Month: November 2023

ខណ្ឌរដ្ឋបាលជលផល ខេត្តព្រៃវែងចុះបង្ក្រាប និងដុតចោលឧបករណ៍នេសាទខុសច្បាប់ លោក កង សុវណ្ណារ៉ា នាយផ្នែករដ្ឋបាលជលផលកំពង់លាវ ខេត្តព្រៃវែង បានចុះពង្រឹងការអនុវត្ដច្បាប់ ផ្នែករដ្ឋបាល ជលផលកំពង់លាវ បានដឹកនាំសង្កាត់រដ្ឋបាលជលផលទួលតាកែវ ចុះត្រួតពិនិត្យទប់ស្កាត់ និងបង្ក្រាបបទល្មើស ជលផល នៅចំណុចទំនប់វាលព្រះប្រាំភូមិតាកោ សង្កាត់តាកោ ក្រុងព្រៃវែង កាលពីថ្ងៃទី ១៩…

អង្គការសហប្រជាជាតិ៖ ការប្រយុទ្ធគ្នានៅក្នុងប្រទេសមីយ៉ាន់ម៉ាបានធ្វើឱ្យមនុស្ស២៦ពាន់នាក់ផ្លាស់ទីលំនៅ

យោងតាមអង្គការសហប្រជាជាតិ ការប្រយុទ្ធគ្នាជាថ្មីរវាងកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា (MAF) នឹងក្រុមឧទ្ទាម Arakan Army (AA) បានជម្លៀសមនុស្សជាង ២៦ពាន់នាក់នៅក្នុងរដ្ឋរ៉ាឃីននាសប្តាហ៍នេះ។នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (UNOCHA) បាននិយាយថា តួលេខចុងក្រោយបង្អស់បានធ្វើឱ្យចំនួនមនុស្សសរុបដែលបានផ្លាស់ទីលំនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយសារតែជម្លោះរវាងភាគីទាំងពីរមានប្រហែល ៩០ពាន់នាក់។សេចក្តីថ្លែងការណ៍បាននិយាយថា មនុស្ស១១នាក់បានស្លាប់ និងជាង៣០នាក់រងរបួសត្រូវបានរាយការណ៍ចាប់តាំងពីបទឈប់បាញ់មិនផ្លូវការដែលបានព្រមព្រៀងកាលពីមួយឆ្នាំមុនត្រូវបានបំបែកកាលពីថ្ងៃទី១៣ ខែវិច្ឆិកា។ យោងតាមរបាយការណ៍ មនុស្សជាង100…

ទាហានជើងទឹកជប៉ុនធ្វើសមយុទ្ធលើកោះងាយរងគ្រោះនឹងការវាយប្រហារពីចិន

សារព័ត៌មាន AFP បានផ្សាយថា កងកម្លាំងម៉ារីនជប៉ុន នៅថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកានេះបានដឹកនាំការធ្វើសមយុទ្ធយោធានៅលើដែនកោះមួយស្ថិតនៅតាមបណ្ដោយឆ្នេរនៃសមុទ្រចិនខាងកើត ជាការហាត់សមវាយប្រហារបណ្ដេញកងទ័ពសត្រូវចេញពីទឹកដីរបស់ខ្លួន ហើយដែលដែនកោះនេះត្រូវបានទីក្រុងតូក្យូមើលឃើញថាងាយរងគ្រោះនឹងការវាយប្រហារពីសំណាក់ចិន។នៅចំពោះមុខភាពតានតឹងជាមួយចិន រុស្ស៉ី និងកូរ៉េខាងជើង ជប៉ុនបានធ្វើសមយុទ្ធមួយនៅលើកោះ Tokunoshima ស្ថិតនៅភាគនិរតីប្រទេសជប៉ុន ក្រោមក្របខ័ណ្ឌនៃការធ្វើសមយុទ្ធយោធារយៈពេល១១ថ្ងៃ នៅទូទាំងប្រទេសមានឈ្មោះ «05JX»។ សមយុទ្ធនេះមានគោលដៅបង្ហោញពីការត្រៀមលក្ខណៈទាំងជើងគោក ជើងអាកាស និងជើងទឹក…

សាកសពរាប់ពាន់នាក់នៅតែកប់ក្នុងគំនរបាក់បែកនៅហ្គាហ្សា

នៅតំបន់ហ្គាហ្សា ជារៀងរាល់ថ្ងៃ មនុស្សរាប់រយនាក់ត្រូវកប់ក្រោមកម្ទេចថ្មជាច្រើនតោន មនុស្សជាច្រើនបាននិងកំពុងស្វែងរកសាកសពកូនៗ ឪពុកម្តាយ ឬអ្នកជិតខាង។ អ្នកទាំងអស់ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយមីស៊ីលរបស់អុីស្រាអែល។ សាកសពនៅតែមាននៅកន្លែងណាមួយក្នុងទីវាលរហោឋាន។ជាងប្រាំសប្តាហ៍នៅក្នុងសង្រ្គាមរបស់អុីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស់ ផ្លូវមួយចំនួនមើលទៅដូចជាទីបញ្ចុះសព។ មន្ត្រីនៅតំបន់ហ្គាហ្សានិយាយថា ពួកគេមិនមានឧបករណ៍ កម្លាំងមនុស្ស ឬប្រេងឥន្ធនៈដើម្បីស្វែងរកអ្នកនៅរស់នោះទេ ។អុីស្រាអែលនិយាយថា ការវាយប្រហាររបស់ខ្លួនសំដៅទៅលើក្រុមយុទ្ធជនហាម៉ាស់និងហេដ្ឋារចនាសម្ព័ន្ធ។ ទោះបីជាយ៉ាងណាក៏ដោយ ជនរងគ្រោះជារឿយៗជាជនស៊ីវិលប៉ាឡេស្ទីន ដែលភាគច្រើនមិនទាន់ត្រូវបានរកឃើញនៅឡើយ។Omar al-Darawi និងអ្នកជិតខាងរបស់គាត់បានចំណាយពេលជាច្រើនសប្តាហ៍ដើម្បីស្វែងរកសាច់ញាតិនៅក្នុងគំនរបាក់បែកនៃផ្ទះបួនជាន់នៅកណ្តាលហ្គាហ្សា។…

លោក អាង ណារិទ្ធ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនបងប្អូនប្រជាពលរដ្ឋ ៣ភូមិ នៃឃុំសំរោង ស្រុកអូរជ្រៅ

បន្ទាយមានជ័យ ៖ លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ រួមនិងកែវ តារារស្មី អភិបាលស្រុកអូរជ្រៅ បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនបងប្អូនប្រជាពលរដ្ឋចំនួន៣ភូមិមានភូមិថ្មី ភូមិវត្ត និងភូមិកណ្តាល ឃុំសំរោង ស្រុកអូរជ្រៅ ។ ពិធីនេះក៏មានលោក លោកស្រី…

ក្រសួងព័ត៌មាន៖​ សំណើសុំធ្វើបច្ចុប្បន្នភាពការគ្រប់គ្រង និងការធ្វើអាជីវកម្មលើវិស័យព័ត៌មាន និងសោតទស្សន៍

ភ្នំពេញ​៖​ ក្រសួងព័ត៌មាន ជម្រាបជូន មា្ចស់អង្គភាពអាជីវកម្មវិស័យព័ត៌មាន និងសោតទស្សន៍ទាំងអស់ ស្តីពីសំណើសុំធ្វើបច្ចុប្បន្នភាពការគ្រប់គ្រង និងការធ្វើអាជីវកម្មលើវិស័យព័ត៌មាន និងសោតទស្សន៍។យោងតាម​លិខិត​របស់​ក្រសួង​ព័ត៌មាន​ បានបញ្ជាក់ថា​ សេចក្ដីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបជូន ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ជាម្ចាស់អង្គភាពអាជីវកម្មលើវិស័យព័ត៌មាននិងសោតទស្សន៍ ទាំងអស់ជ្រាបថា…

ទីក្រុងមូស្គូព្រមានពី “ការកាត់ផ្តាច់ទាំងស្រុង” នៃទំនាក់ទំនងរុស្ស៊ី-អាមេរិក ប្រសិនបើនៅតែប្រឈមមុខដាក់គ្នា

ក្រសួងការបរទេសរុស្ស៊ីបានព្រមានថា ទំនាក់ទំនងរុស្ស៊ី-អាមេរិកអាចនឹងត្រូវកាត់ផ្តាច់ទាំងស្រុង ប្រសិនបើក្រុងវ៉ាស៊ីនតោនបន្ត “គោលនយោបាយប្រឈមមុខដាក់គ្នា” ជាមួយទីក្រុងម៉ូស្គូ។កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ក្រសួងការបរទេសរុស្ស៊ីបានព្រមានថាទំនាក់ទំនងរុស្ស៊ី-អាមេរិកអាចនឹងត្រូវកាត់ផ្តាច់ទាំងស្រុង ប្រសិនបើក្រុងវ៉ាស៊ីនតោនបន្ត “គោលនយោបាយប្រឈមមុខដាក់គ្នា” ជាមួយទីក្រុងម៉ូស្គូ។ជាក់ស្តែង ក្រសួងការបរទេសរុស្ស៊ី បានបញ្ជាក់ថា ទីក្រុងម៉ូស្គូពិតជាមិនចង់ឱ្យសេណារីយ៉ូខាងលើកើតឡើងនោះទេ ប៉ុន្តែទំនាក់ទំនងរុស្ស៊ី-អាមេរិក កាន់តែអាក្រក់ទៅៗ ដោយសារតែទីក្រុងវ៉ាស៊ីនតោន បានអនុវត្តគោលនយោបាយជំរុញការកើនឡើងនៃជម្លោះនៅអ៊ុយក្រែន។“ទោះជាយ៉ាងនេះក្តី នៅតែមានក្តីសង្ឃឹមដ៏ភ្លឺស្វាងសម្រាប់ការសង្គ្រោះទំនាក់ទំនងរុស្ស៊ី-អាមេរិក។ នោះគឺក្រុងវ៉ាស៊ីនតោនត្រូវរៀបចំគោលនយោបាយការបរទេសរបស់ខ្លួនឡើងវិញដោយផ្អែកលើការគោរពនិងការគិតគូរពីផលប្រយោជន៍គ្នាទៅវិញទៅមក»។យោងតាម…

ករណីបុរសម្នាក់លួចទាក់ទងប្រពន្ធគេជនសង្ស័យយកកាំបិតកាប់បណ្តាលអោយជនរងគ្រោះស្លាប់ត្រូវសមត្ថកិច្ចឃាត់…

បាត់ដំបង:នៅថ្ងៃព្រហស្បតិ៍​៤កេីតខែកត្តិក​ឆ្នាំថោះបញ្ចស័កព.ស.២៥៦៧​ ត្រូវនឹងថ្ងៃទី១៦​ ខែវិច្ឆិកា​ ឆ្នាំ២០២៣​ តាមបទបញ្ជាយ៉ាងហ្មឹងម៉ាត់របស់លោ​កឧត្តមសេនី​យ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ក៏ដូចលោកឧត្តមសេនីយ៍ត្រី​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរបាល​ព្រហ្មទ័ណ្ឌ​ និងដោយបានការសម្របស​ម្រួ​ លលេីនីតិវិធីពីឯកឧត្តម​ កែវ​ សុ​ជាតិ​ ព្រះរាជអាជ្ញានៃអ​យ្យការអម​សាលាដំបូងខេត្តបា​ត់​ដំ​បងផងនោះលោកវរសេនី​យ៍ឯក​ ឈឿ​ង​ គឹមសុង​ ស្នងការរងជំនួយការដឹកនាំការិយាល័យនគរបាល​ព្រ​ហ្មទ័ណ្ឌកម្រិតស្រាល​…

ការដាក់ឱ្យដំណើរការប្រព័ន្ធទំនាក់ទំនងទាន់ហេតុការណ៍ ដើម្បីដោះស្រាយបញ្ហាពលករខ្មែរ ចេញ-ចូល តាមព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ ៖ គណៈកម្មការចំពោះកិច្ចត្រួតពិនិត្យនិងដោះស្រាយបញ្ហាដំណើរចេញចូលរបស់ពលករខ្មែរ តាមព្រំដែននេះព្រះរាជាណាចក្រកម្ពុជា ចេញ សេចក្តីជូនដំណឹង ស្តីពីការដាក់ឱ្យដំណើរការប្រព័ន្ធទំនាក់ទំនងទាន់ហេតុការណ៍ ដើម្បីដោះស្រាយបញ្ហាពលករខ្មែរ ចេញ-ចូល តាមព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា ។គណៈកម្មការចំពោះកិច្ចត្រួតពិនិត្យនិងដោះស្រាយបញ្ហាដំណើរចេញចូលរបស់ពលករខ្មែរ។តាមព្រំដែននៃព្រះរាជាណាចក្រកម្ពុជា (គ,ច,ព,ក) មានកិត្តិយសសូមជម្រាបជូនដំណឹងដោយសារធារណជនឬពលករខ្មែរដែលធ្វើដំណើរចេញចូល តាមច្រក ព្រំដែនទាំងអស់មេត្តាជ្រាបថា គណៈកម្មការ (គ,ច,ព,ក) បានរៀបចំប្រព័ន្ធទំនាក់ទំនងទាន់ហេតុការណ៍ ដែលមានមធ្យោបាយសម្រាប់ទំនាក់ទំនងដូចខាងក្រោម…

ទីក្រុងប៉ារីសថ្កោលទោសអុីស្រាអែលដែលបានប្រើហិង្សាប្រឆាំងជនជាតិប៉ាឡេស្ទីន

សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានផ្សាយថា បារាំង នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានថ្កោលទោសចំពោះអំពើហិង្សាប្រព្រឹត្តឡើងដោយនិគមជនអ៉ីស្រាអែលនៅក្នុងតំបន់ West Bank ដោយចាត់ទុកថានេះជាគោលនយោបាយបំភិតបំភ័យក្នុងគោលបំណងបណ្ដេញជនជាតិប៉ាឡេស្ទីន។តាមតួលេខផ្ដល់ដោយអង្គការសហប្រជាជាតិ អំពើហិង្សាប្រព្រឹត្តឡើងដោយនិគមជនអ៉ីស្រាអែលបានកើនឡើងទ្វេដង ចាប់តាំងពីក្រុមហាម៉ាស់វាយប្រហារលើអ៉ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលាមក។ ក្នុងសនិ្នសីទសារព័ត៌មានមួយ អ្នកនាំពាក្យក្រសួងការបរទេសបារាំង លោកស្រី អានក្លែរ ឡេហ្សង់…