ព័ត៌មានថ្មីៗ

សមាជិកសភាគណបក្សប្រឆាំងថៃចំនួន ៤៤រូប ប្រឈមនឹងហានិភ័យនៃការ ហាមប្រាមធ្វើសកម្មភាពនយោបាយអស់មួយជីវិត

នៅព្រឹកថ្ងៃទី 3 ខែកុម្ភៈ កាសែតបាងកកប៉ុស្តិ៍ បានផ្សាយ ថាសមាជិកសភាចំនួន 44 នាក់នៃគណបក្សឆ្ពោះទៅមុខ (MFP) រួមទាំងប្រធានទីប្រឹក្សា Pita Limjaroenrat អាចប្រឈមមុខនឹងការហាមឃាត់ពេញមួយជីវិតពីសកម្មភាពនយោបាយ។សមាជិកសភាទាំងនេះបច្ចុប្បន្នជាកម្មវត្ថុនៃការស៊ើបអង្កេតថាតើពួកគេបានអនុវត្តតាមច្បាប់ក្រមសីលធម៌ទាក់ទងនឹងជំហររបស់ពួកគេលើបញ្ហាច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រដែរឬទេ។បាងកកប៉ុស្តិ៍បានរាយការណ៍ថា កាលពីថ្ងៃទី 2 ខែកុម្ភៈ លោកមេធាវី Theerayut Suwankesorn បានដាក់ញត្តិទៅគណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ…

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង!​ ខណៈ​មនុស្សស្លាប់ ០២នាក់ និងរបួសធ្ងន់ស្រាល ០៤នាក់

ភ្នំពេញ​៖​ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ​២០២៤នេះ​ បានកើតឡើងចំនួន ០៤លើក បណ្តាលឲ្យមនុស្សស្លាប់ ០២នាក់ និងរបួសធ្ងន់ស្រាល ០៤នាក់។ជាក់ស្ដែង​យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានបញ្ជាក់ថា​ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនេះ​ បានកើតឡើងចំនួន ០៤លើក…

នៅឆ្នាំ 2023 សហរដ្ឋអាមេរិករកចំណូលបានចំនួន 238 ពាន់លានដុល្លារតាមរយៈការលក់អាវុធ

ក្រសួងការបរទេសអាមេរិកបានប្រកាសថា ការលក់សម្ភារៈយោធា និងសព្វាវុធរបស់សហរដ្ឋអាមេរិកទៅឱ្យរដ្ឋាភិបាលបរទេសក្នុងឆ្នាំ 2023 បានកើនឡើង 16% ដល់កម្រិតកំណត់ត្រា 238 ពាន់លានដុល្លារ។មូលហេតុដែលអាមេរិករកចំណូលបានយ៉ាងច្រើនតាមរយៈការលក់អាវុធគឺដោយសារតែប្រទេសនានាកំពុងព្យាយាមបំពេញបន្ថែមនូវឃ្លាំងអាវុធដែលខ្លួនបានផ្តល់ឱ្យអ៊ុយក្រែនឬទិញទំនិញដើម្បីត្រៀមទប់ទល់នឹងជម្លោះធំដែលអាចកើតមានឡើងនាពេលអនាគត។ លេខទាំងនេះពង្រឹងការរំពឹងទុកសម្រាប់ការលក់កាន់តែខ្លាំងពីក្រុមហ៊ុនអាវុធដូចជា Lockheed Martin, General Dynamics និង Northrop Grumman ។ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនទាំងនេះត្រូវបានគេរំពឹងថានឹងកើនឡើងយ៉ាងខ្លាំងចំពេលមានការកើនឡើងនៃអស្ថិរភាពពិភពលោក។ក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការលក់និងផ្ទេរអាវុធត្រូវបានចាត់ទុកថាជា…

ប្រមុខក្រសួងការពារជាតិអាមេរិក Lloyd Austin កើតជំងឺមហារីក

សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២ ខែកុម្ភៈ ឆ្នាំ២០២៤ បានផ្សាយថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានសូមអភ័យទោសចំពោះការលាក់បាំង ការធ្វើរោគវិនិច្ឆយជំងឺមហារីកក្រពេញប្រូស្តាតរបស់លោក និងការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយមិនបានប្រាប់លោកប្រធានាធិបតី ចូ បៃដិន និងរដ្ឋាភិបាលអាមេរិកឱ្យដឹងមុន។ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ…

កម្លាំងកងរាជអាវុធហត្ថខេត្តបង្ក្រាបនិងឃាត់ខ្លួនមុខសញ្ញាចែកចាយនិងរក្សាទុកនូវសារធាតុញៀនចំនួន៧នាក់បញ្ជូនទៅសាលាដំបូងខេត្ត

ខេត្តព្រះវិហារ៖ បក្ខពួកក្រុមជនសង្ស័យដែលរក្សាទុកនិងចែកចាយនូវសារធាតុញៀនចំនួន៧នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារធ្វើការបង្ក្រាបនិងឃាត់ខ្លួនជាបន្តបន្ទាប់។ការឃាត់ខ្លួនជនសង្ស័យទាំង៧នាក់នោះកម្លាំងកងរាជអាវុធហត្ថខេត្តសហការជាមួយនឹងកម្លាំងកងរាជអាវុធហត្ថស្រុកគូលែន ទើបនៅវេលាម៉ោងប្រមាណ១ៈ៣០នាទីថ្ងៃទី២៩ខែមករាឆ្នាំ២០២៤បានចុះឆ្មក់ឃាត់សំបុកមុខសញ្ញាបានមួយក្រុមមានជនសង្ស័យដែលរក្សាទុកនិងជួញដូរនូវសារធាតុញៀនស្ថិតក្នុងភូមិស្រយ៉ង់ត្បូង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ក្រោមការចង្អុលបង្ហាញនិងបញ្ជាពីលោកឧត្តមសេនីយ៍ត្រី កង សៅគុណមេបញ្ជាការកងរាជអាវុធខេត្តព្រះវិហារនិងក៏មានការសម្របសម្រួលពីលោកទី សុវីនថាល់ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារផងដែរ។ក្នុងប្រតិបត្តិការនោះកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ទី១.ឈ្មោះ រិន សុភាពភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកសិករ។ទី២.ឈ្មោះ ឆិល លីន ភេទស្រី មុខរបរកម្មការិនីរោងចក្រ។ ទី៣.មឿង កូលាបភេទស្រី…

បទល្មើសជលផលជិត២០០ករណីត្រូវបានបង្រ្កាបនិងជនសង្ស័យចំនួន១៣នាក់ត្រូវបានឃាត់បញ្ជូនទៅតុលាការក្នុងឆ្នាំ២០២៣

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យចំនួន១៣នាក់ត្រូវបានសមត្ថកិច្ចឃាត់បញ្ជូនទៅតុលាការនៅក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសជលផលប្រមាណជិត២០០ករណី នៅក្នុងឆ្នាំ២០២៣។នេះបើតាមការបញ្ជាក់របស់នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង លោក លី ឡា ដែលបានបញ្ជាក់កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ។លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានប្រាប់ឱ្យដឹងថា ឆ្នាំ២០២៣កន្លងមកនេះ សមត្ថកិច្ចជំនាញនិងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានបានបង្ក្រាបបទល្មើសជលផលបានចំនួន១៩៧ករណី បំផ្លាញចោលឧបករណ៍នេសាទ១៦៧ករណី។ ការបង្រ្កាបបទល្មើសជលផលមានដូចជា ការប្រើប្រាស់ឧបករណ៍ស្បៃមុង…

ក្រុមការងារជួសជុល​ ថែទាំផ្លូវថ្នល់នៃមន្ទីរសាធារណការ​ និងដឹកជញ្ជូនខេត្តព្រះវិហារ​ កំពុងធ្វេីសកម្មភាពការងារថែទាំប្រចាំ​ ការងារកាត់ចោះជួសជុលស្រទាប់គ្រឹះ លើកំណាត់ផ្លូវជាតិលេខ៦២

ខេត្តព្រះវិហារ ៖ ក្នុងនាមអង្គភាពជំនាញលើវិស័យសាធារណការ ជាសេនាធិការឱ្យ អភិបាលនៃគណះអភិបាល ខេត្តព្រះវិហារ អង្គភាពមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបំពេញតួនាទី ភារកិច្ចរបស់ខ្លួនជាប្រចាំ លើការជួសជុលផ្លូវ ស្ពាន ស្ថាបនា ថែទាំ ដើម្បីបម្រើអោយផលប្រយោជន៍ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល ។សូមបញ្ជាក់ថា ៖ ថ្ងៃ​សុក្រ ០៨រោច​…

ប្រទេសដែលមានឥទ្ធិពេល នៅអង្គការណាតូ ប្រឆាំងនឹងការទទួលយកអ៊ុយក្រែន

ដោយខ្លាចមានជម្លោះពេញទំហឹងជាមួយរុស្ស៊ី អាមេរិក និងអាល្លឺម៉ង់កំពុងប្រឆាំងនឹងការអំពាវនាវឲ្យទទួលយកអ៊ុយក្រែនចូលទៅអង្គការណាតូ។សារព័ត៌មានForeign Policy បានផ្សាយថា អ៊ុយក្រែន និងប្រទេសមួយចំនួនដែលគាំទ្រការចូលជាសមាជិករបស់អង្គការណាតូ ដូចជាប៉ូឡូញ បណ្តាប្រទេសបាល់ទិក… កំពុងជំរុញការទទួលយកក្រុងគៀវទៅកាន់ប្លុកនៅក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី (សហរដ្ឋអាមេរិក) នៅខែកក្កដាខាងមុខនេះ។ប្រទេសទាំងនេះជឿថា ការផ្តល់សមាជិកភាពណាតូដល់អ៊ុយក្រែន គឺជាមធ្យោបាយតែមួយគត់ដើម្បីបញ្ចប់ជម្លោះបច្ចុប្បន្ននៅអឺរ៉ុប ហើយប្រកាសថា ចំណាត់ការនេះនឹងមានប្រសិទ្ធភាព និងសន្សំសំចៃក្នុងរយៈពេលវែង ដោយចំណាយថវិកាច្រើនជាងជំនួយសព្វាវុធទៅទៀត។ទោះជាយ៉ាងណាក៏ដោយ យោងតាមអត្ថបទនេះ សហរដ្ឋអាមេរិក…

អាមេរិកបន្ថែមក្រុមហ៊ុនចិនរាប់សិបទៅក្នុង «បញ្ជីខ្មៅ» របស់ក្រសួងការពារជាតិ

កាលពីថ្ងៃទី 31 ខែមករា មន្ទីរបញ្ចកោណបានចុះបញ្ជីក្រុមហ៊ុនបច្ចេកវិទ្យាចិនច្រើនជាងដប់ រួមទាំងក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំ Yangtze Memory Technologies Corp (YMTC) ជា “ក្រុមហ៊ុនយោធា” ដែលបង្កហានិភ័យសន្តិសុខជាតិសម្រាប់អាមេរិក។យោងតាមក្រសួងការពារជាតិអាមេរិក ក្រុមហ៊ុនបញ្ញាសិប្បនិមិត្ត Yitu Technology និង Beijing Megvii ក្រុមហ៊ុនផលិតយន្តហោះគ្មានមនុស្សបើក…

សម្លាប់​ស្ត្រី​ពោះធំ​៥​ខែយកសពទៅដុតទៀតនោះ ទីបំផុតឃាតក​​ត្រូវ​បាន​ឃាត់ខ្លួនហើយ

ភ្នំពេញ៖ ជន​សង្ស័យ​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកណ្ដាល​ឃាត់​​ខ្លួន​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​គិត​ទុកជា​មុន ពោល​គឺ​ចាប់រំលោភ​ស្ត្រី​មាន​ផ្ទៃពោះដោយសម្លាប់​ប្លន់​យក​​ម៉ូតូនិង​ទូរស័ព្ទរួច​ដុត​សាកសព​ចោល​ក្នុង​ព្រៃ។  ករណីសម្លាប់ស្ត្រីពោះធំនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៣​និង​៤៥នាទីរសៀល​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២៤ និង​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​​ឃើញ​សព​ដែល​ដុត​ឆេះ​រោល​ខ្លោច​នៅ​វេលា​​ម៉ោង​១៨​និង​៤០​នាទី​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២៤ នៅ​ចំណុច​ក្នុង​ព្រៃ​ខាងជើង​ភូមិ ប្រហែល​ជាង​១​គីឡូម៉ែត្រ ស្ថិត​ក្នុងភូមិ​រំលេច ឃុំ​ទួល​ព្រេ​ជ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​ឈ្មោះ​ ភឹ​ម រតនា…