កំពង់ស្ពឺ:ប្រភពយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​បង្កឡេីង​ដោយរថយន្ដ​មួយគ្រឿង​ ម៉ាក​ Prius​ ស្លាកលេខ​ ភ្នំពេញ​ 2BO-​2970 ពណ៌​ស​ បេីកបរ​ដោយ​ នុត​ សារ៉ាត់​ ភេទ​ប្រុស​ មុខរបរ​ បុគ្គលិ​ក​ក្រុម​ហ៊ុន​
បានបេីកបោះពួយយ៉ាងលឿនរួចជ្រុលចង្កូតឡេីងឃឿនពុះទ្រូងផ្លូវនៅចំណុចផ្លូវលេ​ខ…​ ភូមិ​ទួល​គោក​ សង្កាត់​ស្វាយ​ក្រវ៉ាន់​ ក្រុងច្បារមន​ ខេត្តកំព​ង់ស្ពឺ​ ។

ក្នុងករណី​ចរាចរណ៍​ខាងលេី​មិនបណ្តាល​ឱ្យ​រងរបួស​មនុស្ស​ ប៉ុន្តែ​បំផ្លាញ​ទ្រព្យសម្បត្តិ​ រថយន្ត​ បង្គោលភ្លើង​សាធារណ:​នៅដងផ្លូវមួយដេីម​ ឃឿនផ្លូវ​ ដេីម​ឈើ​ ..ល​ ។

ក្រោយកេីតហេតុ​សមត្ថកិច្ច​នគរបាល​បានអន្ដរាគម​ន៍​ និងបានយករថយន្ដខាងលេីមករក្សាទុកនៅការិ​យាល័​យនគរបាល​ចរាចរណ៍​ផ្លូវគោក​ នៃស្នងការដ្ឋាននគរ​បា​លខេត្ដកំពង់ស្ពឺ​ ដេីម្បី​បន្ដនីតិវិធី​ ។

សំណូមពរ​ អ្នកបេីកបរ​គោរព​ច្បាប់​ចរាចរណ៍​

By admin

Leave a Reply

Your email address will not be published. Required fields are marked *