Month: November 2023

អាជីវករ​លក់​មាស​ម្នាក់​ត្រូវ​ឃាត់ខ្លួន ក្រោយ​ស្ត្រី​២​នាក់​ប្ដឹង​ថាស៊ី​ដាច់​លុយ​និង​គ្រឿងអលង្ការ​ជាង​១​ម៉ឺន​ដុល្លារ

រាជធានី​ភ្នំពេញ​ ៖​ ស្ត្រី​ជា​អាជីវករ​លក់​គ្រឿងអលង្ការ​មាស​ និង​ប្លា​ទី​ន​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ធ្វើការ​ឃាត់ខ្លួន សាកសួរ​ និង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​ច្បាប់ ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្ដឹង​របស់​ស្ត្រី​២​នាក់​ដែល​បាន​ចោទប្រកាន់​ថា ស្ត្រី​សង្ស័យ​រូប​នោះ​ឆបោក​ពួក​គាត់​យក​លុយ​និង​គ្រឿងអលង្ការ​ពី​ពួក​គាត់​ទាំង​២​នាក់​អស់​សរុប​អស់​ជាង​១​ម៉ឺន​ដុល្លារ ព្រមទាំង​លក់​គ្រឿងអលង្ការ​កាឡៃ​ឲ្យ​ថែម​ទៀត​។ នយោបាយ ជំនឿនិងសាសនា ជីវិត និងសង្គម កម្សាន្ត បច្ចេកវិទ្យា កីឡា សុខភាព ព័ត៌មានសំខាន់ៗ…

តម្លៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា៖​ ​សាំង​ធម្មតា(ចុះថ្លៃ ៥០៛)ត្រូវ​លក់តម្លៃ​៤,៣៥០រៀល ខណៈម៉ាស៊ូត(ចុះថ្លៃ២០០៛)លក់៤,៣៥០រៀលក្នុង១លីត្រ​ ចាប់ពីថ្ងៃទី១១-២០ ខែ​វិច្ឆិកា​នេះ!

ភ្នំពេញ​៖​ បើយោងតាម​សេចក្តីជូនដំណឹងរបស់ក្រសួង​ពាណិជ្ជកម្ម​ នៅ​ព្រឹកថ្ងៃ​ទី១១ ខែវិច្ឆិកា​​ ឆ្នាំ​២០២៣នេះ​ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានានៅកម្ពុជា គិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែវិច្ឆិកា​​​​​ ឆ្នាំ២០២៣នេះ​ ​សាំង​(ចុះថ្លៃ ៥០៛) ខណៈ​ប្រេងម៉ាស៊ូត (ចុះថ្លៃ​២០០រៀល​​)​។ ដូច្នេះ​ ត្រូវលក់សាំងធម្មតាតម្លៃ ៤,៣៥០រៀល និងម៉ាស៊ូតត្រូវលក់…

អុីស្រាអែលបានរកឃើញផ្លូវរូងក្រោមដីទី ៩១ របស់ហាម៉ាស់

ៗនេះ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានរកឃើញផ្លូវរូងក្រោមដីរបស់ហាម៉ាសទី 91 ចាប់តាំងពីទីក្រុង Tel Aviv បានចាប់ផ្តើមប្រតិបត្តិការជើងគោករបស់ខ្លួន។ ក្រុមអ្នកយកព័ត៌មានពីកាសែត Times of Israel ថ្មីៗនេះមានឱកាសចូលរួមជាមួយវិស្វករប្រយុទ្ធរបស់កងទ័ពអ៊ីស្រាអែលនៅភាគខាងជើងតំបន់ហ្គាហ្សា ខណៈដែលពួកគេបានស្វែងរក និងបំផ្លាញរាល់បន្ទាយរបស់ Hamas ក្រោមដីដែលពួកគេអាចរកបានដោយវិធីសាស្ត្រ រួមទាំងនៅក្រោមគ្រែរបស់កុមារនៅក្នុងសង្កាត់មាត់សមុទ្រមួយ។ការឈានដល់តំបន់ជ្រៅមួយនៅភាគខាងជើងតំបន់ហ្គាហ្សាស្ទ្រីបក្នុងសប្តាហ៍នេះ ទាហាននៃកងវិស្វកម្មប្រយុទ្ធរបស់កងកម្លាំងការពារអ៊ីស្រាអែល…

ថ្ងៃទី៧ ខែកញ្ញា ជប៉ុនបានបាញ់បង្ហោះរ៉ុក្កែតបញ្ជូនយានទៅកាន់ឋានព្រះចន្ទ

ក្រុមហ៊ុន Mitsubishi Heavy Industries Ltd (MHI) ដែលជាក្រុមហ៊ុនសម្ព័ន្ធរបស់សាជីវកម្ម Mitsubishi ប្រទេសជប៉ុន បានប្រកាសអំពីផែនការនៃការបាញ់បង្ហោះរ៉ុក្កែត H2A booster ដែលដឹកយានទៅកាន់ឋានព្រះចន្ទ (SLIM) របស់ទីភ្នាក់ងារអវកាសជប៉ុន នៅថ្ងៃទី៧ខែកញ្ញាខាងមុខនេះ។ឧបករណ៍ជំរុញ H2A ត្រូវបានដាក់នៅលើបន្ទះបាញ់បង្ហោះនៅមជ្ឈមណ្ឌលអវកាស Tanegashima ក្នុងខេត្ត…

សមត្ថកិច្ចចុះបង្ក្រាបករណីលេងល្បែងស៊ីសង…

បាត់ដំបង:ប្រភពយោងតាមផេកការិយាល័យផ្សព្វផ្សាយអប់រំនៃស្នងការដ្ឋាននគរបាលខេត្តបាត់បានឲ្យដឹងថា ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នគរបាលស្រុកថ្មគោល ដឹកនាំដោយលោ​កវរ​សេនីយ៍ទោ សេង លុច ​អធិការនគរបាលស្រុកថ្មគោល បានចុះបង្រ្កាបករណីលេងល្បែងស៊ីសងដោយខុសច្បាប់ (លេងបៀរស៊ីគូរទឹក) ០១លើក នៅចំណុចភូមិបន្សាយត្រី ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ធ្វើការអប់រំនិងកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពនេះបន្តទៀតរួចអនុញ្ញាតឱ្យគ្រួសារមកធានាត្រឡប់ទៅមូលដ្ឋានវិញ៕

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីប្រើប្រាស់នូវសារធាតុញៀន…

បាត់ដំបង:កាលពីយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២​០​២៣ វេលាម៉ោង ១២និង​២៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី​១១ខែ​វិច្ឆិកា​ឆ្នាំ២០២៣​ នៅចំណុចភូមិអូរតានប់ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តតាម​យោ​បល់ដឹកនាំរបស់លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹម​សាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំ​បង​ និងលោកវរសេនីយ៍ឯក​ សុខ​ និមល​ ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន​លោកវរសេនីយ៍​ទោ​ ប៉ាន​ ចាន់រិទ្ធ​ នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន…

នាយឧត្តមសេនីយ៍ ស ថេត ណែនាំកងកម្លាំងនគរបាលទាំងអស់ ត្រូវបន្ដរួមសហការគ្នាបង្ក្រាបបទល្មើសគ្រប់ប្រភេទ និងលុបបំបាត់ភាពអសកម្មដែលប៉ះពាល់ដល់កិត្តិយសកងកម្លាំង

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងកម្លាំងនគរបាលទាំងអស់ ត្រូវតែបន្ដរួមសហការគ្នា ដើម្បីទប់ស្កាត់ បង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ សំដៅបន្ដធានាដល់សន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ក្រោមម្លប់នៃសន្ដិភាព របស់រាជរដ្ឋាភិបាលកម្ពុជា។ក្នុងឱកាសអញ្ជើញជាតំណាង លោកអភិសន្ដិបណ្ឌិត ស សុខា…

Update ៖ ដឹងហើយ ! ករណី​ឃាត់ខ្លួន​លោកឧត្ដមសេនីយ៍​ទោ​ វ៉ាន់​ កុសល​ អនុប្រធាន​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ និង​បក្សពួក​ ៤​ នាក់​ ទៀត​ មិនមាន​ពាក់​ព័ន្ធ​ បទល្មើស​គ្រឿងញៀន​ទេ​ ប៉ុន្តែ​ អាច​ពាក់ព័ន្ធ​ បទល្មើស​ កំហែង​យក​

ភ្នំពេញ ៖ លោកនាយឧត្ដមសេនីយ៍​ ម៉ក់​ ជីតូ​ អគ្គស្នងការ​រង​នគរបាលជាតិ​ ទទួល​បន្ទុក​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ បានអោយដឹងថា​ ករណី​ឃាត់ខ្លួន​លោកឧត្ដមសេនីយ៍​ទោ​ វ៉ាន់​ កុសល​ អនុប្រធាន​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ និង​បក្សពួក​ ៤​ នាក់​ ទៀត​ មិនមាន​ពាក់​ព័ន្ធ​ បទល្មើស​គ្រឿងញៀន​ទេ​ ប៉ុន្តែ​ អាច​ពាក់ព័ន្ធ​…

ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ នៅរាជធានីភ្នំពេញ និងបណ្តាខេត្តនៅភាគខាងត្បូងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយ ដែលអាចគ្របដណ្តប់លើផ្ទៃដីពី ២០% ទៅ ៣០%

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ បញ្ជាក់អោយដឹងថា ៖ កម្ពុជាទទួលរងនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិន ជាមួយគ្នានោះខ្យល់មូសុងឦសានបង្កើនកម្លាំងបក់ជាបន្តបន្ទាប់ពីមធ្យមទៅខ្លាំង។ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ២០២៣ ៖១-តំបន់វាលទំនាប ៖⁃ សីតុណ្ហភាពអប្បបរមាពី ២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី…