ភ្នំពេញ៖​ នារីជាកម្មការិនីរោងចក្រម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មខណៈជិះកង់ទៅធ្វេីការត្រូវរថយន្តឃ្លុបដឹកដែកបេីកបុកពីក្រោយហើយកិន​កាលពីវេលាម៉ោង៦និង៥០នាទីព្រឹក​ថ្ងៃទី២៨​ ខែមករា​ ឆ្នាំ២០២៤​ នៅលេីកំណាត់ផ្លូវជាតិលេខ៣​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែន។
ជនរងគ្រោះបេីយោងតាមកាតធ្វេីការមានឈ្មោះរេី​ ប៊ុនរ៉េត​ ធ្វេីការនៅរោងចក្រ​ វាយអេស​ មេនូហ្វេកឆឺរីង(ខេមបូឌា)។
តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញនារីរងគ្រោះជិះកង់ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ក្នុងទិសដៅពីត្បូងទៅជេីងបំណងទៅធ្វេីការរោងចក្រ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តឃ្លុបដឹកដែក​ ពាក់ស្លាកលេខភ្នំពេញ3B-7729 ធ្វេីដំណេីរក្នុងល្បឿនលឿនមកពីក្រោយជ្រុលទៅបុកនិងកិនអូសជាង១០ម៉ែត្របណ្តាលឱ្យនារីរងគ្រោះស្លាប់យ៉ាងអាណោចអាធ័ម ហើយភ្លាមៗនោះប្រជាពលរដ្ឋបានឃាត់ខ្លួនតៃតុងរថយន្តបាន រួចប្រគល់ជូនសមត្ថកិច្ចដេីម្បីចាត់ការតាមនីតិវិធី។
ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុនាំខ្លួនតៃកុងរថយន្តទៅប៉ុស្តិ៍នគរបាលចោមចៅទី២បណ្តោះអាសន្នសិនរង់ចាំប្រគល់ជូនជំនាញការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណីនៅស្រុកកំណេីត៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *