ខេត្ត​បាត់ដំបង៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅរសៀល​ថ្ងៃ​ទី​០៩​ ខែមីនា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ កម្លាំងសមត្ថកិច្ចនគរបាលស្រុកសង្កែ​ និងនគរបាលក្រុងបាត់ដំបង បានចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​ និងឃាត់ខ្លួនក្មេងទំនេីង១០នាក់ ពាក់ព័ន្ធ​ករណីហិង្សាកាប់គ្នាទៅវិញទៅមក នៅស្រុកសង្កែ​ បង្កដោយក្មេងទំនេីងចំនួន ០២ក្រុម បានបង្កការអុកឡុកយកកាំបិតកាប់និងយកដុំថ្មគប់គ្នាទៅវិញទៅមកបណ្តាលឱ្យម៉ូតូចំនួន ០១គ្រឿង ម៉ាកGPX ពណ៌ក្រហម ស៊េរីឆ្នាំ២០២២ ខូចខាតទាំងស្រុង។
ប្រភពដដែលបន្តថា​ ក្នុងប្រតិបត្តិការនោះ​ បានធ្វេីឡេីង​នៅព្រលប់​ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ នៅចំណុចក្រុមទី០៨ ភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។
ក្រោយពីបានទទួលបណ្តឹងភ្លាមៗ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសង្កែ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ធ្វេីការកំណត់មុខសញ្ញាក្មេងទំនេីងចំនួន០២ក្រុម៖
-ក្រុមទី០១ មានគ្នាចំនួន១០នាក់គឺ
១.ឈ្មោះ ឆោម រក្សា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិស្វាយជ្រុំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង (ឃាត់ខ្លួនបាន)។
២.ឈ្មោះវី វ៉ាន់ដា ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង (ឃាត់ខ្លួនបាន)។
៣.ឈ្មោះ អៀត ឆេងលី ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង (ឃាត់ខ្លួនបាន)។
៤.ឈ្មោះ ចំរេីន សុវណ្ណារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិរំចេក៤ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង (ឃាត់ខ្លួនបាន)។
៥.ឈ្មោះ ចេង គីមហ៊ូ ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង (ឃាត់ខ្លួនបាន)។
៦.ឈ្មោះ សុភ័ក្ត សុភិន ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិស្វាយជ្រុំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង (គេចខ្លួនបាត់)។
៧.ឈ្មោះ សង សីហា ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិអូរស្រឡៅ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង (គេចខ្លួនបាត់)។
៨.ឈ្មោះ រឿន មករ៉ា ភេទប្រុស អាយុ១៣ឆ្នាំ មានទីលំនៅភូមិកំពង់ម្តោង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង (គេចខ្លួនបាត់)។
៩.ឈ្មោះ គឿន សុភ័ក្រ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិស្វាយជ្រុំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង (គេចខ្លួនបាត់)។
១០.ឈ្មោះ ទូ (មិនស្គាល់ត្រកូល) ភេទប្រុស អាយុប្រហែល១៨ឆ្នាំ មិនស្គាល់ទីលំនៅ (គេចខ្លួនបាត់)។
-ក្រុមទី០២ មានគ្នាចំនួន១៣នាក់គឺ៖
១.ឈ្មោះ ផុន វ៉ានណាត ភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង (ឃាត់ខ្លួនបាន)។
២.ឈ្មោះ ផុន វេហា ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិ ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង (ឃាត់ខ្លួនបាន)។
៣.ឈ្មោះ គឹម សារ័ត្ន ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូព្រែកតាតន់ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង (ឃាត់ខ្លួនបាន)។
៤.ឈ្មោះ ស្រៀង ចំរ៉ុង ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូព្រែកតាតន់ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង (ឃាត់ខ្លួនបាន)។
៥.ឈ្មោះ រ៉ាយ រតន: ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង (ឃាត់ខ្លួនបាន)។
៦.ឈ្មោះ រី វិសាល ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង (គេចខ្លួនបាត់)។
៧.ឈ្មោះ ត្រា (មិនស្គាល់ត្រកូល) ភេទប្រុស អាយុប្រហែល១៦ឆ្នាំ មិនទីលំនៅ (គេចខ្លួនបាត់)។
៨.ឈ្មោះ គុណ (មិនស្គាល់ត្រកូល) ភេទប្រុស អាយុប្រហែល១៦ឆ្នាំ មិនទីលំនៅ (គេចខ្លួនបាត់)។
៩.ឈ្មោះ វណ្ណី (មិនស្គាល់ត្រកូល) ភេទប្រុស អាយុប្រហែល១៥ឆ្នាំ មិនទីលំនៅ (គេចខ្លួនបាត់)។
១០.ឈ្មោះ ទី (មិនស្គាល់ត្រកូល) ភេទប្រុស អាយុប្រហែល១៥ឆ្នាំ មិនទីលំនៅ (គេចខ្លួនបាត់)។
១១.ឈ្មោះ ស្យា (មិនស្គាល់ត្រកូល) ភេទប្រុស អាយុប្រហែល២២ឆ្នាំ មិនទីលំនៅ (គេចខ្លួនបាត់)។
១២.ឈ្មោះ ហាក់ គឹមហេង ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូព្រែកតាតន់ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង (មិនបានចូលរួមសកម្មភាព)។
១៣.ឈ្មោះ រី លិន ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង (មិនបានចូលរួមសកម្មភាព) ។ យកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកសង្កែ ។ ក្រោយពេលសាកសួររួចរាល់ ក្មេងទំនេីងចំនួន១០នាក់ បានឆ្លេីយសារភាពថា ពួកខ្លួនពិតជាបានធ្វេីសកម្មភាពយកកាំបិតកាប់ និងគប់ដុំថ្មគ្នាទៅវិញទៅមក ពិតប្រាកដមែន។
បច្ចុប្បន្ន​ ក្មេងទំនេីងទាំង១០នាក់ ខាងលេីត្រូវសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *