មន្រ្តីនៃមន្ទីររៀបចំដែនដីខេត្តបន្ទាយមានជ័យ៧រូប ត្រូវបានក្រសួងរៀបចំដាក់ការងារថ្មីហើយ តែនៅឡើយលោកអាង ណារិទ្ធ !

បន្ទាយ​មាន​ជ័យ​ៈ​Update : ក្រោយពីក្រសួងរៀបចំដែនដីនគរូនីយកម្ម និងសំណង់បានសម្រេចដកប្រធានមន្ទីររៀបចំដែនដីខេត្តបន្ទាយមានជ័យលោកអាង ណារិទ្ធ និងអនុប្រធានមន្ទីរ៥រូប ព្រមទាំងប្រធានការិយាល័យ២រូប លទ្ធផលថ្ងៃនេះបានបញ្ជាក់ថាពួកគាត់៧រូបគឺមានផ្ទះថ្មីនៅហើយ ដោយឡែកគេនៅមិនទាន់ដឹងពីកន្លែងការងារថ្មីរបស់លោកអាង ណារិទ្ធនៅឡើយទេ ។ សូមបញ្ជាក់ថា មន្ត្រីនៃមន្ទីររៀចំដែនដីខេត្តបន្ទាយមានជ័យ ដែលក្រសួងបានដក យកទៅបម្រើការងារថ្មីមានចំនួន៧រូបគឺ៖១-លោកអឿ សុភ័ណ ពីមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ មកបម្រើការងារនៅនាយកដ្ឋានកិច្ចការរដ្ឋបាលនិងផែនការហិរញ្ញវត្ថុនែនម្ទីរពិសោធន៍ជាតិសំណង់។ ២លោកឡុង វុធ ពីមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យ មកបំរើការងារនៅនាយកដ្ឋានសំណង់នៃអគ្គនាយកកដ្ឋានសំណង់។៣-លោកមួង វិបុល ពីមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យ មកបម្រើការងារនៅនាយកដ្ឋានគ្រប់គ្រងដីធ្លីនៃអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្រ្ត។៤-លោករ៉ូ បូរ៉ា ពីមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យ មកបំម្រើការងារនៅនាយកដ្ឋានបច្ចេកទេសនៃអគ្គនាយកអភ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្រ្ត។៥-លោកស្រី ជាធូ វឌ្ឍនា ពីមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យ មកបម្រើការងារនៅនាយកដ្ឋានអភិរក្យសុរិយោដី នៃអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្រ្ត។៦-លោកហង្ស រិនឌី ពីមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យ មកបម្រើការងារនៅនាយកដ្ឋានរដ្ឋបាលនិងផែនការហិរញ្ញវត្ថុនៃមន្ទីរពិសោធន៍ជាតិសំណង់។៧-លោកឡេង ម៉ារី ពីមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យ មកបំរើការងារនៅនាយកដ្ឋានកិច្ចការវិវាទដីធ្លី នៃអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្រ្ត។  យោងតាមកិច្ចប្រជុំបិទទ្វារសម្ងាត់ កាលពីថ្ងៃទី១៨ ខែមករាឆ្នាំ២០២៤ ដែលដឹកនាំដោយលោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកបែន រ័ត្នរដ្ឋលេខាធីការក្រសួងរៀចំដែនដីនគរូបនីយកម្ម និងសំណង់​ បានសម្រេច​ដកមន្ត្រីទាំង៨រូបនិងប្រគល់ត្រាជូនលោកលៀម​ សុីដា​ អភិបាល​រង​ខេត្ត​បន្ទាយ​មាន​ជ័យ​ដឹកនាំជំនួសកិច្ចការទូទៅបណ្តោះអាសន្ន ឃើញថាលទ្ធផល ជាផ្លែផ្កាបញ្ជាក់ច្បាស់ហើយ នៅឡើយកំពុងចាំអ៊ុតផ្ទះថ្មីលោកអាង ណារិទ្ធ ទៅកាន់កន្លែងណា? ។ នៅក្នុងលិខិតបង្គាប់ការ​ របស់ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់​ បង្គាប់​ឲ្យ​លោកអាង​ ណារិទ្ធ​ បន្តបំពេញបញ្ចប់កិច្ចការ​ ដែលនៅសេសសល់នៅមន្ទីររៀបចំដែដី​ នគរូបនីយកម្ម​សំណង់​ និងសុរិយោដី​ ខេត្ត​​បន្ទាយ​មានជ័យ​ ចាប់ពីថ្ងៃទី​២២ដល់ថ្ងៃទី​២៦​ ខែ​មករា​…

នារីស្រស់ស្អាតម្នាក់លោតទឹកស្ទឹងសង្កែប៉ុនប៉ងសម្លាប់ខ្លួន តែត្រូវបានបុរសជាគូស្នេហ៍លោតទៅជួយទាន់ទាំងត្រដាបត្រដួស

ខេត្តបាត់ដំបង៖ មានការភ្ញាក់ផ្អើលមួយបន្ទាប់ពីមាននារីស្រស់ស្អាតម្នាក់លោតទឹកស្ទឹងសង្កែប៉ុនប៉ងសម្លាប់ខ្លួនពីលើស្ពាន តែត្រូវបានបុរសជាគូស្នេហ៍លោតទៅជួយបណ្តាលអោយឈ្លក់ទឹកស្ទើរស្លាប់ស្ទើររស់ សំណាងល្អបានអ្នកស្រុកសហការចុះជួយបានទាន់ពេលវេលា។ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោងជាង០៤ទៀបភ្លឺ ឈានចូលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នៅចំណុចលើស្ពានស្ទឹងសង្កែខាងមុខសាលាខេត្ត ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់បានមានការឈ្លោះប្រកែកសម្តីគ្នាទៅវិញទៅមក បន្ទាប់មកភាគីខាងស្រីក៏បានស្ទុះទៅលោតទំលាក់ខ្លួនពីស្ពានចូលទៅស្ទឹងសង្កែ ភ្លាមនោះភាគីខាងប្រុសក៏បានលោតទៅជួយស្រង់តែមិនឈ្នះធ្វើអោយឈ្លក់ទឹកស្ទើរស្លាប់ស្ទើររស់ទាំងពីរនាក់ តែសំណាងល្អបានមិត្តភក្តិនិងបងប្អូនជាអ្នកដាក់មងជួយស្រង់ទាន់និងដឹកបញ្ជូនទៅសង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យផងដែរ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ក្រើនរំលឹកដល់កងទ័ពឱ្យបន្តប្រុងប្រយ័ត្នចំពោះមហិច្ឆិតារបស់ជនក្បត់ជាតិ និងអ្នកនយោបាយជ្រុលនិយមមួយក្តាប់តូច

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ៖ ឆ្នាំ២០២៤នេះ បើទោះបីជាកម្ពុជាទទួលរងឥទ្ធិពលតិចតួច ឬដោយប្រយោលពីស្ថានការណ៍អសន្តិសុខរបស់ពិភពលោកក៏ដោយ បញ្ហាអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ នៅតែជាកម្មវត្ថុដ៏សំខាន់ប្រកបដោយគ្រោះថ្នាក់គួបផ្សំនឹងភាពផុយស្រួយដែលបង្កឡើងដោយការវិវត្តប្រែប្រួលនៃសភាពការណ៍អន្តរជាតិ ការប្រកួតប្រជែងផ្នែកភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចរបស់មហាអំណាច ការប៉ុនប៉ងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង បញ្ហាបដិវត្តន៍ពណ៌ ព្រមទាំងការគំរាមកំហែងលើឯករាជ្យ អធិបតេយ្យ…

ជនសង្ស័យប្រុសស្រី១៣នាក់ចែកចាយនិងសេពគ្រឿងញៀនត្រូវកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនបង្ក្រាប២ទីតាំងផ្សេងគ្នា

ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនបានបង្ក្រាបទីតាំងជួញដូរនិងចែកចាយ២កន្លែងឃាត់ខ្លួនបានមនុស្ស១៣នាក់និងគ្រឿងញៀន២៥ថង់ធំនិងតូចកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ស្ថិតភូមិមិត្តភាព សង្កាត់/ក្រុងប៉ោយប៉ែត ។លោកឧត្តមសេនីយ៍ត្រី ធិន ស៊ីនដេត ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ ជាការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ហើយកម្លាំងការិយ៉ាល័យប្រឆាំងគ្រឿងញៀនខេត្ត បានសហការជាមួយផ្នែកប្រឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែត បានស្រាវជ្រាវនិងកំណត់មុខសញ្ញាចុះប្រតិបត្តិការបង្ក្រាបចំនួន២កន្លែងឃាត់ខ្លួនចំនួន១៣នាក់ក្នុងនោះមានស្រី២នាក់ជួញដូរនិងចែកចាយគ្រឿងញៀនចំនួន២១ថង់។លោកបានបញ្ជាក់ថាៈពេលចុះបង្ក្រាបទីតាំងទី១.ឃាត់ជនសង្ស័យម្នាក់ឈ្មោះ ស៊ុន ពិសិដ្ឋ ភេទប្រុស អាយុ៣៦ឆ្នាំរស់នៅភូមិមិត្តភាព…

សមត្ថកិច្ច ចុះបង្រ្កាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តព្រះវិហារ៖ នៅវេលាម៉ោង ១២ និង ០០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ចំណុចផ្ទះរបស់ឈ្មោះ ទូច នឿន ស្តិតក្នុងភូមិអន្លង់វែង ឃុំកន្តួត ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ កំលាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ដឹកនាំដោយលោក វរសេនីយ៍ត្រី ជុន បូរ៉ា…

ឃាត់ខ្លួន​ក្រុមមៀមទីទុយ​ ព្រទ្រុយយប់៥នាក់​ មានកាំបិតនិងសាំម៉ូរ៉ៃផងដែរ​ /

ខេត្តបន្ទាយមានជ័យ៖ នគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនក្មេងទំនើង៥នាក់និងដាវកាំបិតសាំម៉ូរ៉ៃចំនួន៤ដើមនៅម៉ោង១យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤នៅភូមិសាស្គ្រសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។លោកវរសេនីយ៍ត្រី ប្រឹម សុផល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលប្រាប់ថា៖ជាការណែនាំពីលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ហើយកម្លាំងនគរបាលប៉ុស្តិ៍សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចេញល្បាតនៅពេលយប់ដើម្បីការពារសន្តិសុខនិងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ បានឃាត់យុវជនមួយក្រុមចំនួន៥នាក់ដែលជិះម៉ូតូសង្ស័យធ្វើការឆែកឆេររកឃើញកាំបិតនិងដាវចំនួន៤ដើម។លោកបានបញ្ជាក់ថាៈ យុវជនទាំង៥នាក់ដែលត្រូវឃាត់ខ្លួនមាន ១.ឈ្មោះ ហិល ទិត្យមុន្នី ភេទប្រុសអាយុ១៨ឆ្នាំ…

ប្រធានាធិបតីរុស្ស៊ី លោកពូទីន នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើងក្នុងពេលដ៏ខ្លីខាងមុខ

ទំនាក់ទំនងរវាងរុស្ស៊ីនឹងកូរ៉េខាងជើងកាន់តែជិតស្និទ្ធក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឱ្យអាមេរិកនិងសម្ព័ន្ធមិត្តបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ។ ប្រទេសលោកខាងលិចបានចោទប្រកាន់ទីក្រុងព្យុងយ៉ាងថា បានបញ្ជូនមីស៊ីលនិងអាវុធជាច្រើនទៅកាន់រុស្ស៊ីក្នុងការធ្វើសង្គ្រាមនៅប្រទេសអ៊ុយក្រែន។នៅថ្ងៃទី២១ ខែមករា កូរ៉េខាងជើងបានប្រកាសថា ប្រធានាធិបតីរុស្ស៊ីលោកពូទីន បានបង្ហាញពីការត្រៀមលក្ខណៈបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើងក្នុងពេលដែលលោកជួបជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង Choe son Hui កាលពីសប្តាហ៍កន្លងមក។ដោយដកស្រង់សម្តីរបស់មន្ត្រីក្រសួងការបរទេសម្នាក់ KCNA បានរាយការណ៍បន្ថែមថា លោក ពូទីន បានថ្លែងអំណរគុណដល់មេដឹកនាំកូរ៉េខាងជើង លោក គីម…

ឥណ្ឌានឹងសាងសង់របងព្រំដែនជាមួយមីយ៉ាន់ម៉ា

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឥណ្ឌា លោក Amit Shah បានប្រកាសកាលពីថ្ងៃទី២០ ខែមករាថា រដ្ឋាភិបាលនឹងសាងសង់របងតាមបណ្តោយព្រំដែនជាមួយប្រទេសមីយ៉ាន់ម៉ា ដើម្បីធានាសន្តិសុខ។របងនេះនឹងជួយបញ្ឈប់ជនចំណាកស្រុកខុសច្បាប់ ក៏ដូចជាក្រុមឧទ្ទាមប្រដាប់អាវុធ។ លោក Amit Shah បានបន្ថែមថា ឥណ្ឌាក៏កំពុងពិចារណាបញ្ចប់យន្តការធ្វើដំណើរដោយឥតគិតថ្លៃជាមួយប្រទេសជិតខាងមីយ៉ាន់ម៉ាផងដែរ។យន្តការនេះអនុញ្ញាតឱ្យប្រជាជនដែលរស់នៅសងខាងនៃព្រំដែនអាចធ្វើដំណើរបាន 16 គីឡូម៉ែត្រចូលទៅក្នុងទឹកដីរបស់គ្នាទៅវិញទៅមកដោយមិនចាំបាច់មានទិដ្ឋាការ។ ប្រទេសឥណ្ឌានិងមីយ៉ាន់ម៉ាមានព្រំដែនជាប់គ្នាប្រវែង 1,643 គីឡូម៉ែត្រ តាមបណ្តោយរដ្ឋភាគឦសានគឺរដ្ឋ…

ក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ សម្រេចដកតំណែង ប្រធានមន្ទីរ អនុប្រធាននិងប្រធានការិយាល័យសរុប៨រូប

បន្ទាយមានជ័យ​៖នេះ​ បើយោងតាមប្រភពបានអោយដឹងថា អ្នកប្តឹងចំនួន៣៤នាក់ក្នុងចំណោមមន្ត្រីក្របខ័ណ្ឌ៤១នាក់ ដែលបានប្តឹងទៅក្រសួងរៀបចំដែនដីដើម្បីសុំដកលោក អាង ណារឹទ្ធ លទ្ធផលកិច្ចប្រជុំបិទទ្វារផ្ទៃក្នុងសម្ងាត់មួយកាលពីល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ សូម្បីតែអ្នកកាសែតក៍មិនអោយចូល។ ការដឹកនាំដោយលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងលោក បែនរ័ត្ន រដ្ឋ​លេខាធិការក្រសួងរៀបចំដែន ដីនដីនគរូបនីយកម្មនិងសំណង់និងជាតំណាងឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំដែនដី​ ​នគរូបនីយកម្ម​ ​និងសំណង់​…

រុស្ស៊ីបានបង្កើនការប្រើប្រាស់ “រ៉ាដាហោះហើរ” ដើម្បីតាមប្រមាញ់យន្តហោះចម្បាំងអ៊ុយក្រែន

យន្តហោះ A-50 កំពុងប្រតិបត្តិការយ៉ាងសកម្មក្នុងប្រទេសអ៊ុយក្រែន ពួកគេបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបាញ់ទម្លាក់យន្តហោះចម្បាំងអ៊ុយក្រែនជាច្រើនគ្រឿង។យោងតាម Military Watch មានរបាយការណ៍កើនឡើងដែលអង្គភាពប្រយុទ្ធនៃកងទ័ពអាកាសអ៊ុយក្រែនបានទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរ។ ការចុះខ្សោយនៃប្រព័ន្ធការពារដែនអាកាសបានធ្វើឱ្យអង្គភាពទ័ពអាកាសដែលនៅសេសសល់របស់អ៊ុយក្រែនស្ថិតក្នុងគ្រោះថ្នាក់បន្ថែមទៀត។ ទន្ទឹមនឹងនោះ រុស្ស៊ីក៏បានបង្កើនការប្រើប្រាស់ការព្រមាននិងត្រួតពិនិត្យលើអាកាស (AEW&C) មានន័យថា ធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពក្នុងការបន្សាបយន្តហោះចម្បាំងអ៊ុយក្រែន។ក្រសួងការពារជាតិរុស្ស៊ីបានចាប់ផ្តើមវិនិយោគក្នុងការធ្វើទំនើបកម្មកងនាវា AEW&C របស់ខ្លួននៅក្នុងទសវត្សរ៍ឆ្នាំ 2010 ហើយនៅដើមឆ្នាំ 2023 វាត្រូវបានគេប៉ាន់ប្រមាណថាបានដាក់ឱ្យដំណើរការនូវយន្តហោះ A-50Us…