ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ជិះម៉ូតូដេញគោទៅឃ្វាល ពេលរថយន្តដឹកដីមកដល់ធ្វើឱ្យគោផ្អើលរត់បុកម្ចាស់ដួលនៅមុខរថយន្តបណ្តាលឱ្យរថយន្តកិនបែកក្បាលស្លាប់នៅវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ដោយបុរសជាម្ចាស់គោម្នាក់បានស្លាប់ភ្លាមៗខណៈជិះម៉ូតូដេញគោទៅឃ្វាលត្រូវរថយន្តបែនដឹកដីជាន់បែកក្បាលស្លាប់ភ្លាមមួយរំពេចនៅលើផ្លូវលំស្ថិតក្នុងភូមិប្រាសាទ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
នគរបាលស្រុកស្វាយចេកបានឲ្យដឹងថា៖ជនរងគ្រោះដែលស្លាប់ឈ្មោះ សៃ បូរី ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិផ្ចឹក ឃុំតាផូ ស្រុកស្វាយចេក ។
នគរបាលបានបញ្ជាក់ថាៈ មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូលើផ្លូវលំពីក្រោយហ្វូងគោដេញទៅឃ្វាលក្នុងទិសដៅពីកើតទៅលិច ពេលនោះហ្វូងគោបានផ្អើលរថយន្តហើយរត់មកប៉ះម៉ូតូ បណ្តាលឱ្យម្ចាស់ដួលនៅមុខរថយន្តដឹកដីម៉ាកHYUNDAI ស៊េរីឆ្នាំ២០០២ ពាក់ផ្លាកលេខ ភ្នំពេញ 3D-9883 ដែលបើកមកពីទិសផ្ទុយគ្នាជាន់ហ្វ្រាំងមិនទាន់ក៏កិនចំក្បាលស្លាប់តែម្ដង។
នគរបាលបានឱ្យដឹងទៀតថាៈអ្នកបើកបររថយន្តត្រូវបានគេស្គាល់ឈ្មោះ យ៉េន ភេទប្រុស អាយុ27ឆ្នាំ រស់នៅភូមិទានកាំ ឃុំទានកាំ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ (រត់គេចខ្លួន) ។ ម៉ូតូនិងរថយន្តយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយចេក រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ។ ចំណែកសពជនរងគ្រោះប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ