ភ្នំពេញ ៖ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិ​ល្បះ​បាន​តម្រូវ ឱ្យ​តារាចម្រៀង ម៉ៅ ហា​ជី លុប​បទ​ចម្រៀង​ដែល​យក​ទំនុកភ្លេង​ព្រះរាជ​និពន្ធ ដោយ​សម្ដេចព្រះ​មហាសង្ឃរាជ ជួន ណាត មក Remix និង​ត្រូវ​សុំទោស​ជា​សាធារណៈ និង​ចេញ​លិខិត​ព្រមាន​ថែមទៀត ។ លោក ប៉ុក បូរ​ក្ស ប្រធាន​នាយកដ្ឋាន​ភាពយន្ត នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ឲ្យ​ដឹងថា «​យើង​បាន​ឲ្យ​គាត់​ដក​បទ​ចម្រៀង​ចេញ និង​ឲ្យ​សុំទោស​ជា​សាធារណៈ​។ យើង​ក៏​នឹងធ្វើ​លិខិត​ព្រមាន​ផងដែរ​»​។​a mao haje2

​សូមបញ្ជាក់ថា ៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នៅ​ព្រឹក​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០២៤ បាន​មាន​ចំណាត់ការ​ជាបន្ទាន់ គឺ​បាន​ប្រាប់​ទៅ​តារាចម្រៀង ម៉ៅ ហា​ជី ត្រូវ​លុប​បទ​ចម្រៀង ដែល​យក​ទំនុកភ្លេង​ព្រះរាជ​និពន្ធ ដោយ​សម្ដេចព្រះ​មហាសង្ឃរាជ ជួន ណាត មក Remix ខូច​ទម្រង់​ដើម និង​ត្រូវ​សុំទោស​ជា​សាធារណៈ ហើយ​ក្រសួង​ក៏​នឹងធ្វើ​លិខិត​ព្រមាន​ផងដែរ​។​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានធ្វើ​ការព្រមាន​ផលិតកម្ម ថោ​ន ចំពោះ​ការផលិត​បទ​ចម្រៀង​ក្រោម​ចំណងជើង​ថា Team ទឹកត្នោតជូរ ច្រៀង​ដោយ លោក ម៉ៅ ហា​ជី និពន្ធ​ទំនុកច្រៀង​ដោយ លោក ថុ​ន ស៊ីថែ​ន និង​និពន្ធ​បទ​ភ្លេង​ដោយ លោក ថុ​ន ផានិត ដែល​បាន​បង្ហោះ​ផ្សព្វផ្សាយ​លើ​ប្រព័ន្ធ YouTube នៅ​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០២៤​។

​តាមរយៈ​លិខិត​របស់​ក្រសួង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានឱ្យដឹងថា ការផលិត​បទ​ចម្រៀង​ខាងលើ ជាការ​រំលោភ​យ៉ាងធ្ងន់ធ្ងរ​លើ​សិទ្ធិ​សីលធម៌​របស់​អ្នកនិពន្ធ (​សម្តេចព្រះ​មហាសង្ឃរាជ ជោ​ត​ញ្ញា​ណោ ជួន ណាត​) និង​ជាការ​ប្រើប្រាស់​បទ​ភ្លេង​ដែលមាន​តម្លៃ​សម្រាប់​ជាតិ និង​ប្រជាជន ទៅ​បំភ្លៃ​ដោយ​មិនមាន​ខ្លឹមសារ​អប់រំ និង​គ្មាន​ប្រយោជន៍​សម្រាប់​សង្គម​។​លោក ម៉ៅ ហា​ជី​តារាចម្រៀង​ផលិតកម្ម​ថោ​ន បាន​រង​ការរិះគន់​ពី​មហាជន បន្ទាប់ពី​ចេញ​បទ​យក​ទំនុកភ្លេង​ព្រះរាជ​និពន្ធ ដោយ​សម្ដេចព្រះ​មហាសង្ឃរាជ ជួន ណាត មក Remix ខូច​ទម្រង់​ដើម​។​​តាមរយះ​លោក ម៉ៅ ហា​ជី ចេញ​បទ​យក​ទំនុកភ្លេង​ព្រះរាជ​និពន្ធ ដោយ​សម្ដេចព្រះ​មហាសង្ឃរាជ ជួន ណាត មក Remix ខូច​ទម្រង់​ដើម លើ​បណ្តាញ​សង្គម​បាន​រិះគន់ថា​៖

ចប់​ហើយ បែក​អស់ហើយ​-​ចាប់​អ្នកនិពន្ធ​ដាក់គុក​-​អនិច្ចា​ណាស់​-​អត់​គំនិត​បង្កើត​ថ្មី​-​អាហ្នឹង​ចេញមក​ខុសគេ​រហូត​-​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: បទ​ចម្រៀង​នេះ​ត្រឹមត្រូវ​ឬទេ​-​អ្នកនិពន្ធ​សាច់ភ្លេង​ប្រហែល​មិនទាន់​ចាប់កំណើត​-​ជូនពរ​អ្នកនិពន្ធ​កែទម្រង់​ដើម​បែប​ឥត​ខួរ​វាស់កម្ពស់​ឆាប់ៗ​-​ឆ្គួ​ត​អស់ហើយ លុយ​ចេញទៅជាដើម ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *