ខេត្តកណ្ដាល​ ៖​ បុរសម្នាក់មានវិបត្តិអន់ចិត្តជាមួយគូដណ្ដឹងមួយលេីកជាពីរលេីក​ ស្រាប់តែសម្រេចចិត្តលោតទឹកសម្លាប់ខ្លួនពីលេីស្ពានព្រែកសំរោង​ កាលពីថ្ងែទី៦ ខែធ្នូ ឆ្នាំ២០២៣​ ហេីយត្រូវបានប្រជាអ្នកនេសាទប្រទះឃើញនៅថ្ងៃទី០៨​ ខែធ្នូ​ឆ្នាំ២០២៣ វេលាម៉ោង៧នឹង៣០នាទីព្រឹក​ ត្រង់ចំណុចដងទន្លេបាសាក់ក្នុងភូមិក្បាលកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
​ សពជនរងគ្រោះមាន​ ឈ្មោះ យិន ដារ៉ាវុធ ភេទប្រុសអាយុ២៤ឆ្នាំមុខរបរ យោធារៀននៅសាលាហ្វឹកហ្វឺនឬស្សីកែវ មានទីលំនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
​ បេីតាមការបំភ្លឺរបស់ម្តាយសពឈ្មោះ នី ចាន់ថាវី​ ឱ្យដឹងថា​ កូនរបស់គាត់ខាងលើមានវិបត្តិអន់ចិត្តជាមួយគូដណ្តឹងមួយលើកជាពីរលើក​មកហេីយ​ ។ លុះថ្ងៃទី០៦ខែធ្នូឆ្នាំ២០២៣​ម៉ោង១៩ និង៣០នាទី​ ពេលឪពុកសពបានបើកម៉ូតូឌុបជនរងគ្រោះអង្គុយកណ្តាល​ នាងខ្ញុំម្តាយអង្គុយក្រោយចេញពីហូបអាហារនៅតាខ្មៅហើយត្រឡប់ទៅផ្ទះវិញ​ ដល់ពាក់កណ្តាលស្ពានព្រែកសំរោង​ ជនរងគ្រោះជាសពធ្វើជាជ្រុះស្បែកជើង​ ពេលម្តាយចុះរើសស្បែកជើងជនរងគ្រោះក៏លោតទឹកពីលើស្ពានតែម្តង រហូតដល់ថ្ងៃទី៨​ ខែធ្នូ​ឆ្នាំ២០២៣​ម៉ោង៧និង៣០នាទីព្រឹកទើបអ្នកនេសាទប្រទះឃើញរួចប្រាប់នាងខ្ញុំនឹងសមត្ថកិច្ចតែម្តង។
​ ក្រោយទទួលបានព័ត៌មានខាងលើហើយ​ ផ្នែកជំនាញបច្ចេកទេស​ នៃអធិការដ្ឋាននគរបាលក្រុង​តាខ្មៅ​ បានទៅពិនិត្យតាមជំនាញរួចរាល់នឹងសាកសួរសាច់ញាតិ​ រួចប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *