ថ្ងៃទី ២៨ ខែមេសាឆ្នាំ២០២៤ នៅក្នុងក្រុងព្រះវិហារមានករណីភ្លៀងខ្យល់កន្រ្តាក់ បណ្ដាលឲ្យខូចខាត ផ្ទះសំបែង តូប បង្គោល ភ្លើង សូឡា និងដើមឈើ មួយចំនួនរងការខូចខាត…

រដ្ឋមន្រ្តីការបរទេសថៃលាលែងពីតំណែង

កាលពីថ្ងៃទី 28 ខែមេសា រដ្ឋមន្ត្រីការបរទេសថៃ Parnpree Bahiddha-Nukara បានផ្ញើលិខិតលាលែងពីតំណែងរបស់គាត់ទៅកាន់នាយករដ្ឋមន្ត្រី Srettha Thavisin ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានផ្សាយថា នៅក្នុងលិខិតផ្ញើជូនលោកនាយករដ្ឋមន្ត្រី ស្រេត ថា លោក ប៉ាន សូរស័ក្តិ បានបង្ហាញពីបំណងចង់លាលែងពីក្រសួងការបរទេស និងមុខតំណែងផ្សេងទៀតដែលលោកត្រូវបានចាត់តាំងចាប់ពីថ្ងៃទី ២៨…