ក្បួនរថយន្តយោធាថៃរងការវាយប្រហារដោយគ្រាប់បែកធ្វើឱ្យមន្ត្រីយោធា២នាក់ស្លាប់
ការវាយប្រហារដោយគ្រាប់បែកលើក្បួនរថយន្តរបស់មេបញ្ជាការរងយោធភូមិភាគទី៤ ក្នុងខេត្តណារ៉ាធីវ៉ាត់ ភាគខាងត្បូងប្រទេសថៃ កាលពីរសៀលថ្ងៃទី៣ ខែមីនា បណ្តាលឱ្យមន្ត្រីយោធា២នាក់ស្លាប់ និងម្នាក់ទៀតរងរបួស។ គ្រាប់បែកបានបំផ្ទុះនៅរសៀលថ្ងៃទី៣ ខែមីនា នៅលើផ្លូវ Baan Irkasae ក្នុងស្រុក Si Sakhon ចម្ងាយប្រហែល ៨០០ ម៉ែត្រពីមូលដ្ឋានយោធា ខណៈដែលក្បួនរថយន្តចំនួន៤គ្រឿងជារបស់មេបញ្ជាការរង លោកឧត្តមសេនីយ៍ទោ ផៃ សាល់ នូសាំង ដែលក្បួន រថយន្តរបស់ឧត្តមសេនីយ Paisal កំពុងធ្វើដំណើរទៅកាន់មូលដ្ឋានកងពលលេខ ៤៩០៦ ក្នុងស្រុកស៊ីសាខុន ដើម្បីស៊ើបអង្កេតហេតុការណ៍ដែលបានកើតឡើងកាលពីថ្ងៃទី២…