ភ្នំពេញ​៖​ តាមយោងរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤នេះ​ ខណៈ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ រកឃើញយានយន្តល្មើសចំនួន ៣០៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា​។
ប្រភពដដែលបន្តថា​ ចំនួនគោលដៅសរុប ៦៦គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣១០គ្រឿង, រថយន្តធំ ០៤គ្រឿង, រថយន្តតូច ៤៦គ្រឿង និងម៉ូតូ ២៦០គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣០៧គ្រឿង រថយន្តធំ ០៤គ្រឿង រថយន្តតូច ៤៥គ្រឿង និងម៉ូតូចំនួន ២៥៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ០៩ថ្ងៃ ពីថ្ងៃទី១-០៩ ខែមីនា ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ៤,៦៤០គ្រឿង រថយន្តធំ ១៥៣គ្រឿង រថយន្តតូច ១,២២១គ្រឿង ម៉ូតូ ៣,២៦៦គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣,៦៦៤គ្រឿង, រថយន្តធំ ៥៧គ្រឿង, រថយន្តតូច ៧៦១គ្រឿង និងម៉ូតូ ២,៨៤៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *