បន្ទាយមានជ័យ៖ ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ក្នុងខេត្តបន្ទាយមានជ័យ ធ្វើតេស្តរកសារធាតុញៀនតាមបទបញ្ជាលេខ ០១ បប របស់រាជរដ្ឋាភិបាលចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពីការដាក់ចេញនូវវិធានាការយ៉ាងម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើក ទី៩ របស់រាជរដ្ឋាភិបាលកម្ពុជា។

ការពិនិត្យធ្វើតេស្តរកសារធាតុញៀននេះ ធ្វើនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤។ ហើយការធ្វើតេស្តរកសារធាតុញៀននេះ ដើម្បីបញ្ជាក់ថា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធខេត្តបន្ទាយមានជ័យ មិនមានការពាក់ព័ន្ធនឹងសារធាតុញៀន។

លោក អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ការធ្វើតេស្ត​រក​សារធាតុញៀនលើមន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងមន្ត្រីស្ម័គ្រចិត្ត ដើម្បីចូលរួម​ចំណែក​ធានា​ប្រសិទ្ធភាព នៃការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩ ដែលជាអាទិភាព​នយោបាយ​ដ៏​សំខាន់របស់រាជ រដ្ឋាភិបាល ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្ត ប្រសិទ្ធភាព​ការងារ និងអភិបាលកិច្ចល្អនៅក្នុងស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ ទាំង​ក្នុង​ជួរ​កង​កម្លាំង​ប្រដាប់​អាវុធ និងមន្ត្រីរាជការស៊ីវិល។

ដូចនេះ ដើម្បីចូលរួមចំណែកធានាប្រសិទ្ធភាព នៃការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿង ញៀនខុសច្បាប់លើកទី៩ ឲ្យមានប្រសិទ្ធិភាព ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្ត ប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អនៅក្នុងស្ថាប័នរដ្ឋទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ ទាំងក្នុងជួរកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៊ីវិល ។

សូមបញ្ជាក់ថា ការធ្វើតេស្តលើមន្ត្រីរាជការទាំងអស់ ដែលមាននៅក្នុងក្រុមប្រឹក្សាខេត្ត ក្រុម​ប្រឹក្សា​ក្រុង ស្រុក មន្ត្រីរាជការស៊ីវិលសាលាខេត្ត មន្ត្រីរាជការ ស៊ីវិលសា លាក្រុង-ស្រុក មន្ត្រី​ជាប់​កិច្ច​សន្យា​សាលាខេត្ត និងបុគ្គលិកស្ម័គ្រចិត្តសាលាខេត្ត សរុបចំនួន៣៦៩នាក់ ស្រី១២៣នាក់។ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកស្ម័គ្រចិត្តសាលាខេត្ត សរុប២៤៧នាក់ ស្រី១០០នាក់ ជាលទ្ធផល អវិជ្ជាមានទាំងអស់៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *