ខេត្តបន្ទាយមានជ័យ៖ នគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនក្មេងទំនើង៥នាក់និងដាវកាំបិតសាំម៉ូរ៉ៃចំនួន៤ដើមនៅម៉ោង១យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤នៅភូមិសាស្គ្រសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី ប្រឹម សុផល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលប្រាប់ថា៖ជាការណែនាំពីលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ហើយកម្លាំងនគរបាលប៉ុស្តិ៍សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចេញល្បាតនៅពេលយប់ដើម្បីការពារសន្តិសុខនិងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ បានឃាត់យុវជនមួយក្រុមចំនួន៥នាក់ដែលជិះម៉ូតូសង្ស័យធ្វើការឆែកឆេររកឃើញកាំបិតនិងដាវចំនួន៤ដើម។
លោកបានបញ្ជាក់ថាៈ យុវជនទាំង៥នាក់ដែលត្រូវឃាត់ខ្លួនមាន ១.ឈ្មោះ ហិល ទិត្យមុន្នី ភេទប្រុសអាយុ១៨ឆ្នាំ ២.ឈ្មោះ សូត្រ លីថូ ភេទប្រុសអាយុ១៦ឆ្នាំ ៣.ឈ្មោះ អ៊ូ ប៊ុនហេង ភេទប្រុសអាយុ១៦ឆ្នាំ ៤.ឈ្មោះ ហន លីហួយ ភេទប្រុស អាយុ១៦ឆ្នាំ ៥.ឈ្មោះ សុង អ៊ុយ ភេទប្រុសអាយុ១៦ឆ្នាំក្រុមក្មេងទំនើងរស់នៅភូមិ.សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
លោក បានបញ្ជាក់ថាៈ ក្រោយឃាត់ក្មេងទំនើងដើរយប់ដាក់កាំបិតតាមយកមកសាកសួរនៅប៉ុស្តិ៍រដ្ឋបាលនគរបាលផ្សារកណ្តាល បានសារភាពថា ខ្លួនបានដាក់កាំបិតតាមខ្លួនគឺការពារខ្លួនខ្លាចក្មេងទំនើងដ៏ទៃទៀតកាប់ ព្រោះពួកគេអោយតែឃើញគូកនដែលធ្លាប់ដេញកាប់គឺត្រូវដេញកាប់មុនមិនអោយកាប់ទាន់ព្រោះកន្លងមកធ្លាប់ធ្វើសកម្មភាពកាប់ទៅលើពួកក្មេងទំនើងដែលធ្លាប់ដេញកាប់ពួកគេក្រោយសាកសួរហើយ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅស្នងការនគរបាលខេត្តដើម្បីចាត់ការបន្ត៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *