ខេត្តព្រះវិហារ៖ នៅវេលាម៉ោង ១២ និង ០០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ចំណុចផ្ទះរបស់ឈ្មោះ ទូច នឿន ស្តិតក្នុងភូមិអន្លង់វែង ឃុំកន្តួត ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ កំលាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ដឹកនាំដោយលោក វរសេនីយ៍ត្រី ជុន បូរ៉ា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ដ បានចុះបង្រ្កាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
សមត្ថកិច្ចបានបញ្ជាក់ថា ៖ នៅពេលកម្លាំងចុះទៅដល់ទីតាំងខាងលើឈ្មោះ ទូច នឿន និង បក្សពួកបាននាំគ្នារត់គេចខ្លួនអស់ បន្ទាប់ពីធ្វើការឆែកឆេរ យើងបានរកឃើញវត្ថុតាង អាវុធAK៤៧ ចំនួន ០១ដើម (គ្មានលេខ), អាវុធកែច្នៃចំនួន ០២ដើម, បង់កាំភ្លើង AK៤៧ចំនួន ០២, គ្រាប់កាំភ្លើងAK៤៧ចំនួន ៣៧គ្រាប់, គ្រាប់ពីដាងកង់ចំនួន ០១កញ្ចប់, សម្ភារៈសំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នកម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ដ បានបញ្ជូនសំណុំរឿងមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារដើម្បីចាត់ការបន្តតាមនីតិវិធី ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *