Month: June 2024

មហាអំណាចទាស់សម្ដីគ្នានៅក្រុមប្រឹក្សាសន្តិសុខ UN ជុំវិញសំណុំរឿងកូរ៉េខាងជើង

សារព័ត៌មាន Reuters បានផ្សាយថា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងបារាំង បានទាស់សម្ដីគ្នាជាមួយរុស្ស៉ី នៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ ទី២៨ ខែមិថុនា ជុំវិញការចោទប្រកាន់ថា មូស្គូបានបំពានលើបម្រាមអាវុធប្រឆាំងនឹងកូរ៉េខាងជើង ដោយបានប្រើមីស៊ីល និងគ្រាប់រំសេវដែលទទួលបានពីទីក្រុងព្យុងយ៉ាង នៅក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន។ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំ UN លោក Vassily Nebenzia…

បុរសជាច្រើនសុំចូលសញ្ជាតិរុស្ស៊ី ដើម្បីចូលបម្រើទាហាន ចំណែកអ៊ុយក្រែន បុរសៗគេចខ្លួនចេញពីស្រុកខ្លាចបម្រើយោធា

អ្នកចូលបម្រើទាហានអ៊ុយក្រែន ដោយមិនមានសង្ឃឹមនៅរស់រានមានជីវិតទ្រឡប់មកផ្ទះវិញឡើយ ទាំងនោះហើយទើបមនុស្សជាច្រើន បានរត់គេចពីកាតព្វកិច្ចយោធា។ ផ្ទុយទៅវិញ ប្រទេសរុស្ស៊ីមានពលរដ្ឋជាច្រើនស្នើសុំចូលសញ្ជាតិដើម្បីបានទៅចូលរួមបម្រើយោធា។យោងតាមកាសែត Moscow Times ប្រធានគណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី Alexander Bastrykin បាននិយាយថា ជនអន្តោប្រវេសន៍ប្រហែល 10,000 នាក់ដែលមានសញ្ជាតិរុស្ស៊ីត្រូវបានបញ្ជូនទៅកាន់តំបន់ប្រតិបត្តិការយោធាពិសេសក្នុងប្រទេសអ៊ុយក្រែន។លោក Alexander Bastrykin បានផ្តល់ព័ត៌មានខាងលើនៅ St. Petersburg…

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចេញសារលិខិតរំលែកទុក្ខជូនគ្រួសារសព ចំពោះមរណភាព ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ មរតកមនុស្សរស់ចាប៉ីដងវែង

ភ្នំពេញ ៖ សារលិខិតរំលែកមរណទុក្ខ ជូនចំពោះ លោកស្រី តាត់ ឆេន ព្រមទាំងក្រុមគ្រួសារតាងនាមថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួងព័ត៌មាន ខ្ញុំពិតជាមានសេចក្ដីក្ដុកក្ដួល និងសោកស្តាយ ឥតឧបមា ដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បានទទួលមរណភាព នៅថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំរោង…

លោក កើត រិ​ទ្ធ​៖ សេចក្តីព្រាង​វិសោធនកម្ម​ច្បាប់ បន្ថែម​ស្ថានភាព​ទម្ងន់ទោស ចំពោះ​ឃាតកម្ម​សាហាវ នឹង​បញ្ចប់​ចុងឆ្នាំ​នេះ

ភ្នំពេញ​៖ លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​លើកឡើងថា គណៈកម្មការ​ធ្វើ​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ ត្រូវបាន​បង្កើត​រួចហើយ ដែល​នឹងធ្វើ​សេចក្តីព្រាង​វិសោធនកម្ម​ច្បាប់ បន្ថែម​ស្ថានភាព​ទម្ងន់ទោស​ចំពោះ​ឃាតកម្ម​ដែល​សាហាវ ។​ លោក កើត រិ​ទ្ធ លើកឡើង​បែបនេះ ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ពាក់ព័ន្ធ «​ករណី​ឃាតកម្ម ប្រព្រឹត្ត​ដោយ​ជនល្មើស​ឈ្មោះ ស្រី ស៊ីណា​»…

ដុតបំផ្លាញ​គ្រឿងញៀន​ជាង​៧០០​គីឡូក្រាម នៅ​ខេត្ដ​ស្ទឹងត្រែង​

ស្ទឹងត្រែង​៖ គ្រឿងញៀន​ជាច្រើន​ប្រភេទ សរុប​ប្រមាណ​ជាង​៧០០​គីឡូក្រាម ត្រូវបាន​អាជ្ញាធរ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ធ្វើការ​ដុតបំផ្លាញ​ចោល​ជា​សាធារណៈ ស្ថិតនៅ​បរិវេណ​ក្បែរ​សាលាខេត្ត​ស្ទឹងត្រែង ។​​គ្រឿងញៀន ដែល​ត្រូវ​ដុតបំផ្លាញ​នៅក្នុង​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង គ្រឿងញៀន នាឱកាស​ព្រឹក​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២៤​នេះ មាន​ទម្ងន់​សរុប ៧០២​គីឡូក្រាម និង​១៣៦.១៨​ក្រាម តាម​អំណាច​សាលក្រម ក្នុង​សំណុំរឿង​ព្រហ្ម​ទ័​ណ្ឌ​ចំនួន​៥​។​a fire drug steung2…

រុស្ស៊ីសងសឹក ដោយបិទប្រព័ន្ធផ្សព្វផ្សាយអឺរ៉ុបចំនួន៨០

សារព័ត៌មាន AFP នាថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤ បានផ្សាយថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ រុស្ស៉ីបាននិយាយថា ខ្លួននឹងធ្វើការបិទខ្ទប់ប្រព័ន្ធផ្សព្វផ្សាយជាច្រើនរបស់សហភាពអឺរ៉ុប (EU) រួមមានទាំងវេបសាយរបស់ AFP ផងដែរ ខណៈវាជាចំណាត់ការឆ្លើយតបវិញចំពោះការដាក់បម្រាមផ្សព្វផ្សាយរបស់ EU មកលើប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ីមួយចំនួន កាលពីខែឧសភាកន្លងទៅ។ក្រៅពី AFP គឺរួមមានប្រព័ន្ធផ្សព្វផ្សាយអឺរ៉ុបដទៃទៀត…

រថភ្លើង Kiha-183 ចំនួន២ទូចុងក្រោយ បើកតេស្តសាកល្បងលើផ្លូវដែក ព្រះសីហនុ-ភ្នំពេញ ដោយជោគជ័យ

ភ្នំពេញ៖ រថភ្លើង Kiha-183 ចំនួន២ទូចុងក្រោយ ដែលទើបកែកុនរួចលើប្រព័ន្ធជើងក្រោម និងបរិក្ខារសម្រាប់ដឹកអ្នកដំណើរ បានបើកបរធ្វើតេស្តសាកល្បងលើផ្លូវដែកភាគខាងត្បូង (ព្រះសីហនុ-ភ្នំពេញ) នៅព្រឹកថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ បានដោយជោគជ័យ។លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន តែងបានចង្អុលបង្ហាញ និងណែនាំឱ្យក្រុម…

ផ្លាស់ប្តូ​និង​តែងតាំង​អភិបាលខេត្ត​ថ្មី​ព្រមទាំង​បញ្ចប់​តួនាទី​ពី​អភិបាលខេត្ត​

ភ្នំពេញ ៖ យោងតាម​ព្រះរាជក្រឹត្យ ដែល​សារ​ពត៍​មាន​ទទួលបាន​នៅ​យប់​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២៤​នេះព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​តាម​សំណើរ​របស់​នាយក​រដ្ឋ​ម​ន្ត្រិ បាន​ត្រាស់បង្គាប់​ផ្លាស់ប្តូរ និង​តែងតាំង​អភិបាលខេត្ត​ចំនួន​០៨​រូប​។​ យោងតាម​ព្រះរាជ​ក្រិ​ត្យ អភិបាលខេត្ត​ដែល​ត្រូវបាន​ផ្លាស់ប្តូរ និង​តែងតាំង​ថ្មី​ព្រមទាំង​បញ្ចប់​តួនាទី​រួមមាន ៖១៖ លោក សរ សុ​ពុ​ត្រា ពី​អភិបាលរង​ខេត្តកំពង់ស្ពឺ…

ករណីក្រឡាប់រថយន្ដដឹកកម្មកររោងចក្រនៅខេត្តកំពង់ស្ពឺ​ បណ្ដាលឱ្យ​កម្មករ​-កម្មការិនី​ ៤៥នាក់​ រងរបួស​ធ្ងន់​ស្រាល

ខេត្ត​កំពង់​ស្ពឺ​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ បានឱ្យដឹងថា​ មានករណីគ្រោះថ្នាក់ចរាចរណ៍​ក្រឡាប់រថយន្ដដឹកកម្មកររោងចក្រ​ បណ្ដាល​ឱ្យរងរបួស​បងប្អូន​កម្មករ​ កម្មការិនី​ ៤៥នាក់​ នាព្រឹក​ថៃ្ង​ទី២៥​ ខែមិថុនា​ ឆ្នាំ២០២៤នេះ​ នៅលេីផ្លូវ​ជា​តិលេខ៤​ ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៤-៣៥​ ភូមិកែវឧត្ដម​ ឃុំត្រពាំងគង​ ស្រុកសំ​រោងទង​ ខេត្តកំពង់ស្ពឺ​ ។  ប្រភពដដែលបន្តថា​ មូលហេតុ​បឋម​ តាមសេចក្ដីរាយ​ការណ៍​ថា…

ប្រទះឃើញសពនារីម្នាក់ជាជនជាតិចិនលោតពីលើខុនដូមួយកន្លែងមកទើរលើផ្ទះប្រជាពលរដ្ឋនៅខណ្ឌ៧មករា

ភ្នំពេញ៖ ប្រជាពលរដ្ឋប្រទះឃើញសពនារីម្នាក់ជាជនជាតិចិនលោតសម្លាប់ខ្លួនពីលើអគារខុនដូ ឈ្មោះ ហួយ វ័ន ផេ HUIONE PAY MAKARA មកទើរលើដំបូលផ្ទះប្រជាពលរដ្ឋ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលម៉ោង៩និង ៤០នាទីយប់ ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៤ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា…