ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៥៣ នាក់ (ស្រី ០២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៩ករណី ទូទាំងប្រទេសកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ម្សិលមិញនេះ។
ក្នុងចំណោមជនសង្ស័យចំនួន ៥៣នាក់ រួមមាន៖​ ដឹកជញ្ជូន រក្សាទុក ១៤ករណី ឃាត់ ៤០នាក់(ស្រី ១នាក់),​ ប្រើប្រាស់ ៥ករណី ឃាត់ ១៣នាក់(ស្រី ១នាក់)។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៧ ខែមករា រួមមាន៖​ មេតំហ្វេតាមីន​ម៉ាទឹកកក​(Ice) ស្មេីនិង​ ១៥០,៧១ក្រាម និង៦កញ្ចប់តូច។
ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១៤អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម​៖
កម្លាំង​នគរបាល​ជាតិ​ ១១អង្គភាព
*១ / បាត់ដំបង៖ រក្សាទុក ២ករណី ឃាត់ ៤នាក់ ចាប់យកIce ១,៦៣ក្រាម។
*២ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,០៧ក្រាម។
*៣ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ៣,៦១ក្រាម។
*៤ / កំពង់ធំ៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។
*៥ / កណ្តាល៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។
*៦ / ក្រចេះ៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។
*៧ / រាជធានីភ្នំពេញ៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ៦នាក់ ចាប់យកIce ០,៣៦ក្រាម។
*៨ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៧នាក់ ស្រី ១នាក់។
*៩ / ព្រះសីហនុ៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៣៦,៧៨ក្រាម។
(១០ / តាកែវ៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ០,៣០ក្រាម។
*១១ / ត្បូងឃ្មុំ៖ រក្សាទុក ២ករណី ឃាត់ ៤នាក់ ចាប់យកIce ៦កញ្ចប់តូច។
ដោយឡែក កម្លាំងកងរាជអាវុធហត្ថខេត្ត ៣អង្គភាព
*១ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,២១ក្រាម។
*២ / ព្រះវិហារ៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ៨២,៤២ក្រាម។
*៣ / សៀមរាប៖ រក្សាទុក ២ករណី ឃាត់ ១៨នាក់ ចាប់យកIce ២៥,៣៣ក្រាម៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *