Month: May 2024

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ព្រឹទ្ធសភាលើកទី១

ភ្នំពេញ​៖​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ២ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤​ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ព្រឹទ្ធសភាលើកទី១ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ដើម្បីពិនិត្យ…

រដ្ឋមន្ត្រី ឌិត ទីណា​ ណែនាំសហគមន៍ ត្រូវពិនិត្យឡើងវិញ និងកែសម្រួលផែនការវិនិយោគរបស់សហគមន៍ទំនើប ទៅតាមស្ថានភាពពិតរបស់សហគមន៍

ខេត្ត​សៀមរាប​៖​ លោក​ ឌិត​ ទីណា​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​ និងនេសាទ​ បានណែនាំបន្ថែមដល់សហគមន៍ ត្រូវពិនិត្យឡើងវិញ និងកែសម្រួលផែនការវិនិយោគរបស់សហគមន៍ទំនើប ទៅតាមស្ថានភាពពិតរបស់សហគមន៍។​ ការថ្លែងបែបនេះ​របស់​លោករដ្ឋមន្ត្រី​ បានធ្វេី​ឡើង​នាឱកាស​អញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនើបសសី ខេត្តសៀមរាប​ កាលពីរសៀលថ្ងៃទី០៨ ខែឧសភាម្សិលមិញនេះ​។ក្នុងបេសកកម្មនេះ លោករដ្ឋមន្ត្រី បានចុះពិនិត្យស្ថានភាពទីតាំងដីផលិតកម្មសហគមន៍ជាក់ស្តែង ហើយបន្តជួបសំណេះសំណាលជាសមាជិកសហគមន៍ ដើម្បីឈ្វេងយល់ពីបទពិសោធនប្រតិបត្តិការរបស់ក្រុមបណ្តុំ មុនចងក្រងជាសហគមន៍កសិកម្មទំនើបនេះ។នាឱកាសនោះ​…

ក្រសួង​ព័ត៌មាន​ប្រកាស​ចែក​អាវកាក់​ជូន​អ្នកសារព័ត៌មាន​ជាង​៤០០​អាវ

ភ្នំពេញ​៖ ក្រសួង​ព័ត៌មាន​ប្រកាស​ចែក​អាវកាក់​ជូន​អ្នកសារព័ត៌មាន​ជាង​៤០០​អាវ ក្នុង​ក្របខណ្ឌ​នៃ​ការអនុវត្ត​ផែនការ​សកម្មភាព​រប​ស់​អង្គការសហប្រជាជាតិ ដើម្បី​ផ្តល់​សុវត្ថិភាព​ដល់​អ្នកសារព័ត៌មាន​អំឡុងពេល​នៃ​ការអនុវត្ត​វិជ្ជាជីវៈ​របស់ខ្លួន​នៅលើ​ទីវាល​។​ អាវកាក់​ចំនួន​ជាង​៤០០​នេះ​ជា​អំណោយ​អង្គការ​យូណេស្កូ​ប្រចាំ​នៅ​កម្ពុជា​ហើយ​ត្រូវបាន លោក​អា​ឡាំ​ស៊ូ​ដា​អ៊ូ​ម៉ា​( Alam Sardar Umar) ប្រគល់ជូន​ដល់​លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នៅ​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២៤ ។ លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ថ្លែងថា​អាវកាក់​ជា​ផ្នែក​មួយ​យ៉ាងសំខាន់​ក្នុងការ​បង្ហាញ​អត្តសញ្ញាណ​អ្នកសារព័ត៌មាន នៅពេល​ចុះ​បំពេញការងារ​នៅ​ទីវាល និង​បង្ហាញ​ពី​សុចរិត​ភាព​នៃ​ការចុះ​ប្រមូលយក​ព័ត៌មាន​ផងដែរ​។​…

ចាប់បាន​ទាំងយប់​ខ្មាន់កាំភ្លើង និង​បក្ខពួក ក្រោយ​បាញ់​លើ​យុវជន​មួយក្រុម បណ្តាល​ឲ្យ​រងរបួស​ម្នាក់​!

ភ្នំពេញ​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជួន ណា​រិន្ទ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ដែល​ចុះ​បញ្ជា​ប្រតិបត្តិការ​ផ្ទាល់ បាន​ប្រាប់​បណ្តាញ​ព័ត៌មាន ថា ខ្មាន់កាំភ្លើង​ដែល​បាន​បាញ់​ក្រុមយុវជន​បណ្តាល​ឲ្យ​រងរបួស​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​នាយកដ្ឋាន ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌដូនពេញ តាម​ចាប់ខ្លួនបាន​ហើយ​។​ ទាំង​ខ្មាន់កាំភ្លើង និង​បក្ខពួក ដែល​បាន​បាញ់ប្រហារ​យុវជន​មួយក្រុម​នៅតាម​ផ្លូវ​លេខ​៧០ សង្កាត់​ស្រះចក​ត្រូវ​សម​ត្ត​កិច្ច​ស្រាវជ្រាវ​ចាប់ខ្លួនបាន​ហើយ នៅ​យប់​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០២៤​។…

ប្រតិកម្មរបស់អាមេរិកនៅពេលដែលរុស្ស៊ីបង្ហាញអាវុធលោកខាងលិចរឹបអូសជាបន្តបន្ទាប់នៅអ៊ុយក្រែន

មន្ទីរបញ្ចកោណតែងតែគិតគូរពីលទ្ធភាពដែលឧបករណ៍យោធាដែលអាមេរិកផ្ទេរទៅឱ្យដៃគូបរទេស’ រួមទាំងអ៊ុយក្រែនមានហានិភ័យនៃការរឹបអូស។យោងតាមទីភ្នាក់ងារសារព័ត៌មាន Sputnik នេះគឺជាសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី 6 ខែឧសភា របស់រដ្ឋមន្ត្រីព័ត៌មាននៃមន្ទីរបញ្ចកោណ លោក Pat Ryder ទាក់ទងនឹងការបង្ហាញអាវុធរបស់លោកខាងលិចនិងអ៊ុយក្រែន ដែលរឹបអូសបានដោយកងកម្លាំងរុស្ស៊ីក្នុងអំឡុងពេលវាយឆ្មក់ក្នុងប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី។នៅពេលត្រូវបានសួរថា តើក្រសួងការពារជាតិអាមេរិកបានដឹងថា បច្ចេកវិទ្យាមួយចំនួនត្រូវបានសម្របសម្រួលដោយការរឹបអូស និងរុះរើទេនោះ លោក Ryder បាននិយាយថា “ពិតជាអ្វីដែលយើងតែងតែគិតគូរនៅពេលផ្តល់សមត្ថភាពដល់ដៃគូបរទេស។ ប៉ុន្តែខ្ញុំមិនមានការស៊ើបអង្កេតឬព័ត៌មានជាក់លាក់ណាមួយទេ»។ការតាំងពិព័រណ៍អាវុធរបស់អង្គការណាតូដែលត្រូវបានរឹបអូសដោយកងទ័ពរុស្ស៊ីក្នុងអំឡុងពេលជម្លោះនៅអ៊ុយក្រែនបានទាក់ទាញអ្នកទស្សនាយ៉ាងច្រើនទៅកាន់សារមន្ទីរជ័យជម្នះនៅលើភ្នំ…

លោក កែ គឹមយ៉ាន បំផុសការដាំដើមឈើឱ្យបានច្រើននៅតាមភូមិដ្ឋាន វត្តអារាម សាលារៀននិងទីសាធារណ:នានាទូទាំងខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ លោក កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ មានប្រសាសន៍បែបនេះក្នុងឱកាសលោក អមដោយក្រុមការងារ អាជ្ញាធរគ្រប់ថ្នាក់អញ្ជើញចុះពិនិត្យស្ថានភាពការសិក្សារៀនសូត្ររបស់សិស្សានុសិស្សនៅវិទ្យាល័យជប់ វារី ក្នុងស្រុកព្រះនេត្រ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ នេះ។ ក្នុងឱកាសនោះ លោក កែ គឹមយ៉ាន បន្ទាប់ពីបានជំរុញឱ្យអាជ្ញាធរដែនដី…

លោករដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម អ

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹក ថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០២៤លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដោយលោក អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមពិធីប្រារព្ធខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម…

អាជ្ញាធរជាតិអប្សរាបើកវគ្គបណ្តុះបណ្តាលស្តីពីការផ្ទេរចំណេះដឹង និងជំនាញដល់អ្នកបន្តវេន ក្នុងការងារអភិរក្ស និងជួសជុលប្រាសាទ

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ នា នាយកដ្ឋានសណ្តាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរា មាន បើកវគ្គបណ្តុះបណ្តាលស្តីពី៖ ការផ្ទេរចំណេះដឹង និងជំនាញដល់អ្នកបន្តវេន ក្នុងការងារអភិរក្ស និងជួសជុល ប្រាសាទ ស្ថិតក្រោមអធិបតីភាពលោក ឡុង កុសល អគ្គនាយករង តំណាងលោក ហង់…

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ នៅខេត្តក្រចេះ សម្រេចបាន ៤៩,១៨% ហើយ

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងថា ៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ ដែលមានប្រវែង ១ ៧៦១ ម៉ែត្រ ស្ថិតនៅស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វ ជាមួយនឹងផ្លូវតភ្ជាប់ និងផ្លូវខ្នែង ទៅកាន់ក្រុងក្រចេះ ដែលមានប្រវែងសរុប ៣៣,៤៥៩ គីឡូម៉ែត្រ…

អាមេរិក៖ ការធ្វើសមយុទ្ធអាវុធនុយក្លែអ៊ែររបស់រុស្ស៊ីគឺជារឿងធម្មតា

សារព័ត៌មាន Reuters បានផ្សាយថា មន្ទីរបញ្ចកោណ នៅថ្ងៃចន្ទ ទី៦ ខែឧសភានេះ (ម៉ោងក្នុងទីក្រុងវ៉ាស៊ីនតោន) បាននិយាយថាមើលមិនឃើញពីការប្រែប្រួល ឬភាពមិនប្រក្រតីណាមួយ នៃគោលជំហររបស់កងកម្លាំងយុទ្ធសាស្ត្រនុយក្លេអ៊ែររុស្ស៉ីនោះទេ បើទោះជាទីក្រុងវ៉ាស៊ីនតោនរិះគន់នូវអ្វីដែលខ្លួនហៅថាជា «វោហាសាស្ត្រគ្មានការទទួលខុសត្រូវ» បន្ទាប់ពីទីក្រុងមូស្គូប្រកាសពីការធ្វើសមយុទ្ធហាត់សមប្រើប្រាស់អាវុធនុយក្លេអ៊ែរតាក់ទិកក៏ដោយ។រុស្ស៉ី កាលពីថ្ងៃចន្ទនោះដែរ បានប្រកាសថា ខ្លួននឹងដឹកនាំការធ្វើសមយុទ្ធយោធាមួយ ក្រោមបទបញ្ជារបស់លោកប្រធានាធិបតី ពូទីន ដែលនឹងរួមបញ្ចូលទាំង…