យោងតាមប្រភពព័ត៌មានពីនាយកដ្ឋានពន្លត់អគ្គិភ័យបានឱ្យដឹងថា រថភ្លើងដឹកអ្នកដំណើរចំនួន 4ទូនៃរថភ្លើង Benapole Express បានឆេះខណៈពេលដែលកំពុងធ្វើដំណើរពីទីក្រុង Jessore ភាគខាងលិចប្រទេសបង់ក្លាដែសទៅកាន់រដ្ឋធានី Dhaka។
ប៉ូលិសបង់ក្លាដែសបាននិយាយថា មនុស្សប្រាំនាក់បានស្លាប់បន្ទាប់ពីរថភ្លើងដឹកអ្នកដំណើរមួយបានឆេះកាលពីថ្ងៃទី 5 ខែមករា ហើយសង្ស័យថាវាជាការដុតដើម្បីបង្កអស្ថិរភាពនៅមុនការបោះឆ្នោតសកលនៅថ្ងៃទី 7 ខែមករា។
យោងតាមប្រភពពីនាយកដ្ឋានពន្លត់អគ្គិភ័យ រថភ្លើងចំនួន 4 ទូនៃរថភ្លើង Benapole Express បានឆេះខណៈពេលដែលរថភ្លើងនេះកំពុងធ្វើដំណើរពីទីក្រុង Jessore ភាគខាងលិចប្រទេសបង់ក្លាដែសទៅកាន់រដ្ឋធានី Dhaka។
ទន្ទឹមនឹងនេះ សាក្សីបាននិយាយថា រថភ្លើងបានឆេះនៅក្នុងតំបន់ Gopibagh ដែលមិនឆ្ងាយពីស្ថានីយសំខាន់ក្នុងរដ្ឋធានី Dhaka។
ស្ថានីយទូរទស្សន៍ឯកជន Somoy TV បានរាយការណ៍ថា មនុស្សរាប់រយនាក់បានចូលរួមក្នុងប្រតិបត្តិការជួយសង្គ្រោះអ្នកដំណើរចេញពីរថភ្លើងដែលកំពុងឆេះ។ យោងតាមទូរទស្សន៍ Somoy TV មានពលរដ្ឋឥណ្ឌាជាច្រើននាក់នៅលើរថភ្លើងនេះ។
យោងតាមផែនការ បង់ក្លាដែសនឹងរៀបចំការបោះឆ្នោតទូទៅនៅថ្ងៃទី 7 ខែមករា ហើយកងទ័ពរបស់ប្រទេសនេះត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេសដើម្បីធានាសន្តិសុខសម្រាប់ព្រឹត្តិការណ៍នេះ។ ប៉ុស្តិ៍ត្រួតពិនិត្យបណ្តោះអាសន្នត្រូវបានបង្កើតឡើងនៅទូទាំងរដ្ឋធានីដាកា៕ ដោយ៖ ធីរីណា

By admin

Leave a Reply

Your email address will not be published. Required fields are marked *