បាត់ដំបង:នៅថ្ងៃ​ចន្ទ៧រោច​ខែ​កត្តិក​ឆ្នាំ​ថោះបញ្ចស័កព.ស.​២៥​៦៧ ត្រូវនឹងថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២៣ វេលា ម៉ោង ១៤ និង០០ នាទី នៅចំណុចដំណាក់ដង្កោ ក្នុងភូមិថ្មី ឃុំកន្ទឺ១ ស្រុកបា ណន់ ខេត្តបាត់ដំបង អអនុវត្តតាម​យោបល់បញ្ជាដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ និងលោកឧត្តមសេ នីយ៍ត្រី​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែន​ការងារនគរបាល​ព្រហ្មទ័ណ្ឌ​ មានលោកស្រេង សុខា អភិបាល នៃគណ: អភិបា​លស្រុកបាណន់ផង និងដោយ​បានការសម្របសម្រួលលេី​នីតិវិធីពីឯកឧត្តម​ កែវ​ សុជាតិ​ ព្រះ រាជ​អាជ្ញានៃអ​យ្យការអមសា​លា​ ដំ​បូង ខេត្តបាត់ដំបងផង​នោះ កម្លាំងនគរបាលការិយាល័យជំនាញនគរ​បាល ព្រហ្មទណ្ឌកម្រិត ធ្ងន់ដែលមា​នលោករសេនីយ៍ឯក​ ផង់​ សុ​ភា​ព​ ជាស្នងការរងទទួលដឹកនាំ​ និងលោកវរសេនី យ៍​ឯក​ កោ ស៊ុនកាំង​ ជានាយការិ យាល័យ​ លោកនាយរងការិយាល័យនិងមន្រ្តីពាក់ព័ន្ធរួមគ្នាជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់ដែលមានលោកវរ សេនី​យ៍​ទោ​ សំ​ វីរៈ​ ជាអធិការ​ការ និងកម្លាំងប៉ុស្តិ៍ន គរ​បាលរដ្ឋបាលកន្ទឺ១បានចុះប្រតិបត្តិការស្រាវជ្រាវ​និងបង្ក្រាបករណី ឃា-ត-ក-ម្ម (ប្រើ-ដំ-ប-ង និងពូ-ថៅ) ០១ករ ណីនិងបានធ្វើការនាំខ្លួនជន សង្ស័ យ​០១នាក់ មកកាន់អធិ ការដ្ឋានន គរបាលស្រុកបាណន់ គឺឈ្មោះ ឌឿន ចន្ត្រា ហៅ ត្រា ភេទប្រុស អាយុ ៤០​ឆ្នាំ មានទីលំនៅភូមិអូស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង មកស្នាក់នៅធ្វើស្រែនៅចំ​ណុចដំណាក់ ដង្កោ ភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង នាំមកធ្វេីការសាកសួរនៅអធិការដ្ឋាន នគរបាលស្រុក។

សូមជម្រាបជូនថាមូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺ កាលពីថ្ងៃទី​០៣ខែធ្នូ​ឆ្នាំ​២០២៣​ មានការភ្ញាក់ផ្អេីលមួយដោយសារប្រទះឃេីញសា​កសពជនរងគ្រោះឈ្មោះ​ សួន​ ហ៉ីង​ ភេទប្រុសអាយុ​ ៤៣ឆ្នាំរស់នៅភូមិឆាយរំពាត់ឃុំកន្ទឺ​២ស្រុកបាណន់​ ខេត្តបា ត់ដំបង​ ដេកស្លា-ប់នៅក្នុងគុម្ពោត ព្រៃស្ថិត​នៅវាលស្រែភូមិថ្មីឃុំកន្ទឺ១ ស្រុកបាណន់​ ខណៈខណៈដែលក្រុមគ្រួសារបស់សពបានប្តឹងមកសម​ត្ថកិច្ចនគរបាលស្រុកឱ្យជួយ​ស្វែងរកត្បិតជនរងគ្រោះខាងលេី​បានចេញពីផ្ទះថាទៅបូមទឹកដាក់​ស្រែតាំងពីយប់ថ្ងៃទី៣០ខែ​វិច្ឆិកាឆ្នាំ២​០២៣​ ហេីយបាត់ដំណឹងសូន្យឈឹងរ​ហូត​មក។

តាមលទ្ធផលនៃការពិនិត្យកន្លែងកេីតហេតុនិងលេីសាកសព​ សមត្ថកិច្ចសន្និដ្ឋានថា​ ជនរងគ្រោះបានស្លាប់ដោយករណីឃា-ត-ក-ម្ម​ ទេីបផ្តេីមធ្វេីការស្រាវជ្រាវស៊េីបអង្កេតលេីករណីនេះ​ រហូតដល់ការ​កំណត់អត្តសញ្ញាណជនដៃដល់និងឈានដល់ការឃាត់ខ្លួនតែម្តង​ ហេីយដកហូតបាន៖
– ពូថៅ ចំនួន ០១ដើម
– ដំបង ចំនួន ០១ដើម
– ពិលពាក់ក្បាល ចំនួន ០១ និងខោជើងវែងពណ៌​ខ្មៅ(​ស្លៀក ពេល ធ្វើសកម្មភាព) ចំនួន ០១ ។

នៅចំពោះមុខសមត្ថកិច្ចជនដៃដល់រូបនេះបានឆ្លេីយ​សារភាពថា​ រូបគេ ពិតជាបានវា-យ និងកា-ប់ជនរ​ងគ្រោះឈ្មោះ សួន ហុីង រហូតដល់ស្លា-ប់ នៅចំណុច​កេីតហេតុខាងលេី​ ហើយយកសាកសពទៅទម្លាក់ចោល នៅក្នុងគុម្ពោតព្រៃជិតនោះប្រាកដមែន កាលពីយប់ថ្ងៃទី​ ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣ រីឯមូល​ហេតុដែលនាំទៅដល់ការកា-ប់-សម្លា-ប់បែបនេះ គឺដោយ​សារខឹងជនរងគ្រោះតែងតែមកឆក់ត្រីនៅក្នុងប្រឡាយខាងក្រោយផ្ទះរបស់ខ្លួនកន្លងមក។

ពេលនេះនគរបាលស្រុកកំពុងរៀបចំសំណុំរឿងបញ្ជូនមកផែនជំនាញ ដេីម្បីអនុវត្តបន្តតាមនីតិវិធី​ ច្បាប់ហេីយ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *