Month: May 2024

ទាហានអាមេរិកម្នាក់ត្រូវបានចាប់ឃុំខ្លួនក្នុងប្រទេសរុស្ស៊ី

យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ មន្ត្រីអាមេរិកអនាមិកម្នាក់បាននិយាយថា ទាហានដែលរុស្ស៊ីចាប់បាននោះឈរជើងនៅកូរ៉េខាងត្បូង។ មន្ត្រីអាមេរិកម្នាក់ទៀតបាននិយាយថា ទាហានត្រូវបានគេចោទប្រកាន់ថាបានប្លន់ស្ត្រីម្នាក់។កងទ័ពសហរដ្ឋអាមេរិកបាននិយាយថា មន្រ្តីអាមេរិកម្នាក់បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ទាហានរូបនោះឈរជើងនៅមូលដ្ឋានក្នុងប្រទេសកូរ៉េខាងត្បូង ហើយត្រូវបានចោទប្រកាន់ថាបានធ្វើសកម្មភាព លួចពីស្ត្រីម្នាក់។ ខាងកងទ័ពអាមេរិកមិនបានផ្តល់ព័ត៌មានលម្អិតទេជុំវិញការចោទប្រកាន់នេះ ដោយលើកឡើងពីភាពរសើបនៃបញ្ហា។ ប៉ុន្តែថាទីក្រុងមូស្គូបានជូនដំណឹង មកកាន់ក្រសួងការបរទេសអាមេរិកហើយអំពីការឃុំខ្លួនទាហានរូបនោះ ដោយអនុលោមតាមអនុសញ្ញាទីក្រុងវីយែនស្តីពីទំនាក់ទំនងនៃស្ថានកុងស៊ុល។ ទោះយ៉ាងនេះក្តី ស្ថានទូតរុស្ស៉ីប្រចាំទីក្រុងវ៉ាស៉ីនតោន មិនទាន់ឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយនៅឡើយទេ។បើតាមសេចក្តីរាយការណ៍ពីកាសែតក្នុងស្រុករបស់រុស្ស៉ី Izvestia ទាហានដែលមានមូលដ្ឋាននៅកូរ៉េខាងត្បូង បានមកជួបស្ត្រីម្នាក់ដែលស្គាល់គ្នាតាមអ៉ីនធើណិត…

រកឃើញយានយន្តល្មើសចំនួន ៣៧៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសនាថ្ងៃនេះ!

ភ្នំពេញ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ ខណៈ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​នៅទូទាំងប្រទេសកម្ពុជា​ រកឃើញយានយន្តល្មើសចំនួន ៣៧៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ។  ក្នុងប្រតិបត្តិការនោះ​ ចំនួនគោលដៅសរុប ៨៤គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤៣៧គ្រឿង, រថយន្តធំ ០១គ្រឿង,…

សម្ដេចធិបតី៖ «ប្រព័ន្ធបញ្ជរតែមួយជាតិ»នឹងហុចផលច្រើនដល់វិស័យសាធារណៈ និងឯកជន

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ប្រព័ន្ធបញ្ជរតែមួយជាតិ» នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ដែរនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ៖ ការដាក់ឱ្យអនុវត្តនូវប្រព័ន្ធ «ប្រព័ន្ធបញ្ជរតែមួយជាតិ» ថ្ងៃនេះ ក៏បានហុចផលយ៉ាងច្រើនទៅដល់វិស័យសាធារណៈ និងឯកជន មានជាអាទិ៍ ចំណេញពេលវេលា…

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ខ្ញុំឯកភាពតាមសំណើរបស់ក្មួយប្រុស រស្មីសត្យា ចូលបម្រើក្នុងជួរកងយោធពលខេមរភូមិន្ទដើម្បីបានបន្តវេន្តពីឪពុកដែល ពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់នៅយោធភូមិភាគទី៣

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ បានមានប្តសាសន៍ថា ៖ ខ្ញុំឯកភាពតាមសំណើរបស់ក្មួយប្រុស រស្មីសត្យា  ចូលបម្រើក្នុងជួរកងយោធពលខេមរភូមិន្ទដើម្បីបានបន្តវេន្តពីឪពុកដែល ពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់នៅយោធភូមិភាគទី៣ ។ សម្តេចធិបតីបន្តថា ៖ ខ្ញុំបានឃើញសាររបស់ក្មួយ ជាសំណាង…

គម្រោង«ជីកស្តារប្រឡាយមេ៩៦»សម្រេចបានប្រមាណ ៦៥% ហើយ !

ខេត្តកណ្តាល ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ៖ ការងារជីកស្តារប្រឡាយមេ៩៦ និង ព្រែកគង់ប្រវែង៣៤គីឡូម៉ែត្រ និងមានមុខកាត់ទទឹង ពី ៨០ ទៅ ១០០ ម៉ែត្រ ស្ថិតក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាផ្នែកមួយ នៃគម្រោងប្រព័ន្ធរំដោះទឹក…

អាណោចអាធ័មបំផុត! បុរសវ័យចំណាស់ម្នាក់​ខណៈជិះម៉ូតូតាមដងផ្លូវ​ត្រូវរថយន្តបែនដឹកខ្សាច់បើកកៀរនិងកិនបែកក្បាលខ្ទេច

ភ្នំពេញ​ ៖​ បុរសវ័យចំណាស់ម្នាក់​បានជិះម៉ូតូតាមដងផ្លូវជាធម្មតា​ ស្រាប់តែរថយន្តបែនដឹកខ្សាច់បើកកៀរទាក់ដៃចង្កូតឱ្យដួលចូលក្រោមកង់រថយន្តកិនចំក្បាលបែកខួរខ្ទាតពេញផ្លូវ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី០៦​ ខែឧសភា​ ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រ​ក្នុងសង្កាត់ព្រៃស​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ។ ​   សពជនរងគ្រោះមានឈ្មោះ អុឹម អឿន អាយុ ៦៤ឆ្នាំ មានទីលំនៅផ្ទះលេខ៦១២ ភូមិក្បាលកោះ  សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ…

ចិននិងអឺរ៉ុបត្រូវតែមានការប្រកួតប្រជែងដោយយុត្តិធម៌

សារព័ត៌មាន AFP នៅថ្ងៃចន្ទទី៦ ខែឧសភា ឆ្នាំ២០២៤បានផ្សាយថា ប្រធានគណៈកម្មការរបស់សហភាពអឺរ៉ុប (EU) លោកស្រី Ursula von der Leyen បាននិយាយនៅថ្ងៃចន្ទនេះថា លោកស្រីនឹងគូសបញ្ជាក់អំពីការប្រកួតប្រជែងដោយយុត្តិធម៌ជាមួយចិន នៅពេលជួបលោកប្រធានាធិបតី ស៉ី ជីនពីង ដែលកំពុងស្ថិតក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសបារាំង។ថ្លែងប៉ុន្មានម៉ោងមុនកិច្ចប្រជុំនៅទីក្រុងប៉ារីស ជាមួយលោកស៉ី ជីនពីង…

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងនូវការគោរពសិទ្ធិសេរីភាពសារព័ត៌មាន

ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងនូវការគោរពសិទ្ធិសេរីភាពសារព័ត៌មាន, ការបោះពុម្ពផ្សាយ និងការបញ្ចេញមតិ ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។សម្តេចធិបតី លើកថា ៖ «សារព័ត៌មាន គឺជាអំណាចទី៤ ដែលអំណាចនេះ,…

គ្រោះទឹកជំនន់នៅប្រេស៊ីល ស្លាប់កើនឡើងជិត៦០នាក់

សារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី៥ ខែឧសភា ឆ្នាំ២០២៤ បានដកស្រង់សម្តីអាជ្ញាធរប្រេស៉ីលដែលបានឱ្យដឹងថា ចំនួនមនុស្សបាត់បង់ជីវិត ដោយសារព្យុះភ្លៀងនិងគ្រោះទឹកជំនន់នៅរដ្ឋ Rio Grande do Sul ចុងភាគខាងត្បូងប្រទេស បានបន្តកើនដល់យ៉ាងហោចណាស់៥៧នាក់។មិនតែប៉ុណ្ណោះមនុស្ស៦៧នាក់ នៅបន្តបាត់ខ្លួន ហើយជាង៦៩,០០០នាក់ផ្សេងទៀតត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ដើម្បីទៅរកកន្លែងសុវត្ថិភាព។ ការធ្លាក់ភ្លៀងខ្លាំងក្លា ក្នុងរយៈពេលជិតមួយសប្តាហ៍មកនេះ…

ស្វែងយល់ អំពី តំបន់ទេសរណ៍ធម្មជាតិ នៅខេត្តកោះកុង

ខេត្តកោះកុង៖ ខេត្តកោះកុង ជាតារារះនៃទិសនិរតីរបស់កម្ពុជា និងជាខេត្តសម្បូរពោរពាសដោយសក្តានុពលទេសចរណ៍ចម្រុះ រាប់ចាប់ពីឆ្នេរសមុទ្រដ៏ស្រស់ស្អាត ដែនកោះជាច្រើន រួមជាមួយនឹងជីវចម្រុះជាច្រើនក្រោមផ្ទៃទឹកសមុទ្រដែលមានពណ៌ខៀវស្រងាត់គួរជាភាពទាក់ទាញ លើសពីនេះខេត្តកោះកុង ក៏សម្បូរទៅដោយតំបន់អេកូទេសចរណ៍ជាច្រើនដែលអ្នកទេសចរអាចផ្សារភ្ជាប់ខ្លួនជាមួយនឹងធម្មជាតិ រួមមាន ជ្រោះជ្រងជ្រលងដងព្រែក និងព្រៃលិចទឹក ក៏ដូចជាតំបន់ទេសភាពស្អាតៗជាច្រើនផ្សេងទៀត ដែលអំណោយផលពីជួរភ្នំក្រវាញ ប្រៀបបាននឹងគំនូរដែលវិចិត្រករបានប្រិតប្រៀង សម្រិតសម្រាំងដោយយកចិត្តទុកដាក់ ។តាមរយៈ វីដេអូរយៈពេល ២នាទី និង…

មាតិកាផ្សេងៗ